ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចាប់ពីថ្ងៃទី០១ មករា ២០២១ទៅ ការលក់ផ្ទះ ដី រដ្ឋាភិបាលកម្ពុជាតម្រូវបង់ពន្ឋលើប្រាក់ចំណេញ២០% ចំណែកឯរដ្ឋាភិបាលថៃបែរជាកាត់បន្ថយពន្ធទៅវិញ
Mi,09 September 2020 (Time 03:47 )
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1056នាក់)


ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​នៅ​ក្រោយ​ពេល​ដែល​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​«​ប្រកាស​ស្តី​ពី​ព​ន្ឋ​លើ​ចំណេញ​មូលធន​» ដោយ​ខ្លះ​លើក​ឡើង​ថា ការ​បង់​ព​ន្ឋ​២០% លើ​ប្រាក់​ចំណេញ​គឺជា​បន្ទុក​ដ៍​ធ្ងន់ធ្ងរ​របស់​ពួក​គាត់​។​ ​សូម​បញ្ជាក់​ថា ប្រកាស​ដែល​ចុះ​ហត្ថ​លេខ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ទី​០១ មេ​សា ២០២០ និង​ចាប់​អនុវត្តន៍​ពី​ថ្ងៃ​ទី​០១ កក្កដា ២០២០ ប៉ុន្តែ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ រាជរដ្ឋាភិបាល​ក៍បាន​ពន្យារពេល​អនុវត្ត​ប្រកាស​នេះ ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​០១ មក​រា ២០២១​តទៅ ។​ ​ពលរដ្ឋ​ខ្លះ បាន​យល់​ឃើញ​ថា ច្បាប់​ពន្ធ បន្ថែម​ថ្មី លក់​ផ្ទះ លក់​ដី ត្រូវ​បង់​ពន្ធលើប្រាក់ចំណេញ​ឲ្យ​រដ្ឋ ២០% ​បើ​ខាត​ឡុងចុង ទទួលខុសត្រូវ​ខ្លួនឯង គឺជា​អ​ម្រែ​ក​មួយទៀត ខណៈ​ដែល​ពួក​គាត់​កំពុង​តែ​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។​ ​ចំណែក អ្នកខ្លះ​ទៀត​លើក​ឡើង​ថា អំឡុង​ពេល​វិបត្តិ​កូ​វី​ដ​១៩​នេះ រាជរដ្ឋាភិបាល មិន​គួរ​ចេញ​ច្បាប់​នេះ​មក​អនុវត្តន៍​នោះ​ឡើយ ហើយ​ខ្លះ​ទៀត​ក៍រិះ​គន់​និង​ចោទ​ថា រាជរដ្ឋាភិបាល​ប៉ះប៉ូវ​ការ​បាត់បង់ EBA ២០% ទើប​ចេញ​ប្រកាស​ឲ្យ​អនុវត្តន៍​ព​ន្ឋ​លើ​ប្រាក់​ចំណេញ​នេះ ។​ ​យ៉ាងណា​ក៍ដោយ ឆ្លើយ​តប​ទៅ​នឹង​មតិ​រិះគន់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៍​ដូច​ជា​នៅ​តាម​តៀម​ការ​ហ្វេ​នានា​នោះ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ពន្យល់​យ៉ាង​ដូច្នេះ​«​ពន្ធ​លើ​ចំណេញ​មូលធន យើង​មិនមែន​យកពន្ធ​លើ​ប្រជាពលរដ្ឋ​ទូទៅ​នោះ​ទេ គឺ​យកពន្ធ​តែ​លើ​ចំណេញ​មូលធន ឧទាហរណ៍ ប្រជាពលរដ្ឋ ឬ​អ្នកមាន​អចលនទ្រព្យ​លក់​ទ្រព្យ​នោះ ហើយ​បាន​ចំណេញ​ទើប​យកពន្ធ ប្រ​សិន​ការ​ទិញ​លក់​អចលនទ្រព្យ​នោះ មិន​មានការ​ចំណេញ គឺ​មិន​មានការ​យកពន្ធ​លើ​ចំណេញ​មូលធន​នេះ​ទេ​។ »​។​ ​បើ​តាម លោក គង់ វិបុល ពន្ធ​លើ​ចំណេញ​មូលធន​នេះ មិនមែន​ជា​ការ​បង្កើត​ពន្ធ​ថ្មី​នោះ​ឡើយ តាម​ពិត​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់​ឱ្យ​ប្រមូល​តាំងពី​ប្រមាណ​ជាង ១០ ឆ្នាំ​កន្លង​មក​ហើយ ។ ដោយឡែកកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលថៃទើបនឹងសម្រេចកាត់បន្ថយពន្ធលើប្រាក់ចំណូលរបស់ពលរដ្ឋរបស់ខ្លួន ខណៈដែលកម្ពុជាទើបនឹងប្រកាសពីការយកពន្ធបន្ថែម២០% លើប្រាក់ចំណេញមូលធន។ លោក Suriya​Juangroongruangkit រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថៃ បានប្រាប់ឲ្យដឹងថា ការកាត់បន្ថយពន្ធប្រាក់ចំណូលរបស់ពលរដ្ឋនេះ គឺដើម្បីឲ្យពួកគេអាចមានលទ្ធភាពទិញរថយន្តថ្មី និងរថយន្តអគ្គិសនីមកប្រើប្រាស់ ហើយការកាត់បន្ថយពន្ធនេះនឹងមានរយៈពេល ៥ឆ្នាំ។ លោក Suriya បានបន្ថែមទៀតថា រដ្ឋាភិបាលថៃនឹងបាត់បង់ប្រាក់ចំណូលពន្ធប្រមាណ ៣,២០០លានដុល្លារ ពីការកាត់បន្ថយពន្ធនេះ ប៉ុន្តែវាបានប្ដូរមកវិញនូវការរស់នៅប្រកបដោយសុភមង្គលរបស់ប្រជាពលរដថៃជាមួយនឹងការប្រើប្រាស់រថយន្តថ្មី និងបរិយាកាសដែលគ្មានជាតិពុល។ សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសថៃកំពុងរងយ៉ាងខ្លាំងដោយសារវិបត្តិកូវីដ១៩ ប៉ុន្តែទោះជាយ៉ាងណារដ្ឋាភិបាលនៃប្រទេសនេះ នៅតែបន្តដាក់គោលនយោបាយថ្មីៗបន្ថែមទៀតដើម្បីជួយពលរដ្ឋរបស់ខ្លួនពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩ ហើយដែលយើងឃើញកន្លងមករួមមាន៖ ការមិនយកថ្លៃប្រើប្រាស់អគ្គិសនី, ការកាត់បន្ថពន្ធអចលនទ្រព្យ, ការផ្ដល់ប្រាក់ឧបត្ថម្ភដល់បុគ្គលិកជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
491 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7640 នាក់
ខែនេះ :
27193 នាក់
3 ខែនេះ :
61026 នាក់
សរុប :
2511733 នាក់