ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការសឹករងខេត្តបន្ទាយមានជ័យ ធ្វើទារុណកម្ម ទៅលើកងកម្លាំង
Do,10 September 2020 (Time 08:48 )
ដោយ ៖ សុីណេត (ចំនួនអ្នកអាន: 2183នាក់)


ខេត្តបន្ទាយមានជ័យ៖យោងតាមការបែកធ្លាយភាពមិនប្រក្រតីចេញពីបន្ទាយសឹករងខេត្តបន្ទាយមានជ័យ និង មានកងកម្លាំងមួយចំនួន មិនពេញចិត្តទៅនឹងទង្វើររបស់ លោក ជឹម ប៊ុនអាន មេបញ្ជាការសឹករងខេត្ត ដែលដាក់វិន័យទៅលើកងកម្លាំងរបស់ខ្លួនដោយចងដៃ ចងជើង ជាប់និងដងទង់ជាតិ មួយយប់ទល់ភ្លឺ។ នៅពេលនេះកងកម្លាំងដែលទទួលវិន័យនោះបានដេកពេទ្យ ពាក់ព័ន្ធទៅនឹងបញ្ហាសុខភាព និង បាក់ទឹកចិត្ត និងទទួលយកមិនបានដោយសារតែការដាក់វិន័យនេះ។ បើតាមការលើកឡើងរបស់លោក អនុសេនីយ៍ទោ លាង ភាព អាយុ៥០ឆ្នាំ សព្វថ្ងៃរស់នៅភូមិធ្លក ឃុំបន្ទាយឆ្មា ស្រុកថ្មពួក បានរៀបរាប់ប្រាប់តាមទូរស័ព្ទឲ្យដឹងថា៖ ក្នុងយប់ថ្ងៃអាទិត្យទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង០៨និង៣០នាទី នៅបន្ទាយសឹករងខេត្ត គាត់បានឈ្លោះប្រកែកគ្នាបន្តិចបន្តួច ជាមួយនឹងលោកអនុសេនីយ៍ត្រី កែម វុទ្ធី ហៅធី ប៉ុន្តែគាត់មិនបានដល់ថ្នាក់វាយតប់គ្នានោះទេ ។ លោកបានបន្តទៀតថា៖ គាត់នៅមិនអស់ចិត្ត តើទោសរបស់គាត់ជាទោសបទឧក្រិដ្ឋ រឺ យ៉ាងណា? ត្រឹមតែឈ្លោះប្រកែកប៉ះពាក្យសម្តីសោះ ដល់ថ្នាក់ចងដៃ ចងជើងលោក ជាប់និងដងទង់ជាតិមួយយប់ទល់ភ្លឺ ហើយណាមួយប៉ះពាល់ដល់សុខភាពរបស់លោក ហើយពេលនេះលោកបានដេកនៅពេទ្យរយះពេលបីថ្ងៃហើយ ហើយជាចុងក្រោយលោកបានសំណូមពរ កុំឲ្យមេអនុវត្តបែបនេះបន្តទៀត ណាមួយកងកម្លាំងបាក់ទឹកចិត្ត ក្នុងការបម្រើការងារ ណាមួយទៀតប៉ះពាល់ដល់សុខភាព របស់កងកម្លាំង គ្រាន់តែមានកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសបន្តទៅទៀត។បើយោងតាមប្រភពបែកធ្លាយមួយទៀតបានឲ្យដឹងថា៖ សព្វថ្ងៃលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន នៅមានរឿងមួយទៀត គឺពាក់ព័ន្ធទៅនឹងករណីអំពើពុករលួយ លួចស៊ីប្រាក់របស់កងកម្លាំងណា ដែលដេកផ្ទះ ដែលមិនមកបម្រើការងារនៅសឹករងខេត្ត គឺត្រូវបានលោកកាត់ប្រាក់នោះ ស៊ីដាច់តែម្នាក់ឯង។ ពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី និងស៊ីលុយកូនចៅឯង ខាងលើនេះដែរ ខាងសារព័ត៌មានមិនអាចសុំការទំនាក់ទំនងទៅ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជការសឹករងខេត្តបាននោះទេ ដោយគ្មានលេខទូរស័ព្ទ ។ យ៉ាងណាក៏ដោយខាងអង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺជានិច្ចនៅរៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
630 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7779 នាក់
ខែនេះ :
27332 នាក់
3 ខែនេះ :
61165 នាក់
សរុប :
2511872 នាក់