ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អយុត្តិធម៌ជាន់លើភាពអយុត្តិធម៌ មកលើបុគ្គលិកមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត
Thu,25 November 2021 (Time 07:41 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 740នាក់)


កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ សារព័ត៌មានខ្មែរជាយដែន បានចុះយកព័ត៌មាន លើករណីអំពើពុក រលួយ របស់លោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត លើការវិវត្តន៍រឿងថ្មី ដែលបុគ្គលិករងការគំរាម កំហែងពីលោកប្រធានមន្ទីរពេទ្យរូបនេះ នឹងឲ្យឯកឧត្តម ប៉ាន់ ខែមប៊ុនថន ជានាយករងខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតី តេជោហ៊ុន សែន ចាប់ដាក់គុក បើមានអ្នកណាហ៊ានប្រឆាំងជាមួយនិងខ្លួន ។ បើតាមប្រភពពីក្រុមគ្រូពេទ្យ បំរើការងារ នៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានខ្មែរជាយដែន ថា ក្រោយពីឯកឧត្តម ប៉ាន់ ខែមប៊ុនថន តួនាទី ជានាយករងខុទ្ទកាល័យ សម្តេច អគ្គមហាសេនាបតី តេជោហ៊ុន សែន បានចេញវីដេអូឃ្លីប បកស្រាយរឿងអំពីពុករលួយ និងរឿងអាស្រូវរបស់លោក ឱក ទីនណាប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមគេហ័ទំព័រ “ យុវជន៧មករា” ស្រាប់តែព្រឹកមិញនេះលោក ឱក ទីនណា បានដើរគំរាមកំហែងបុគ្គលិកពេទ្យកំពុងតែបំរើការងារ នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដោយនិយាយថា” អ្នកណាហ៊ានខ្លាំងចេញមុខមក ឲ្យឯកឧត្តម ប៉ាន់ ខែមប៊ុនថន ចាប់ដាក់គុក” ។ សម្តីនេះហើយធ្វើឲ្យបុគ្គលិកពេទ្យដែលរងអំពើអយុត្តិធម៌ មានការហួសចិត្ត ហើយមានការភ័យខ្លាចអំពីសន្តិសុខផ្ទាល់ខ្លួន និងសុវត្ថិភាពការងារ ។ ក្រុមបុគ្គលិកពេទ្យ ដែលបានរងនូវអំពើអយុត្តិធម៌បានស្នើសុំ ឯកឧត្តម តាមរយៈសារព័ត៌មានខ្មែរជាយដែន ជួយចុះជួបបុគ្គលិករងគ្រោះពិតៗ ដែលដង្ហើយហៅរកយុត្តិធម៌នេះ សូមជួយពួកគាត់ផង ។ សារព័ត៌មានខ្មែរជាយដែន ធ្លាប់ឃើញស្នាដៃជាច្រើន របស់ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ក្នុងការដោះ ស្រាយទំនាស់ដីធ្លីនៅ ខេត្តបន្ទាយមានជ័យ ដូចនៅ ចំណុចបឹងជង្រុក ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ បានកែច្នៃដីដែលគ្មានតំលៃឲ្យទៅជាដី មានតំលៃ និងជាទីពេញចិត្ត របស់ប្រជាពលរដ្ឋ ហើយនៅមាន ចំណុចដីជាច្រើនកន្លែងទៀត ដែលបានប្តឹងចូល ឯកឧត្តម ដើម្បីជួយដោះស្រាយជាបន្តបន្ទាប់ នេះជាមោទនភាព ដែលឯកឧត្តម ប៉ាន់ ខែមប៊ុនថន បានចូលមកជួយដោះស្រាយបញ្ហាដីធ្លីជាប់គាំង ជាច្រើនឆ្នាំ ។ បើតាមប្រភពព័ត៌មាន ដដែល របស់បុគ្គលិកពេទ្យ បានបន្ថែមថា ពួកគាត់កំពុងរងការធ្វើទុក្ខបុកម្នេញ ពីសំណាក់លោកប្រធាន មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដែលសព្វថ្ងៃនេះ ។ ពួកគាត់មានការព្រួយបារម្ភ នៅពេលខាងមុខ តើ លោកប្រធានមន្ទីរពេទ្យបង្អែក ត្រូវធ្វើអ្វីទៀតចំពោះរូបពួកគាត់ ។ ពួកគាត់បាននិយាយថា" ខ្ញុំជឿជាក់ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ជានាយករងខុទ្ទកាល័យ និងជួបពួកគាត់ ទទួលព័ត៌មាន ដើម្បីដោះស្រាយផ្តល់យុត្តិធម៌ជូនពួកគាត់ បើសិន ឯកឧត្តម ទទួលបានព័ត៌មាន ពីម្ខាង ៗ ហើយផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គមនោះ គឺមានន័យថា ពួកខ្ញុំទទួលនូវភាព អយុត្តិធម៌ហើយ ជាន់ពីលើថែមទៀតផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
742 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7891 នាក់
ខែនេះ :
27444 នាក់
3 ខែនេះ :
61277 នាក់
សរុប :
2511984 នាក់