ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជម្ងឺកូវីដ19 ប្រធានមន្ទីរពេទ្យក្រុងប៉ោយប៉ែត បានច្របាច់ចេញជាលុយនោះ មិនស្ងប់ទេ!
Wed,17 November 2021 (Time 06:20 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 886នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២១ សារព័ត៌មានខ្មែរជាយដែន បានចុះជួបសំភាសន៍ជាមួយលោកគ្រូពេទ្យ ដែលបានទទួលរងការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញពី លោកប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និង លោកគ្រូអ្នកគ្រូពេទ្យជាច្រើននាក់ទៀត ។ លោកប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានប្រើល្បិចកល ដើម្បីឲ្យរួចផុតពីការចោទប្រកាន់ ពីបុគ្គលិកពីការកាត់លុយកាក់ពីបុគ្គលិក និងការប្រព្រឹត្តអំពើពុករលួយ កាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០២១ មានកិច្ចប្រជុំរម្ងាប់អធិករណ៍ នៅក្នុងមន្ទីរពេទ្យនេះ នៅសាលាក្រុងប៉ោយប៉ែត ជាកិច្ចប្រជុំបិទទ្ធារ មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ចូលទៅយកព័ត៌មានឡើយ ។ បើតាមសារសម្លេងបែកធ្លាយ ដែលសារព័ត៌ មានខ្មែរជាយដែន ទទួលបាន ដោយបានឮសម្លេងខ្លាំងៗរបស់ ឯកឧត្តមអភិបាល ខេត្តបន្ទាយជ័យ ជាប្រធាន អង្គប្រជុំ បានស្នើរឲ្យលោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ឡើងរាយការណ៍ អំពីស្ថាន ភាពទូទៅ និងការងារដែលបានអនុវត្តកន្លងមក ព្រមទាំងលទ្ធផល ហើយនិងភាពប្រឈម ។ លោក ឱក ទីនណា មិនភ្លេចក្នុងការឆ្លើយដោះសារ ហើយទម្លាក់កំហុស ទៅលើបុគ្គលិកពេទ្យ ថាជាអ្នកមួលបង្កាច់ មិនមែនជាការពិត ហើយថែមទាំងចោទប្រកាន់ទៅលើសារព័ត៌មាន ដែលចុះផ្សាយ មិនមានការពិត ទៀតផង ។ នៅក្នុងសារសម្លេងនោះក្នុងអង្គប្រជុំនោះ បុគ្គលិកពេទ្យបានលើកឡើងអំពីចំណុចអវិជ្ជមានមួយចំនួន នៅ ចំណុចមុខ ឯកឧត្តមអភិបាល តែលទ្ធផល បានត្រឹម អភិបាលខេត្តបានប្រើពាក្យសម្លេងធ្ងន់ៗ សម្លុតទៅលើ បុគ្គលិកពេទ្យម្នាក់នោះវិញ ។ នៅក្នុងកិច្ចប្រជុំរយៈពេល ១ ព្រឹក មិនបានទទួលលទ្ធផល នៃការដោះស្រាយនោះទេ ដោយសារតែ បុគ្គលិកចំនួន ១១ រូប ធ្លាប់រងគ្រោះនោះ ត្រូវបានលោក ឱក ទីនណា និងបក្សពួក បានគំរាមកំហែងហើយ ឲ្យ ឆ្លើយនូវចំលើយ ផ្ទុយពីឆន្ទៈរបស់ខ្លួន ដោយមានការព្រួយភ័យ ខ្លាចត្រូវបាត់បង់ក្របខ័ណ្ឌ វិជ្ជាជីវៈជាគ្រូ ពេទ្យ ដូចលោកប្រធានមន្ទីរពេទ្យបង្អែក មិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរី ដែលមានទំនាស់ជា អភិបាល ខេត្តបន្ទាយមានជ័យ ។ ការឆ្លើយផ្ទុយពីឆន្ទៈរបស់ខ្លួនរបស់លោកគ្រូ អ្នកគ្រូពេទ្យ បានជួយលុបលាង និងបិទ បាំងអំពើពុករលួយ របស់ ឱក ទីនណា ហើយក៏អាចជួយបន្តឲ្យលោក ឱក ទីនណា បន្តប្រព្រឹត្តអំពើពុករលួយ ជាបន្តទៀត ។ ក្នុងចំណោមលោកគ្រូ អ្នកគ្រូពេទ្យ មានគ្រូពេទ្យបានប្រាប់សារព័ត៌មាន ដោយសុំមិនបញ្ចេញឈ្មោះ ថាៈ គាត់មិនអាចបន្តធ្វើការតវ៉ាអីបានទេ ដោយស្តាយក្របខ័ណ្ឌ និងការងារ ក្រែងគេដកដូចកូនស្ពៃ ព្រោះក្របខ័ណ្ឌមានការផុយស្រួយណាស់ ចង់ដក ឬ ដាក់ត្រឹមតែខេត្តបន្ទាយមានជ័យបានហើយ ដោយសារ តែមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋបាល សាលាខេត្តបន្ទាយមានជ័យ ។ លោក ឱក ទីណា ពីអនុប្រធាន ឡើងជាប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ជំនួសលោកវេជ្ជបណ្ឌិត ហ៊ុល ផល្លី ដែលផ្ទេរទៅជាប្រធានការិយាល័យសុខាភិបាលប្រតិបត្តិក្រុងសិរីសោភ័ណ កាលពី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ មកម្លេះ ។ ក្នុងតួនាទីជាប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បុគ្គលិកមិនសូវបានសន្តិភាពជាមួយគ្នានិងគ្នាទេ ដោយសារតែលោកឱក ទីនណា បានបង្កើតក្រុមបក្សពួក និយម តាមដាន ហើយដាក់សម្ពាធទៅលើបុគ្គលិកណា មិនបានអនុវត្តតាមការណែនាំរបស់ខ្លួន ហើយថែម ដាក់បន្ថែមការងារជាច្រើន ស្ទើរតែងាកខ្លួនមិនរួច ចំណែកបក្សពួកក្រុមលោក ឱក ទីនណា សូម្បីមិនទៅធ្វើការក៏ទទួលបានទាំងប្រាក់ខែ ប្រាក់ហិរញ្ញប្រទាន និងប្រាក់ក្រោមតុផងដែរ ។ លោកគ្រូ អ្នកគ្រូពេទ្យ មួយចំនួនធំ បានត្រឹមឈរដកដង្ហើមធំ ហួសចិត្តនិងទង្វើរបស់លោកប្រធាន មន្ទីរបង្អែកក្រុងប៉ោយប៉ែតរូបនេះ ។ ពួកគាត់នៅតែដាក់ការសង្ស័យ ទៅលើ ការប្រព្រឹត្តរបស់លោក ឱក ទីនណា ជាប្រព្រឹត្តឡើងមានសេនារីយ៉ូ លក្ខណៈប្រព័ន្ធ ដែលចែកផលប្រយោជន៍ ជាមួយមន្ត្រីធំៗគ្រាកៗ នៅក្នុងខេត្តបន្ទាយមានជ័យ ។ ពួកគាត់សំណូមពរ មកសារព័ត៌មានខ្មែរជាយដែន ជួយចុះផ្សាយ ដើម្បីឲ្យដឹងដល់ប្រមុខរាជរដ្ឋាភិបាល និង អង្គភាពប្រឆាំងអំពើពុករលួយ ចុះមកស៊ើបអង្កេត ចាត់ការទៅតាមនីតិវិធីច្បាប់ ហើយក៏ជាគំរូ ក្នុងការទប់ស្កាត់កុំមានជនណាមួយប្រព្រឹត្តឡើង នាំឲ្យបាត់បង់ថវិកាជាតិ ។ សារព័ត៌មានខ្មែរជាយដែនបានទាក់ទងលោក ឱក ទីនណា តែទូរស័ព្ទមិនមានអ្នកលើក សារព័ត៌មានយើងខ្ញុំនៅតែមានឆន្ទៈ រង់ចាំការបំភ្លឺពីលោក ឱក ទីនណា យើងខ្ញុំនឹងធ្វើការចុះផ្សាយជូន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1445 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8594 នាក់
ខែនេះ :
28147 នាក់
3 ខែនេះ :
61980 នាក់
សរុប :
2512687 នាក់