ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋលែងទុកចិត្ត នឹងអង្គភាពពន្ធដារខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅបង់ពន្ធនៅភ្នំពេញ ធ្វើឲ្យបាត់បង់ចំណូលខេត្ត
Sun,17 January 2021 (Time 06:08 AM)
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 3020នាក់)


បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ បានចោទប្រកាន់ទៅលើអង្គភាពពន្ធដារសាខាខេត្តបន្ទាយមានជ័យថា ក្នុងការវាយតម្លៃការប្រមូលពន្ធលើអចលនទ្រព្យ និងបង់ពន្ធប្រថាប់ត្រាគឺតាមតែបបូរមាត់របស់ពួកគាត់តែប៉ុណ្ណោះ។ ហើយរបៀបក្នុងការយកពន្ធហាក់ដូចជាមានបង្កប់នូវអំពើពុករលួយ ដែលធ្វើឲ្យពលរដ្ឋពិបាកក្នុងការចូលរួមបង់ពន្ធជូនជាតិ ឲ្យស្រប់ទៅតាមគោលនយោបាយថ្នាក់ជាតិ ។ ប្រភពពីក្រុមហ៊ុនលក់ដូរអចលន:ទ្រព្យខាងដីល្វែង និងផ្ទះល្វែងបានឲ្យដឹងទៀតថា ក្នុងការកំណត់វាយតម្លៃមូលដ្ឋានគិតពន្ធប្រថាប់ត្រាក្នុងខេត្តបន្ទាយមានជ័យ របស់អង្គភាពពន្ធដារ គឺមិនបានយកតាមតារាងឧបសម្ព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដានោះទេ បែរជាគិតតាមតែបបូរមាត់របស់មន្រ្តីពន្ធដារតែប៉ុណ្ណោះ។ ប្រភពបានបន្តទៀតថាលោកព្រឹម សាលី និងលោកសឿង សីហា បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយពេញបន្ទុកដោយលោកព្រឹម សាលី បានប្រើប្រាស់លោកសឿង សីហា ដែលមានតួនាទីជាអនុប្រធានការិយាល័យ ទទួលបន្ទុកផ្នែកចុះបញ្ជីសារពើពន្ធ ឲ្យធ្វើការវាយតម្លៃទៅអចលន:ទ្រព្យផ្សេងៗដោយបានធ្វើការគាបសង្កត់ទៅលើក្រុមហ៊ុនលក់ដីល្វែង និងផ្ទះល្វែងជាដើម។ បញ្ហាបែបនេះគឺជារឿងដែលថ្នាក់ដឹកនាំ ក្រសួងហិរញ្ញវត្ថុ និងនាយកដ្ឋានពន្ធដារ មិនគួរបណ្តែតបណ្តោយឲ្យលោកព្រឹម សាលី និងលោកសឿង សីហាធ្វើបែបនេះតទៅទៀតឡើយ។ សារពត៌មានយើងខ្ញុំសង្ឃឹមថា នឹងបានទទួលការស្រាយបំភ្លឺពីលោកព្រឹម សាលី និងលោកសឿង សីហា ក្រោយអំពីការចេញផ្សាយនូវអត្ថបទនេះ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1489 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8638 នាក់
ខែនេះ :
28191 នាក់
3 ខែនេះ :
62024 នាក់
សរុប :
2512731 នាក់