ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ករណីចូលរុនទន្ទ្រាព្រៃលិចទឹក ដែនជម្រកមច្ឆាជាតិ កើតមាននៅក្នុង ស្រុកព្រះនេត្រ តើមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីទេ?
Mon,29 November 2021 (Time 10:45 AM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 904នាក់)


កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០២១ សម្លេងរបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន បានបញ្ជា កងកំលាំង គ្រប់លំដាប់ថ្នាក់ ដើម្បីចុះអនុវត្តចាប់ឃាត់ខ្លួន អ្នកបានបំផ្លិចបំផ្លាញព្រៃលិចទឹក ជាប់បឹងទន្លេសាប ដែលត្រូវបានគេចែកចាយតៗគ្នា ។ សារព័ត៌មានខ្មែរជាយ ដែន ក៏បានទទួលសារសម្លេងរបស់ សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែននេះ ផងដែរ ។ នៅក្នុងសារសម្លេងនោះ សម្តេចបានបញ្ជា្កក់យ៉ាងច្បាស់ មាន ១. ការចូលរួមទប់ស្កាត់ ការបំផ្លិចបំផ្លាញព្រៃលិចទឹក ជាដែនជម្រកមច្ឆាជាតិ ២. ចាប់ជនប្រព្រឹត្ត យកទៅផ្តន្ទាទោសជនប្រព្រឹត្តទៅតាមច្បាប់ និង ដកហូតទ្រព្យសម្បត្តិ ដែលបានមកពីការ ប្រព្រឹត្តបំផ្លាញព្រៃលិចទឹកនេះ ។ ៣. សម្តេចតេជោ បានបញ្ជា្កក់ជាចុងក្រោយ ដល់ជនប្រព្រឹត្តឲ្យចូលខ្លួនមកសារភាព ដើម្បីមានការ បន្ធូបន្ថយ ទោស ។ សម្តេចតេជោ ឲ្យស្ថានប័ន ប៉ូលីស ទាហាន និង PM ចូលរួមអនុវត្តនូវ សេចក្តីសម្រេចរបស់រាជ រដ្ឋាភិបាល ធ្វើយ៉ាងណា ឲ្យបានសម្រេច។ នៅក្នុង សាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបានសំដៅជនប្រព្រឹត្តជាមន្ត្រីរបស់រដ្ឋ ដែលមានឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធ ដើម្បីនាំគ្នាវាស់វែងដីរបស់រដ្ឋ លក់ជូនដល់ឈ្មួញ ឯកជន ។ ទិដ្ឋភាពដូចក្នុងសារណែនាំរបស់សម្តេចនេះ សារព័ត៌មានខ្មែរជាយដែន ឃើញរឿងកើតឡើងថ្មីនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលកំពុងយ៉ាងគ្រឹកគ្រេង មានឃុំចំនួន ៣ គឺ ឃុំរហាល ឃុំភ្នំលៀប និង ឃុំប្រាសាទ ។ បទល្មើសទាំងអស់នេះកើតឡើងពាក់ព័ន្ធជាមួយមន្ត្រីអាជ្ញាធរដែនដី ដែលបានជួយសម្រួល ដើម្បីទទួលបាននូវភាគលាភពីបទល្មើសទាំងអស់នោះ ។ ដូចរឿងករណីទំនាស់ដីធ្លី នៅចំណុចរហាសសន្ទូង ដែលមានលោក អៀម ណុយ មេឃុំភ្នំលៀប បានឃុបឃិតគ្នាលក់ដីអភិរក្សដែននេសាទ តំបន់ ៣ ស្ថិតនៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ អស់ដីទំហំ ១២០ ហិកតា ហើយលោកមេឃុំបានយកគ្រឿងចក្រទៅឈូសឆាយ បំផ្លិចបំផ្លាញព្រៃលិចទឹក ដែនអភិរក្សនេសាទតំបន់ ៣ ។ ក្នុងការទិញលក់នោះ មានពាក់ព័ន្ធគ្នា ជាសេនារីយ៉ូ មានលោកមេភូមិ មេឃុំ និងអភិបាលស្រុកព្រះនេត្រ ព្រមទាំងខាងរដ្ឋបាលជលផល ប្រចាំស្រុកព្រះនេត្រព្រះផងដែរ ដែលជួយកែបំភ្លៃដីនៅចំណុច ទៅជាដីមិនពាក់ ព័ន្ធ តែបើយោងទៅលើផែនទីសហគមន៍នេសាទកំបោរ ដែលបានលើកអំពីចំណុច រហាលសន្ទូង ពិតជាដី ស្ថិត នៅក្នុងតំបន់ ៣ ដែនអភិរក្សនេសាទ ដែលអាជ្ញាធរទទួលស្គាល់តាំងពីឆ្នាំ ២០១៨ ហើយឆ្នាំ២០១៩ លោកមេឃុំ យកគ្រឿងចក្រឈូសឆាយ ហើយនាំគ្នាលក់ដីនោះឲ្យឈ្មួញ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ សារព័ត៌មានខ្មែរជាយដែន មិនទាន់ទទួលបានព័ត៌មានថែម ថាតើចំពោះការលក់ដីដែនអភិរក្សនេះ មានទាក់ទង ជាមួយអភិបាលខេត្តដែរឬយ៉ាងនោះទេ ? ចំពោះឯកសារទិញលក់នេះ សហគមន៍ ព្រមទាំងអាជ្ញាធរ មានគ្រប់គ្នា តែមិនដឹងថាតើអ្នកណាចាត់ការអ្នកណា បើសិនជាមន្ត្រីទាំងអស់នោះ មានផលប្រយោជន៍ ក្នុងរឿងនេះ ឬ ជាអ្នកចូលរួមប្រព្រឹត្តក្នុងរឿងនេះ ។ មាត្រា៤ នៃ​អនុក្រឹត្យស្តីពីការគ្រប់គ្រងដីរដ្ឋ ចែងថា ដីសាធារណៈរបស់រដ្ឋជាដី​មានជាប់​​ផល​​ប្រ​​យោជ​​ន៍សាធារណៈ និងស្ថិតនៅក្នុងប្រភេទ​​ជាក់លាក់នៃទ្រព្យ​​ដែលមានផល​​ប្រយោជន៍​​សាធា​​រ​​ណៈ​​​​​​ រួមមាន ព្រៃឈើ ផ្លូវទឹកដែលនាវាឬក្បូនអាចចេញចូលបានឬបណ្តែតបាន បឹងធម្មជាតិឬ​ច្រាំង​ទន្លេដែលនាវាចេញចូលបានឬ​បណ្តែតបាន ជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1487 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8636 នាក់
ខែនេះ :
28189 នាក់
3 ខែនេះ :
62022 នាក់
សរុប :
2512729 នាក់