ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អំពើពុករលួយ និងភាពអយុត្តិធម៌ មកលើបុគ្គលិកមន្ទីពេទ្យក្រុងប៉ោយប៉ែត ជនប្រព្រឹត្តនៅតែមានសេរីភាព
Fri,10 December 2021 (Time 05:37 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 935នាក់)


បន្ទាយមានជ័យៈ នៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២១ សារព័ត៌មានខ្មែរជាយដែន បានចុះយកព័ត៌មាន នូវការវិវត្តន៍ថ្មី ករណីអំពើពុករលួយ របស់លោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមិនមានដំណោះស្រាយណាមួយ ជូនដល់ភាគីគ្រូពេទ្យរងគ្រោះជាច្រើននាក់សោះ។ អំពើពុករលួយ និងការបង្កើតក្រុមបក្សពួក នៅក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បង្កើតជាលក្ខណៈសេនារីយ៉ូ មិនមាន អង្គភាពណាមួយ អាចគាស់រំលើងឬស បានដែរ កន្លងមកខាងអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) នោះ ក៏មិនអាចធ្វើអ្វីដល់លោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកនេះបានឡើយ។ ទោះបីជាបុគ្គលិកពេទ្យមន្ទីរពេទ្យបង្អែក បាននាំគ្នាដាក់ពាក្យបណ្តឹងទៅស្ថាប័នពាក់ព័ន្ធ ក៏មិនមានប្រសិទ្ធភាពដែរ គ្រូពេទ្យម្នាក់ៗស្ទើរអស់សង្ឃឹមទៅហើយ តើពន្លឺយុត្តិធម៌មានដែរឬទេសម្រាប់ពួកគាត់ ។ ក្រុមគ្រូពេទ្យដែលទទួលរងអំពើអយុត្តិធម៌ និយាយសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា រយៈពេលជាច្រើនខែមកហើយ គ្មានដំណោះស្រាយភស្តុតាង មានគ្រប់គ្រាន់ តែនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ មានកិច្ចប្រជុំ សម្ងាត់មួយ នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត អំពីសំរួលលុយកូវីដ ១៩ ដែលមានសមាសភាពចូលរួម មាន៖ ១.លោក ចេ វិចិត្រ អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ២.លោកតូច បីណា រដ្ឋបាលរបស់មន្ទីសុខាភិបាលខេត្ត ៣.លោក ម៉ក់ សុភ័ត្រា ជាអនុប្រធានផ្នែកគណនេយ្យមន្ទីរសុខាភិបាលខេត្ត ៤.លោក ឱក ឌីណា ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ៥.លោក លាង នេនិន ប្រធាន OD ៦.លោក ប៉ាង រ៉េត ប្រធានរដ្ឋបាលមន្ទីរពេទ្យបង្អែកក្រុង ៧.លោក សួន សុខផល ប្រធានផ្នែកគណនេយ្យ។ ក្នុងកិច្ចប្រជុំសម្ងាត់នោះ គឺជាការប្រជុំ ដើម្បីកែតម្រូវវិក័យទាំងឡាយ ដែលមិនប្រក្រតី ដើម្បីឲ្យត្រឹមត្រូវវិញ ហើយជាការធ្វើយ៉ាងណា ជួយសម្រួលដល់ការចោទប្រកាន់ ទៅលើលោក ឱក ទីនណា ឲ្យរូចផុតពីការចោទប្រកាន់ទៀតផង។ ក្នុងរយៈកាលដែលក្រុមលោកគ្រូពេទ្យបានប្តឹងជាយូរមកហើយ តែបែរជាអាជ្ញាធរមានសមត្ថកិច្ចមិនបាន ដោះស្រាយនេះ ហាក់ដូចជាមានចេតនាអូសបន្លាយពេលវេលា ទុកឱកាសឲ្យលោក ឱក ទីនណា កែប្រែឯកសារ សម្រាប់ទុកដើម្បីការពារខ្លួន ។ មាត្រា ៥៣៤ បទបំផ្លិចបំផ្លាញឯកសារ អំពើប្រព្រឹត្តដោយចេតនា បំផ្លិចបំផ្លាញ លួចយក ឬកែប្រែឯកសារ ឬវត្ថុអ្វីមួយដែលអាចនាំឲ្យមានការងាយស្រួលដល់ការរកឃើញបទឧក្រិដ្ឋ ឬបទមជ្ឈឹម ការរកឃើញអត្តសញ្ញាណនៃចារី ឬការចាប់ខ្លួនចារី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន)រៀល ទៅ៦.០០០.០០០ (ប្រាំមួយលានរៀល) ក្នុងរឿងនេះបុគ្គលិកពេទ្យបង្អែកក្រុងប៉ោយប៉ែតបានបញ្ជាក់បន្ថែមថា លោក ឡេ ចាន់សង្វាត ប្រធានមន្ទីរ សុខាភិបាល ខេត្តបន្ទាយមានជ័យ និង ឱក ទីនណា ជាមិត្តភក្តិជិតដិតនឹងគ្នា ដូចនេះរាល់បញ្ហាទំនាស់ពាក់ព័ន្ធជាមួយ លោក ឱក ទីនណា ទោះបីបញ្ហាធំយ៉ាងណាក៏ លោកប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យជួយដោះស្រាយធូរ ។ ចំពោះជនប្រព្រឹត្ត បានពាក់ព័ន្ធថវិកាជាតិនោះ បែរទៅជាមិនមានសមត្ថកិច្ចណា ចាត់វិធានការទៅលើជនប្រព្រឹត្តនិងបក្សពួកឡើយ ។ ចំពោះអំពើអយុត្តិធម៌ មកលើក្រុមគ្រូពេទ្យបង្អែកក្រុងប៉ោយប៉ែត ពួកគាត់បានសំណូមពរ ស្នើសុំដល់ស្ថាប័ន ពាក់ព័ន្ធចុះធ្វើការ ស្រាវជ្រាវស៊ើបអង្កេត រកមុខជនប្រព្រឹត្តធ្វើឲ្យបាត់បង់ថវិកាជាតិ មកផ្តន្ទាទោសតាមផ្លូវច្បាប់។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
699 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7848 នាក់
ខែនេះ :
27401 នាក់
3 ខែនេះ :
61234 នាក់
សរុប :
2511941 នាក់