ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បទរំលោភយកដីព្រៃលិចទឹក អស់ទំហំជាង ៥០០០ហិកតា អាជ្ញាធរថា ជាបទល្មើសចាស់ តើផុតអាជ្ញាយុកាលនៃបទល្មើស?
Wed,08 December 2021 (Time 07:36 AM)
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1348នាក់)


បន្ទាយមានជ័យ. ថ្ងៃទី ០៧ ខែ ធ្នូឆ្នាំ ២០២១ សារព័ត៌មានខ្មែរជាយដែន បានចុះស្រាវជ្រាវយកព័ត៌មាន លើករណីចូលកាន់កាប់ដីរបស់រដ្ឋខុសច្បាប់ នៅខេត្តបន្ទាយមានជ័យ ដែលមានការពាក់ព័ន្ធជាមួយមន្ត្រីអាជ្ញាធរ និង មន្ត្រីមានសមត្ថកិច្ច នៅក្នុង ខេត្តបន្ទាយមានជ័យ ។ កាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២១ អគ្គស្នងការនគរបាលជាតិ លេខ ៣៩៨ សសរ សេចក្តីសម្រេច ស្តីពី” ការសម្រួលសមាសភាពក្រុមការងារប្រមូលព័ត៌មាន ស៊ើបអង្កេតលើករណីជម្លោះដីធ្លី និងការទន្ទ្រានដីកាន់ កាបដីរបស់រដ្ឋដោយខុសច្បាប់” ក្នុងនោះបានតែងតាំងដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ។ ក្រោយពីសមាសភាពការតែងតាំង ក្រុមគណៈកម្មការនេះរួចហើយ ក្រុមគណៈកម្មការបានចុះធ្វើការស្រាវជ្រាវ អំពីបញ្ហាទំនាស់ដីធ្លី អ្នកចូលទន្ទ្រាន កាន់កាប់ដីរបស់រដ្ឋខុសច្បាប់ ជាដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប ។ បណ្តារខេត្តនៅជាប់បឹងទន្លេសាប ក៏មាន ខេត្តបន្ទាយមានជ័យមួយផងដែរ ។ នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានបញ្ជាផ្ទាល់ ដើម្បីដកហូតដីធ្លី ដែលពីអ្នកចូលកាន់កាប់ដីរដ្ឋខុសច្បាប់ នៅជុំវិញបឹងទន្លេសាប រួមទាំងបញ្ជាឲ្យចូលសារភាព និងដាក់ទោសទណ្ឌទៀតផង ។ ដោយឡែក ខេត្តបន្ទាយមានជ័យ មានបទល្មើសចូលរុករានទន្ទ្រានយកដីរដ្ឋ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំរហាល ឃុំ ភ្នំលៀប និង ឃុំ ប្រាសាទ ស្ថិតនៅក្នុងស្រុកព្រះនេត្រព្រះ មានទំហំដីជាង ៥០០០ហិកតា ត្រូវបានពាក់ព័ន្ធ ប្រជាពលរដ្ឋ អ្នកមានលុយ និងអ្នកមានអំណាច មានអាជ្ញាធរដែនដី មេភូមិ មេឃុំ មន្ត្រីជលផល និង មន្ត្រីសាលា ស្រុកព្រះនេត្រ ក្នុងរឿងចូលរុករានទន្ទ្រាន កាន់កាប់ដីដីរដ្ឋ ជាដីដែនអភិរក្សនេសាទតំបន់ ៣ ។ ចំណែកនៅក្នុងឃុំ សំបួរ ស្ថិតនៅក្នុងស្រុកមង្គលបូរី ក៏មានដីរាប់ពាន់ហិកតា ត្រូវបានអ្នកមានអំណាច អ្នកមាន លុយ និងអាជ្ញាធរ បានឃុបឃិតគ្នា ចូលរុករានទន្ទ្រានយកដីរដ្ឋខុសច្បាប់ ដែនអភិរក្សដែននេសាទតំបន់៣ មិន ខុសពីស្រុកព្រះនេត្រព្រះឡើយ ។ ចំពោះការចូលរុករានទន្ទ្រានយកដីរដ្ឋខុសច្បាប់នេះ ខាងសាលាខេត្តបន្ទាយមានជ័យ ក៏បានទទួលស្គាល់ផងដែរ នៅក្នុងនោះ ការបកស្រាយរបស់មន្ត្រីសាលាខេត្តបន្ទាយមានជ័យ បានលើកឡើងថា ករណីចូលកាប់ទន្ទ្រាន រុករាន កាន់កាប់ដីរដ្ឋខុសច្បាប់នេះ ជាបទល្មើសចាស់ ។ នៅក្នុងការបកស្រាយនេះ ដែលអាចជួយលុបលាងមន្ត្រី អាជ្ញាធរ អ្នកមានអំណាច អ្នកមានលុយ ដើម្បីឲ្យរួចខ្លួនពីការចោទប្រកាន់ពីបទល្មើសផ្សេងៗ ។ បើតាមព័ត៌មាន សំងាត់មួយ បានបែកធ្លាយ ដែលគួរយកជាការបាន និយាយថា “ ចំពោះអ្នកចូលកាន់កាប់ដីរដ្ឋខុសច្បាប់ ដែលបានកាន់កាប់រុករានទន្ទ្រានយកដីរដ្ឋខុសច្បាប់ ដែនអភិរក្សនេសាទ ជុំវិញបឹងទន្លេសាបនេះ គឺមាន ឈ្មោះអ្នកប្រព្រឹត្ត មានឈ្មោះមន្ត្រីពាក់ព័ន្ធរួចហើយ ជនប្រព្រឹត្តក្នុងរឿងនេះមិនអាចរួចខ្លួនបានទេ ។ កាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង រដ្ឋមន្ត្រីធនធានទឹក រដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងមន្ត្រីអ្នកមុខអ្នកការពាក់ព័ន្ធ មកដល់ខេត្តបន្ទាយមានជ័យ គឹគ្រាន់ជាការក្រើនរំលឹកដល់មន្ត្រីក្នុងខេត្តបន្ទាយមានជ័យ អំពីបញ្ហាទាំងអស់នេះ តែតាមពិតជនប្រព្រឹត្ត ក្នុងរឿងនេះ ដែលមានលក្ខណៈសេនារីយ៉ូ នោះ ខាងគណៈកម្មការការ សម្រួលសមាសភាពក្រុមការងារ ប្រមូលព័ត៌មាន ស៊ើបអង្កេតលើករណីជម្លោះដីធ្លី និងការទន្ទ្រានដីកាន់ កាបដីរបស់រដ្ឋដោយខុសច្បាប់ របស់អគ្គស្នងការនគរបាលជាតិ បានចុះស្រាវជ្រាវប្រមូល ព័ត៌មាន និងឈ្មោះអ្នកប្រព្រឹត្ត និងជនពាក់ព័ន្ធអស់ ហើយ តាំងពីខែកញ្ញា រហូតមក ដូចជាករណីដីធ្លី នៅចំណុច រហាលសន្ទូង ស្ថិតនៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ ..ជាដើម ។ ជនដែលប្រព្រឹត្ត និងមន្ត្រីពាក់ព័ន្ធក្នុងរឿងនេះ តើអាចមាន ទោសទណ្ឌដែរឬទេ ? នៅក្នុងផ្លូវច្បាប់ស្តីពីជលផល ក្នុងមាត្រា ៨៩ ត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី ១ ដែល ត្រូវដាក់ពន្ធនាគារពីបី(៣) ឆ្នាំ ទៅ ៥ (ប្រាំ)ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬ បំផ្លាញចោល និងដកហូត កិច្ចព្រមព្រៀង ឬ លិខិតអនុញ្ញាត ចំពោះជនណាមួយដែលបានប្រព្រឹត្តបទល្មើសណាមួយ។ (សូមចូលអាននូវនៅច្បាប់នេះ តាមរយៈ ច្បាប់ស្តីពីជលផល - ចំពោះករណីសាលាខេត្តបន្ទាយមានជ័យ បានទទួលស្គាល់ថា ពិតជាមានការចូលកាន់កាប់ឈូសឆាយ បំផ្លិចបំផ្លាញ ដែនអភិរក្សនេសាទ តំបន់ ៣ អស់ជាង ៥០០០ ហិកតា ជារឿងចាស់នោះ ខាងក្រុមអ្នកច្បាប់ បានលើកជាសំណួរថា តើអ្នកប្រព្រឹត្តបទល្មើសលើករណីដែននេសាទនេះ ថាជារឿងចាស់នោះ ផុតអាជ្ញាយុ កាលនៃបទល្មើសហើយឬនៅ ? ចំណែកព្យសនកម្មដ៏ធំធេងនេះ តើមិនមានអ្នកទទួលខុសត្រូវទេ ? បើសិន គ្មានអ្នកទទួលខុសត្រូវ ច្បាប់មួយនេះ ក្លាយជាកំរងផ្កាលម្អសង្គម ហើយប្រសាសន៍របស់សម្តេចអគ្គមហា សេនាបតី ហ៊ុន សែន មិនមានលក្ខណៈគតិយុត្តិគ្របដណ្តប់ លើបទល្មើសចាស់នៅខេត្តបន្ទាយមានជ័យ ឡើយ ។ សារព័ត៌មានខ្មែរជាយដែន នៅតែតាមដាននៃការវិវត្តន៍ ចំណាត់ការរបស់អាជ្ញាមានសមត្ថកិច្ច ចាត់វិធានការ ជនប្រព្រឹត្តទៅតាមច្បាប់ ហើយព្រមទាំងទទួលយកផងដែរ ចំពោះលោក លោកស្រីចង់ផ្តល់ព័ត៌មានមកសារ ព័ត៌មានរបស់យើងខ្ញុំ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1341 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8490 នាក់
ខែនេះ :
28043 នាក់
3 ខែនេះ :
61876 នាក់
សរុប :
2512583 នាក់