បន្ទាយមានជ័យ៖ ប្រភពស្និទ្ធនឹងលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូនទើបលោក សុក ចាន់ថា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តហើយបើកដៃឲ្យលោក គង់ ប៊ុនលឿត សាងភាបពល្បីល្បាញខាងពុករលួយយ៉ាងឆាប់រហ័ស។ ប៉ុន្តែជាក់ស្តែងអំពើពុករលួយពេញបន្ទុករបស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី ជារឿងដែលមិនអាចបិទបាំងបានទេក្រោយពេលមានការលាតត្រដាងជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះក៏មានសេចក្តីអំពាវនាវឲ្យលោក ឱម យ៉ីនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបសង្កាត់ទៅលើអំពើពុករលួយរបស់លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងលោក គង់ ប៊ុនលឿត ជាបន្ទាន់។ បើតាមប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណីលោក គង់ ប៊ុនលឿត ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់នីមិត្រ ក្រុងប៉ោយប៉ែត ប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនគឺមានការបើកដៃពីលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ផងដែរ។ ប្រសិនបើគ្មានការបើកដៃពីសំណាក់លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ទេនោះគឺលោក គង់ ប៊ុនលឿត ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី មិនហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយស្រេចតែអំពើចិត្តឡើយ។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមិនគួរបណ្តោយឲ្យលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណកានិងដឹកជញ្ជូនរខេត្តបន្ទាយមានជ័យ និងលោក គង់ ប៊ុនលឿត ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ។ ថ្មីៗនេះទង្វើមិនប្រក្រតីរបស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី ត្រូវបានអ្នកបើកបររថយន្តដឹកទំនិញបើកកកាយជាសាធារណៈព្រោះមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី ប្រើល្បិចស៊ីភ្នែកជញ្ជីងដើម្បីគាបយកលុយពីអ្នកបើកបររថយន្តដឹកទំនិញដោយគ្មានសេចក្តីអៀនខ្មាស។ ហេតុនេះលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ក៏ដូចជាលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរបណ្តោយឲ្យលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ដោយហេតុថា ក្រោយពេលលោក សុក ចាន់ថា ទទួលបានតំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ជំនួសលោក គឹម សុវណ្ណ រួចមកគឺលោក សុក ចាន់ថា ប្រើតួនាទីនិងអំណាចនិងអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មានខ្មែរជាយដែន យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលរដ្ឋ៣ភូមិ នៅស្រុកសណ្ដាន់ រងគ្រោះដោយសារក្រុមហ៊ុន ស៊ីអ ស៊ីខេ ឈូកឆាយរំលោភយកដីពួកគាត់ សុំឲ្យសម្ដេចតេជោជួយអន្តរាគមន៍ (ខ្មែរជាយដែន)
ឆ្នោត សៀមនិងយួន ត្រូវគេបើកលេងម៉ាសេរី នៅទីក្រុងទេសចរណ៍សៀមរាប (ខ្មែរជាយដែន)
រថយន្តធុនធំ ដឹកប្រេងគេចពន្ធ ពីថៃ ចូលកម្ពុជា តាមច្រកជប់គគីរ ម៉ាសេរី (ខ្មែរជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា