ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ការស្នើសុំ បំបែកសង្កាត់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យគឺជារដ្ឋបាល ក្បាលធំ
Sat,22 May 2021 (Time 12:53 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1082នាក់)


បន្ទាយមានជ័យ៖រដ្ឋបាលក្រុងប៉ោយប៉ែត នឹងក្បាលជារដ្ឋបាលក្បាលធំ បន្ទាយមានជ័យៈ សារព័ត៌មានខ្មែរជាយដែន បានទទួលលិខិត ដ៍កម្រមួយ ដែលសាលាខេត្តបន្ទាយមានជ័យ មិនបានផ្សព្វផ្សាយ ជាសាធារណៈ អំពីការបំបែកសង្កាត់ចំនួន ៣ នៅក្នុងក្រុងប៉ោយប៉ែត នៅក្នុងលិខិតលេខ ៧៩៧/២១ ល ស ចុះថ្ងៃអង្គា ៨រោជ ខែ ពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ របស់ រដ្ឋបាលសាលា ខេត្តបន្ទាយមានជ័យ ។ ក្រុងប៉ោយប៉ែត មាន ៣ សង្កាត់ មានៈ សង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល និង សង្កាត់ និមិត្ត មានផ្ទៃដីតូចតែចំនួន២៧,៣១៣.៤២ហិកតា ៖ លំនៅឋាន ១៣,៣៤០.៦៦ហិកតា ដីកសិកម្ម ១២,៦០៤ហិកតា ដីតំបន់សេដ្ឋកិច្ចពិសេស៧១៨ហិកតា និថដីបឹងបួរ៦៥០ហិកតា។ ប៉ុន្តែប្រជាពលរដ្ឋមានដល់២៤,២៥៨គ្រួសារ នៃមនុស្សសរុប ១០១,២០២ នាក់/ស្រី៥០,៦៥៤នាក់។ ពលរដ្ឋ១៨ឆ្នាំឡើង ចំនួន៦១.៥២៧នាក់/ ស្រី៣១,៧៦៥នាក់។ សង្កាត់ប៉ោយប៉ែត បំបែកថែម ១ ទៀត គឺ សង្កាត់អូរជ្រៅ សង្កាត់ផ្សារកណ្តាល បំបែកថែម ១ ទៀត សង្កាត់ អូរឬស្សី សង្កាត់ និមិត្ត បំបែកថែម ១ទៀត គឺ សង្កាត់កូនដំរី សង្កាត់ទាំង ៣ បំបែកទៅជា ៦ សង្កាត់ ។ ចំណែកភូមិពីមុន ៣១ ភូមិ បំបែកទៅជា ៦៩ ភូមិ ។ នេះបើតាមរបាយ ការណ៍កិច្ចប្រជុំ កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០ ដឹកនាំកិច្ចប្រជុំ ដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាន ជ័យ ។ ការបំបែកសង្កាត់ និងភូមិនេះ ធ្វើឲ្យមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ នៅក្នុងអាណត្តិទី៤ ឆ្នាំ២០២២ ខាងមុខនេះ ។ នៅក្នុងច្បាប់ស្តីអំពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០១ និង អនុក្រិត្យលេខ២២ អនក្រ.បក ស្តីពី ការធ្វើវិមជ្ឈការអំណាច តួនាទីនិងភារកិច្ច ទៅឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ ចុះថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០០២ ។ នៅក្នុងច្បាប់ និង អនុក្រិត្យ មិនបានកំណត់អំពីចំនួនប្រជាពលរដ្ឋជាក់លាក់ ដែលត្រូវបង្កើត ឃុំ សង្កាត់បន្ថែមនោះទេ ។ នៅក្នុងមាត្រា៦ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ បានចែងថាៈ ការបង្កើត ការលុបចោល ការកែប្រែ ព្រំ ប្រទល់ និងការប្តូរឈ្មោះរបស់ឃុំ សង្កាត់ ក្នុងករណីមិនប៉ៈពាល់ដល់ព្រំប្រទល់របស់ខេត្ត ក្រុងពាក់ព័ន្ធ ត្រូវសំរេច ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ក្នុងករណីដែលមានការប៉ៈពាល់ដល់ព្រំប្រទល់របស់ខេត្ត ក្រុងពាក់ព័ន្ធ ការបង្កើត ការលុបចោល ការកែប្រែព្រំប្រទល់ និងការប្តូរឈ្មោះរបស់ឃុំ សង្កាត់ ត្រូវសំរេចដោយ ព្រះរាជក្រឹត្យ តាមសំណើររបស់នាយករដ្ឋមន្ត្រី ផ្អែកទៅលើសំណើររបស់រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។ ក្នុងការបំបែកសង្កាត់ នៅក្នុងក្រុងប៉ោយប៉ែត បន្ថែម ៣ សង្កាត់ ហើយភូមិកើនឡើងរហូតដល់ ៦៩ភូមិ តើជាអាចក្លាយជារដ្ឋបាលក្បាលធំសម្រាប់ក្រុងប៉ោយប៉ែតដែរទេ? ចំណុចទាំងអស់នេះ អ្នកជំនាញផ្នែកគ្រប់គ្រងផ្នែក រដ្ឋបាល បានមើលឃើញចំណុចមួយចំនួន ដូចជាៈ ១. ការបន្ថែមការចំណាយថវិកាជាតិជាច្រើនលើសលប់ ដល់មន្ត្រី ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការឃុំ សង្កាត់ និង ជំនួយការភូមិ ក្នុងមួយឆ្នាំៗ ។ ២. គ្រាន់តែបំបែកគ្នាជួយការ កាន់កាប់តំណែងឲ្យច្រើនគ្នា ឬ ការផ្លាស់ប្តូរវេនគា្ន តាមខ្សែស្រឡាយ ឬ ក្រុមប៉ុណ្ណោះ និង ទី ៣. ក្នុងការចំណាយក្នុង អភិវឌ្ឍន៍ឃុំ សង្កាត់ ដែលក្នុងមួយឆ្នាំៗ ត្រូវចំណាយប៉ុន្មាន ? (អនុក្រឹត្យលេខ២៦ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពី ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់ ចុះថ្ងៃទី ០២ ខែមេសា ឆ្នាំ២០០២) ។ នៅក្នុងនោះដែរ ថាតើលោកមេឃុំ ចៅសង្កាត់ លោកមេភូមិ ដែលបំរុងកាន់តំណែងថ្មីនេះ មានការចំណាយទ្រព្យធន ដើម្បីបានទទួលតំណែងនេះ ដែរទេ? សម្តេចក្រឡាហោម ស ខេង ធ្លាប់បានលើកឡើងហើយថា” បើឡើងធ្វើធំ ចង់បានលាភសក្ការៈ មិនបំរើ ប្រ ជាពលរដ្ឋ មិនចាំបាច់ធ្វើទេ ! “ ។ ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មានខ្មែរជាយដែន យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
954 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8103 នាក់
ខែនេះ :
27656 នាក់
3 ខែនេះ :
61489 នាក់
សរុប :
2512196 នាក់