ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋខេត្តបន្ទាយមានជ័យ អបអរសាទរ លោកសាន វិជ្ជាសារ៉ាវុធប្រធាន ក.ប.ប ត្រូវចាកចេញពីខេត្តបន្ទាយមានជ័យ
Fri,31 December 2021 (Time 08:56 AM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 985នាក់)


លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ ដែលរំព័ទ្ធដោយរឿងអាស្រូវពុករលួយ ត្រូវបានប្តូរចេញ ពីខេត្តបន្ទាយមានជ័យហើយ នេះបើតាមការបញ្ជាក់ ពីគណនី ហ្វេសប៊ុក លោក ឃីគឹមស្រឿន ជាមិត្តជិតស្និតរបស់លោកសាន វិជ្ជាសារ៉ាវុធ។ នៅវេលាម៉ោង ១៖ ០៤ នាទីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ គណនី ហ្វេសប៊ុក លោក Khi Kimsrourn Gsgbros (ឃីគឹមស្រឿន) បានបង្ហោះសារជាសាធារណៈ ដែលមានអត្ថន័យទាំងស្រុងថា “សូមអបអរសាទបងសម្លាញ់ (៕ឯកឧត្តម សាន វិជ្ជាសារ៉ាវុធ) ត្រូវបានរាជរដ្ឋាភិបាលផ្ទេរភារកិច្ចថ្មី ខេត្តថ្ឋី លើទឹកដីចាស់! ជាប្រធានសាខា ក ប ប ខេត្តត្បូងឃ្មុំ។ សូមគោរពជូនពរបងទរទួលជោគជ័គ្រប់ភារកិច្ច។” ក្រោយដឹងដំណឹង លោកសាន វិជ្ជាសារ៉ាវុធ ត្រូវបានផ្លាស់ប្តូរខេត្ត ដោយស្ថិតក្នុងតួរនាទីដ៏ដែល អ្នកស្រីហម គឹមវង់ ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ដែលធ្លាប់បានដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ប្តឹងលោក សាន វិជ្ជាសារ៉ាវុធ ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ បានបង្ហាញការអបអរសារទរ ដែលលោក សាន វិជ្ជាសារ៉ាវុធ ត្រូវទៅឆ្ងាយ ព្រោះអ្នកស្រីមិនចង់ឃើញមន្ត្រីមិនស្អាតស្អំបន្តយកតួរនាទីមកគៀបសង្កត់ពលរដ្ឋខ្លួនឯងនោះទេ។ យ៉ាងណាក៏ដោយ អ្នកស្រីហម គឹមវង់ បន្តថា អ្នកស្រីសោកស្តាយ ដែលអង្គភាពប្រឆាំងអំពើពុករលួយមិនចាត់ការដកដំណែង នឹងដាក់ទោសទណ្ឌ ដល់លោក សាន វិជ្ជាសារ៉ាវុធ ដោយគ្រាន់តែផ្លាស់ប្តូរខេត្តគ្រប់គ្រង។ តាមអ្នកស្រី បើលោក សាន វិជ្ជាសារ៉ាវុធ ផ្លាស់ប្តូរទំលាប់ប្រព្រឹត្តអំពើ ពុករលួយ និងគេងប្រវ័ញ្ញញើសឈាមពលរដ្ឋស្លូតត្រង់បានជាការល្អ តែប្រសិនបើលោក សាន វិជ្ជាសារ៉ាវុធ មិនប្តូរចរិកទេ ពលរដ្ឋនឹងរងគ្រោះ ដូចអ្នកស្រីដែរ។ ដោយឡែក លោក សូ សាមឿន ពលរដ្ឋដែលធ្លាប់ប្តឹងលោក សាន វិជ្ជាសារ៉ាវុធ ក្នុងករណី ជំរិតទារលុយបង់ក្បាលឡានជាច្រើនលានរៀល ដោយមិនមានឯកសារផ្លូវច្បាស់លាស់ក្នុងពេលបំពេញការងារ បានប្រាប់សារព័ត៌មានខ្មែរជាយដែនថា លោកមិនជឿថា លោក សាន វិជ្ជាសារ៉ាវុធ អាចកែទំលាប់ពុករលួយ ក្នុងពេលបំពេញការងារបានទេ ព្រោះ ឥទ្ធិពលលុយ និងឥទ្ធិពលស្រា ធ្វើឲ្យសតិរបស់លោក សាន វិជ្ជាសារ៉ាវុធ មិនអាចបែងចែកខុសត្រូវបាន។ លោក សូ សាមឿន បានស្នើឲ្យពលរដ្ឋនៅខេត្តដែល លោកសាន វិជ្ជាសារ៉ាវុធ ចូលទៅកាន់តួរនាទី ត្រូវប្រយ័ត្ន និងត្រូវក្លាហាន ដាក់ពាក្យប្តឹង ក្នុងករណីលោកសាន វិជ្ជាសារ៉ាវុធ និងបក្សពួក ប្រព្រឹត្តអំពើពុករលួយ។ នៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២១ នេះសារព័ត៌មានខ្មែរជាយដែន មិនទាន់ទទួលបាន ប្រកាសផ្លូវការស្តីពីការផ្លាស់ប្តូរ លោក សាន វិជ្ជាសារ៉ាវុធ ថានឹង ទៅខេត្តណានៅឡើយទេ តែបើតាមការបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក Khi Kimsrourn Gsgbros (ឃីគឹមស្រឿន) គឺលោក នឹងប្តូរទៅខេត្តត្បូងឃ្មុំ។ សូមបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៨ កំឡុងពេល លោកសាន វិជ្ជាសារ៉ាវុធ បានកាន់តំណែង ជាប្រធាន ក.ប.ប ខេត្តបន្ទាយមានជ័យ លោកមានរឿងអាស្រូវជាច្រើន ទាក់ទងនឹងការជំរិតទាលុយពីក្រុមអាជីវករ និងអ្នកដឹកទំនិញនៅតាមដងផ្លូវ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1448 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8597 នាក់
ខែនេះ :
28150 នាក់
3 ខែនេះ :
61983 នាក់
សរុប :
2512690 នាក់