ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ច្នៃមេរោគកូវីដ១៩ ឲ្យក្លាយជាលុយកាក់យ៉ាងច្រើនសន្ធឹកសន្ធប់
Tue,09 November 2021 (Time 06:38 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1083នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០២១ សារព័ត៌មានខ្មែរជាយដែន បានជួបសំភាសន៍ ជាមួយគ្រូពេទ្យដែលរងគ្រោះ ដោយសារតែ លោកប្រធានពេទ្យបង្អែក បានកាត់លុយកាក់ ដែលខ្លួនបាន បំពេញការងារលើការជួយប្រជាពលរដ្ឋមានជម្ងឺកូវីដ១៩ ។ បើតាមសំដីរបស់អ្នកគ្រូពេទ្យបំរើការងារនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បាននិយាយថាៈ លោកឱក ទីនណា ជាប្រធានមន្ទីរពេទ្យបង្អែក និងលោក សួន សុផល ផ្នែកគណនេយ្យ ព្រមទាំងរដ្ឋបាល នៅក្នុងមន្ទីរពេទ្យបង្អែកក្នុងប៉ោយប៉ែត បានឃុបឃិតគ្នាប្រព្រឹត្តអាស្រូវរឿងលុយកាក់របស់បុគ្គលិក និង កិបកេងលុយបេសកម្ម ធ្វើការលើកូវីដជាច្រើន ។ ក្នុងការប្រព្រឹត្តនោះមាន៖ ១. បុគ្គលិកពេទ្យចង់មានឈ្មោះ បំពេញបេសកម្ម ត្រូវតែចែកលុយកាក់ដែលបំពេញបេសកម្មនោះពាក់ កណ្តាលម្នាក់ជូន លោក ឱក ទីនណា តាមរយៈលោក សួន សុផល ផ្នែកខាងគណនេយ្យ ។ ២. បុគ្គលិកបំពេញបេសកម្ម ១០ថ្ងៃ ត្រូវដាក់រយៈពេល ២០ថ្ងៃ ដែលថវិការាជរដ្ឋាភិបាលផ្តល់ជូនក្នុង១ថ្ងៃ ៥០ $ ផ្ញើចូលគណនេយ្យបុគ្គលិកពេទ្យ ត្រូវផ្ទេរ ១០ថ្ងៃ ដែលមានទឹកប្រាក់ចំនួន ៥០០ $ ចូលទៅក្នុងគណ នេយ្យ លោក សួន សុផល ។ ៣. សាច់ញាតិបុគ្គលិកពេទ្យ របស់លោក ឱក ទីនណា មិនបានចុះបេសកម្ម ធ្វើការលើបញ្ហាកូវីដ១៩ តែមាន ឈ្មោះបើកលុយកូវីដ១៩ ។ ៤. បុគ្គលិកពេទ្យ ចង់បានជាប់ក្របខ័ណ្ឌ ក្នុង១នាក់ ត្រូវចំណាយចាប់ពី ៥០០០$ ឡើងទៅ ៥. កាត់លុយហិរញ្ញប្រទានរបស់បុគ្គលិកពេទ្យ យកទៅដាក់ហោបៅរបស់ខ្លួន ៦. ការយកលុយចេញលិខិតបញ្ជាក់ថាមិនមានកូវីដ១៩ ដើម្បីបានចេញចូលទៅក្នុងប្រទេសថៃ ចាប់ពី១៥០$ ទៅ ២០០$ ក្នុង ១នាក់ ។ ថ្មីៗនេះ មានបុគ្គលិកបំរើការងារនៅមន្ទីរពេទ្យបង្អែកនេះ អស់ទឹកចិត្តធ្វើការជាមួយលោកប្រធាន មន្ទីរពេទ្យក្រុងប៉ោយប៉ែត ខ្លះបានដាក់ពាក្យលាឈប់ ហើយខ្លះបានសុំប្តូរទៅបំរើការងារនៅកន្លែងផ្សេង ដោយមិនស្តាយស្រណោះ អាឡោះអាល័យ ចំពោះកន្លែងធ្លាប់ធ្វើការនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ឡើយ ។ បុគ្គលិកពេទ្យនៅធ្វើការនៅមន្ទីរពេទ្យ ខេត្តបន្ទាយមានជ័យម្នាក់ សុំមិនបញ្ចេញឈ្មោះ បាននិយាយ ថា មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានផ្ទេរទាំងការគ្រប់គ្រង និង ហិរញ្ញវត្ថុទាំងអស់ ស្ថិតនៅក្រោម រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ដូចនេះពេទ្យធ្វើការទៅលើជំនាញ និងវិជ្ជាជីវៈរបស់ខ្លួន ។ ចំណែករឿង ដកបុគ្គលិក ដាក់បុគ្គលិក និង ការផ្ទេរចេញស្ថិតនៅលើ រដ្ឋបាលខេត្តជាអ្នកសំរេច ។ ចំពោះរឿងលោក ឱក ទីនណា ជាប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយ មានរឿងអាស្រូវជាច្រើនមកហើយ ទាក់ទងនិងលុយកាក់នេះ ខាងរដ្ឋបាលសាលា ខេត្តបន្ទាយមានជ័យ ហាក់ដូចជាត្រជាក់ស្រិប មិនទាន់ឃើញមានចំណាត់ការទេ ទោះបី មានប្រតិកម្មពីបុគ្គលិកពេទ្យ និងភស្តុតាងជាច្រើនយកមកបញ្ជាក់ក៏ដោយ ។ តែអ្វីដែលយើងកត់សំគាល់ កន្លងមក ទាក់ទងនិងកំហុសរដ្ឋបាលនៅក្នុងមន្ទីរពេទ្យបង្អែក មិត្តភាព ខ្មែរជប៉ុន ស្រុកមង្គលបូរី ពាក់ព័ន្ធជា មួយ ឯកឧត្តមអភិបាល ខេត្តបន្ទាយមានជ័យ គឺដកដូចកូនស្ពៃ ដាក់មន្ត្រីពេទ្យថ្មីមកជំនួសភ្លាមៗ ។ សារព័ត៌មានខ្មែរជាយដែន បានទទួលនូវវិក័យប័ត្រធនាគារ អេស៊ីលីដាទាន់ចិត្តជាច្រើនសន្លឹក ដែលបុគ្គលិក ពេទ្យ បានវេលុយចូលទៅក្នុងគណនេយ្យ លោក សួន សុផល ក្នុងនោះចាប់ពីខែ កញ្ញា និង តុលា ឆ្នាំ២០២១ ជាបន្តបន្ទាប់ ។ មន្ត្រីសុខាភិបាលខេត្ត និង បុគ្គលិកពេទ្យបង្អែកតាមស្រុកនានា ទូទាំងខេត្ត ដែលបានផ្តល់បទ សំភាសន៍ជាមួយសារព័ត៌មានខ្មែរជាយដែន បានដាក់ចម្ងល់ថាៈ លោក ឡេ ច័ន្ទសង្វាត បានឡើងជាប្រធាន មន្ទីរសុខាភិបាល កាលពីថ្ងៃទ០៥ ខែឧសភា ឆ្នាំ២០២០មក សំបូររឿងអាស្រូវពុករលួយខ្លាំង កាលពីលោក កែវ សុភ័ត្រា ជាប្រធានមន្ទីរសុខាភិបាល បុគ្គលិកពេទ្យសាមគ្គឺគ្នាល្អណាស់ ។ ចំពោះរឿងអាស្រូវលុយកាក់ របស់ ឱក ទីនណា ត្រូវបានគេដាក់ការសង្ស័យទៅលើលោកប្រធានសុខាភិបាល និងរដ្ឋបាលសាលាខេត្ត បន្ទាយមានជ័យ ។ ក្នុងលើកឡើងនោះ អ្នកជិតស្និតជាមួយលោក ប្រធានមន្ទីរសុខាភិបាលរូបនោះ បាននិយាយថា៖ លោក ឡេ ច័ន្ទសង្វាត មិនបានផលប្រយោជន៍ក្នុងរឿងនោះទេ គាត់និយាយថា សក់អ្នកណាក្បាលអ្នកនឹងហើយ! លោក ឡេ ច័ន្ទសង្វាតធ្លាប់លើកឡើង គាត់មិនអាចតម្រូវចិត្តបុគ្គលិកពេទ្យទាំងអស់បានទេ គាត់អាចធ្វើការជាមួយ ជាមួយបុគ្គលិកពេទ្យសហការគ្នាបានល្អ ត្រឹមតែបុគ្គលិកចំនួន ៥៥% ក៏យកដែរ ចំណែកបុគ្គលិកនៅសល់ ៤៥% នោះ គេប្រព្រឹត្តអ្វីក៏ប្រព្រឹត្តទៅ ទុកឲ្យខាងរដ្ឋបាលសាលាខេត្តជាអ្នកសម្រេចចុះ ត្រូវដក ឬដាក់ ឬ ពិន័យផ្នែករដ្ឋបាលចុះ ។ បុគ្គលិកពេទ្យបង្អែក នៅតាមស្រុកនានា ដែលខ្លះទទួលរងគ្រោះ ខ្លះមិនទាន់ទទួលរងគ្រោះ បានអំពាវ នាវដល់ ប្រមុខរាជរដ្ឋាភិបាល និង អង្គភាពប្រឆាំងអំពើពុករលួយ ចុះស៊ើបអង្កេតលើករណីអំពើ ពុករលួយដុះស្លែ នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ថាតើមានសេនារីយ៉ូ ជាលក្ខណៈប្រព័ន្ធទេ ដើម្បីចាប់ជនទាំងអស់នោះ ផ្តន្ទាទោសតាមផ្លូវច្បាប់ ។ សារពត៌មានខ្មែរជាយដែនយើងបានទាក់ទងទូរស័ព្ទលោក សួន សុផល ប៉ុន្តែមិនមានអ្នកទទួល ហើយសារពត៌មានយើងក៏រីករាយទទួលរាល់ការបំភ្លឺបន្ថែម ពីលោក សួន សុផលហើយយើងនឹងធ្វើការចុះផ្សាយជូន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1406 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8555 នាក់
ខែនេះ :
28108 នាក់
3 ខែនេះ :
61941 នាក់
សរុប :
2512648 នាក់