បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ ។ សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ អាត់ ខែម ដែលត្រូវបានដាក់អោយចូលនិវត្តន៍ និងត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងថា កងកម្លាំងទាំងអស់ដែលបានខិតខំការពារសន្តិសុខសុវត្ថិភាព ជាពិសេសបានផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ ត្រូវបង្ហាញអាកប្បកិរិយា និងសម្តីឲ្យបានសមរម្យជាមួយប្រជាពលរ និងប៉ុស្តិ៍និមួយៗ និងតាមដាន ឆ្លើយតប ដោះស្រាយ និងមានវិធានការជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស អំពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមិនថាយប់ឬថ្ងៃឡើយ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា មន្ត្រីនគរបាលទាំងអស់ត្រូវគ្រប់គ្រងវត្តមានមន្ត្រីឲ្យបានល្អ ហើយមិនអត់ឱនឲ្យចាដាច់ខាតចំពោះមន្ត្រីណាដែលប្រព្រឹត្តខុសពីវិន័យកងកម្លាំង មន្ត្រីអនុវត្តខុសអាចត្រូវដាក់ពិន័យ បើធ្ងន់ធ្ងរគឺបណ្តេញចេញពីក្របខ័ណ្ឌ ហើយអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលរដ្ឋ៣ភូមិ នៅស្រុកសណ្ដាន់ រងគ្រោះដោយសារក្រុមហ៊ុន ស៊ីអ ស៊ីខេ ឈូកឆាយរំលោភយកដីពួកគាត់ សុំឲ្យសម្ដេចតេជោជួយអន្តរាគមន៍ (ខ្មែរជាយដែន)
ឆ្នោត សៀមនិងយួន ត្រូវគេបើកលេងម៉ាសេរី នៅទីក្រុងទេសចរណ៍សៀមរាប (ខ្មែរជាយដែន)
រថយន្តធុនធំ ដឹកប្រេងគេចពន្ធ ពីថៃ ចូលកម្ពុជា តាមច្រកជប់គគីរ ម៉ាសេរី (ខ្មែរជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា