បន្ទាយមានជ័យ៖ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២១ សារព័ត៌មានខ្មែរជាយដែន បានទទួលឯកសារជាច្រើនច្បាប់ដែល លោក ហេង ហុង ក្រុមប្រឹក្សាឃុំ ភ្នំលៀប ហើយនិងជាដៃគូដ៏ជិតស្និទ្ធ របស់លោក អែម ណុយ ខាងប្រព្រឹត្តបទ ល្មើសតំបន់ ៣ ចំណុចរហាលសន្ទូង ស្ថិតនៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ ។ អ្នកទាំងពីរនេះ ជាមិត្តភក្តិ និងជាដៃគូ ប្រព្រឹត្តបទល្មើសបំពានយកដីរដ្ឋខុសច្បាប់ តំបន់អភិរក្សដែននេសាទ តំបន់ ៣ ។ នៅក្នុងកិច្ចសន្យាផ្ទេរសិទ្ធិនិងលក់ផ្តាច់ ចុះថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០២១ របស់លោក ហេង ហុង លើដីតំបន់៣ ចំណុចរហាលសន្ទូង ឲ្យលោក ស៊ា សុឃុន និងប្រពន្ធឈ្មោះ ស្រង់ ទ្រព្យ មានទីលំនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចុះហត្ថលេខាបញ្ជាក់នៅលើកិច្ចសន្យាផ្ទេរសិទ្ធិ និង លក់ផ្តាច់ ដោយលោក អែម ណុយ ជាមេឃុំភ្នំលៀប និង លោក ឃូ ពៅ ជាអភិបាលស្រុកព្រះនេត្រព្រះផងដែរ។ ដើម្បីឲ្យដីនោះលក់បានថ្លៃ លោក អែម ណុយ ជាអ្នកយកគ្រឿងចក្រឈូសឆាយព្រៃលិចទឹកតំបន់៣ ចំណុច រហាលសន្ទូង ស្ថិតនៅភូមិកំបោរ ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ ហើយលោក ហេង ហុង ជាអ្នករកម៉ូយលក់ដី របស់រដ្ឋនោះទៅឲ្យឈ្មួញ ។ ក្នុងការរៀបចំលក់ទិញដីរដ្ឋនេះ មានជាប់ពាក់ព័ន្ធ លោក ហេង ហុង (ជាអ្នកឈរ ឈ្មោះលក់) លោក អែម ណុយ (ជាអ្នកឈូសឆាយព្រៃលិចទឹកដីរដ្ឋ ហើយជាអ្នកចុះហត្ថលេខាលើលិខិតទិញ លក់) ហើយលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ក៏បានចូលរួមប្រថាប់ត្រាចុះហត្ថលេខា លើការលក់ទិញ ដីរដ្ឋនេះផងដែរ ។ នៅក្នុងបណ្តឹងរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា លោក ហេង ហុង លក់ដីរបស់រដ្ឋខុសច្បាប់អស់ទំហំ ៦០ហិកតា ដែលបានឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធ មានទាំងលោកមេឃុំភ្នំលៀប ខាងរដ្ឋបាលជលផល ស្រុកព្រះនេត្រព្រះ និងលោក អភិបាលស្រុកព្រះនេត្រព្រះ បានកែច្នៃដីរដ្ឋ ឲ្យក្លាយទៅជាលុយដុល្លារ ដើម្បីចែកគ្នា ធ្វើមានធ្វើបាន ។ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ សាលាដំបូង ខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួនលោក អែម ណុយ បណ្តោះអាសន្ន ក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដោយចោទពីបទ” កាប់ឆ្ការគាស់រាន ឈូសឆាយហ៊ុំព័ទ្ធកាន់ កាប់ ដីព្រៃលិចទឹក” ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ១១៦៩ ចុះថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២១ របស់សាលាដំបូង ។ សារព័ត៌មានមិនទាន់ឃើញ លោក ហេង ហុង ជាក្រុមប្រឹក្សាឃុំ ជំនាញលក់ដីរដ្ឋ និងខាងរដ្ឋបាលជលផល ស្រុកព្រះនេត្រព្រះ ហើយព្រមទាំងលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ដែលមានឃុបឃិតគ្នា ជាចារី សហចារី និងជនសមគំនិត មិនទាន់ឃើញ ចំណាត់ការរបស់ស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ទៅលើជនទាំងអស់នោះនៅឡើយ ប្រជាពលរដ្ឋបានធ្លាប់បានដឹងរឿងនេះ កំពុងរង់ចាំមើល ថាតើព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ហ៊ានធ្វើការចោទប្រកាន់ដល់ជនទាំងអស់នោះដែរឬទេ? ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលរដ្ឋ៣ភូមិ នៅស្រុកសណ្ដាន់ រងគ្រោះដោយសារក្រុមហ៊ុន ស៊ីអ ស៊ីខេ ឈូកឆាយរំលោភយកដីពួកគាត់ សុំឲ្យសម្ដេចតេជោជួយអន្តរាគមន៍ (ខ្មែរជាយដែន)
ឆ្នោត សៀមនិងយួន ត្រូវគេបើកលេងម៉ាសេរី នៅទីក្រុងទេសចរណ៍សៀមរាប (ខ្មែរជាយដែន)
រថយន្តធុនធំ ដឹកប្រេងគេចពន្ធ ពីថៃ ចូលកម្ពុជា តាមច្រកជប់គគីរ ម៉ាសេរី (ខ្មែរជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា