ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួនលោក អែម ណុយ មេឃុំភ្នំលៀបបណ្តោះអាសន្ន
Mon,20 December 2021 (Time 05:06 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 651នាក់)


សាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួនលោក អែម ណុយ មេឃុំភ្នំលៀបបណ្តោះអាសន្ន ក្រោមបទចោទ កាប់ឆ្ការគាស់រាន ឈូសឆាយ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃលិចទឹក (ទន្រ្ទានយក) តាមមាត្រា ៩៨ នៃច្បាប់ជលផល ប្រព្រឹត្តនៅចំណុចតំបន់៣ ស្ថិតក្នុងភូមិកំពង់ក្រសាំង និងភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០១៩ និងឆ្នាំ២០២១។ ដីកាបង្គាប់ឲ្យឃុំខ្លួននេះ ធ្វើនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនមកតុលាការ។ តាមរបាយការណ៍ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្តីពីការឃាត់ខ្លួន លោកអែម ណុយ និងអ្នកសារព័ត៌មានម្នាក់ បានឲ្យដឹងថា ស្នងការនគរបាលបានឃាត់ខ្លួន ០២នាក់ ១-ឈ្មោះ អែម ណុយ ភេទប្រុស ៦០ឆ្នាំ ជាមេឃុំភ្នំលៀប រស់នៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រ ២-ឈ្មោះ ឈួម ធូ ភេទប្រុស ៥៧ឆ្នាំ អ្នកសារពត៌មាន កាសែតនិសិ្សតខ្មែរ រស់នៅភូមិពាមកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ពាក់ព័ន្ធនឹងដី នៅចំណុចតំបន់៣ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ -ដោយមានការដឹកនាំពីឯកឧត្តម អ៊ុំ រាត្រី ប្រធានគណបញ្ជាការរដ្ឋបាលឯកភាពខេត្ត ព្រមទាំងមានការសំរបសំរួលនីតិវិធីពីឯកឧត្តម កើត វណ្ណរ៉េត ព្រះរាជអាជ្ញា កម្លាំងជំនាញផែនការងារសន្តិសុខ ផែនការងារព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧ.ទោ សិទ្ធិ ឡោះ ស្នងការ ចូលរួមសហការពីកម្លាំងកងរាជអាវុធហត្ថខេត្ត និងខ័ណ្ឌរដ្ឋបាលជលផលខេត្ត ធ្វើការស្រាជ្រាវសាកសួរ និងកិច្ចប្រតិបត្តិការបង្រ្កាបមុខសញ្ញាដូចខាងក្រោម: ១ -ថ្ងៃទី១៧-១២-២០២១ ឃាត់ខ្លួនឈ្មោះ អែម ណុយ ភេទប្រុស ៦០ឆ្នាំ ពាក់ព័ន្ធនឹងករណីកាប់កាន់ បន្ទ្រាន និងលក់ដីរដ្ឋដោយខុសច្បាប់ ។ ដោយលក់ដីចំណុចបឹងក្ងាន តំបន់៣ ឃុំភ្នំលៀប សរុប១១០ហិកតា អោយទៅប្រជាពលរដ្ឋ០៦នាក់ កាលពីអំឡុងឆ្នាំ២០១៨ និង២០១៩ ដោយពុំបានធ្វើលិខិតស្នាម សរុបទឹកប្រាក់ បីម៉ឺនប្រាំបួនប្រាំពីររយដុល្លារ , មួយសែនមួយម៉ឺនបាត ។ (បញ្ជូនថ្ងៃទី១៩-១២-២០២១) ។ ២-ថ្ងៃទី១៨-១២-២០២១ ឃាត់ខ្លួនឈ្មោះ ឈួម ធូ ភេទប្រុស ៥៧ឆ្នាំ ពាក់ព័ន្ធនឹង ករណីឈូមឆាយ កាប់ឆ្ការ គាស់រាន និងកាន់កាប់ដីព្រៃលិចទឹក ឆ្នាំ២០១៨ និង២០១៩ នៅចំណុចតំបន់៣ ចំណុចអាង លីសំអាន ទំហំ១២០ហិកតា និងដីកូនគាត់ សរុប២០០ហិកតា ភូមិក្របៅ ឃុំភ្នំលៀប ។ (បញ្ជូនថ្ងៃទី២០-១២-២០២១)។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
563 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7712 នាក់
ខែនេះ :
27265 នាក់
3 ខែនេះ :
61098 នាក់
សរុប :
2511805 នាក់