ប្រមុខរដ្ឋាភិបាល គួរតែយកអភិក្រមទី៥ មកវះកាត់មន្រ្តីពន្ធដារខេត្តបន្ទាយមានជ័យជាបន្ទាន់ ខណៈដែលប្រជាពលរដ្ឋលែងមានជំជឿក្នុងការបង់ពន្ធប្រថាប់ត្រា ធ្វើឲ្យរដ្ឋខាតបង់ចំណូល
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ បានរិះគន់ និងចោទប្រកាន់ថា ការប្រមូលពន្ធលើអចលនទ្រព្យ និងបង់ពន្ធប្រថាប់ត្រា គឺតាមតែបបូរមាត់របស់មន្រ្តីពន្ធដារប៉ុណ្ណោះ ហើយរបៀបក្នុងការយកពន្ធ របស់មន្រ្តីពន្ធដារ ហាក់ដូចជាមានបង្កប់នូវអំពើពុកលួយ ជាលក្ខណ:ប្រព័ន្ធ ដែលធ្វើឲ្យពលរដ្ឋពិបាកក្នុងការចូលរួមបង់ពន្ធជូនជាតិ ឲ្យស្របទៅតាមគោលនយោបាយថ្នាក់ជាតិ។ ជាក់ស្តែងដូចជាប្រជាពលរដ្ឋដែលរស់នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសម្តែងការឈឺចាប់គ្រប់ៗគ្នា ដោយការបង់ពន្ធប្រថាប់ត្រារបស់ពួកគាត់ គឺដូចជាការចាប់បង្ខំ។
ប្រភពពីប្រជាពលរដ្ឋដែលបានប្រកបមុខរបរ បើកក្រុមហ៊ុនពុះដីល្វែងជាច្រើន ក្នុងខេត្តបន្ទាយមានជ័យ បានរិះគន់ថាមន្រ្តីជំនាញដែលបានធ្វើការងារនៅសាខាពន្ធដារខេត្តបន្ទាយមានជ័យ បានចេញឯកសារយឺតយ៉ាវ ឲ្យប្រជាពលរដ្ឋដើម្បីទុកគៀបសុីលុយពីអ្នកដែលចង់បានលឿន ដោយត្រូវបង់លុយក្រោមតុជាច្រើន មានដូចជាឯកសារកាត់ប្លង់ដីក្នុងការផ្ទេរកម្មសិទ្ធិដីធ្លី តាមរយ:ការទិញ លក់ដែលត្រូវឆ្លងកាត់ការបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្ត មានលោកព្រឹម សាលីជាប្រធានសាខាខេត្ត ហើយដោយបានប្រើប្រាស់លោកសឿង សីហា អនុប្រធានការិយាល័យ ទទួលបន្ទុកផ្នែកចុះបញ្ជីរសារពើពន្ធដ៏ល្បីល្បាញ ពូកែទារជំរិតលុយពីប្រជាពលរដ្ឋ ខាងវាយតម្លៃអចលនទ្រព្យ ដែលមានគំនិតទុច្ចរិតក្នុងការកំណត់ពន្ធប្រថាប់ត្រា។
(សូមរង់ចាំអានបន្ត)