ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើការផ្ទេរមន្រ្តីពីអភិបាលរងស្រុក/ក្រុង ទៅជាមន្ត្រីបំរើការងារ នៅជាសាលាខេត្ត ជាការដាក់ទណ្ឌកម្មទេ?
Sun,23 May 2021 (Time 06:19 PM)
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1216នាក់)


បន្ទាយមានជ័យៈ មានការតែងតាំងមន្ត្រី អភិបាលរងក្រុងប៉ោយប៉ែត និង ដោះដូរមន្ត្រី អភិបាលរងស្រុកស្វាយចេក និងមន្ត្រីអភិបាលរងស្រុកមង្គលរី ទៅទទួលភារកិច្ចជាអភិបាលរងក្រុងប៉ោយប៉ែត តាមសេចក្តីសម្រេចរបស់ក្រសួង មហាផ្ទៃលេខ ១១៩៧ ប្រក ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ប្រកាស ស្តីពីការផ្ទេរមន្ត្រីរាជការ ។ នៅក្នុងប្រកាស ស្តីពីការផ្ទេរមន្ត្រីរាជការ បានសម្រេចផ្ទេរមន្ត្រី ៤ រូប ក្នុងរដ្ឋបាល ខេត្តបន្ទាយមានជ័យ ១. លោក ទូច មុនី ឋានន្តរស័ក្តិមន្ត្រីថ្នាក់លេខ ៣ ពីអភិបាលរងក្រុងប៉ោយប៉ែត ឲ្យទៅបំរើការងារមន្ត្រីសាលា ខេត្តបន្ទាយមានជ័យ ។ ២. លោកស្រី អៀង កណ្ណារ៉ា ឋានន្តរស័ក្តិមន្ត្រីថ្នាក់លេខ១ ពីអភិបាលរងក្រុងប៉ោយប៉ែត ឲ្យទៅបំរើការងារមន្ត្រីសាលា ខេត្តបន្ទាយមានជ័យ ។ ៣. លោក ស៊ុត ង៉ុយ ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ២ ពីអភិបាលរងស្រុកស្វាយចេក ឲ្យទៅកាន់មុខដំណែងជាអ ភិបាលរងក្រុងប៉ោយប៉ែត ។ ៤. លោកស្រី ហេង សុភ័ត្ត្រ ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ២ ពីអភិបាលរងស្រុកមង្គលបូរី ឲ្យទៅកាន់មុខដំណែង ជាអភិបាលរងក្រុងប៉ោយប៉ែត ។ ក្នុងការដោះដូរមន្ត្រី ពីកន្លែងមួយទៅកន្លែងមួយ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលឲ្យអភិបាលក្រុង ស្រុក និង អភិបាលខេត្ត តាមដានឃ្លាំមើល ធ្វើបន្សុទ្ធកម្ម ទៅលើមន្ត្រីស្ថិតនៅក្រោមឳវាទរបស់ខ្លូន ក្នុងការបំពេញ តួនាទីមុខតំណែង បានទទួលខុសត្រូវអ្វីខ្លះ? ហើយមានចរិតលក្ខណៈ ទទួលការងារទាំងអស់នោះបានទេ ? ។ ក្នុងការសម្រេចផ្ទេរមន្ត្រីរាជការ ចំនួន ៤ រូបនេះ ។ សារព័ត៌មានខ្មែរជាយដែន បានចាប់អារម្មណ៍ ទៅលើ បុគ្គល ២ រូប គឺ លោក ទូច មុនី និង លោកស្រី អៀង កណ្ណារ៉ា ជាអភិបាលរងក្រុងប៉ោយប៉ែត ដែលត្រូវផ្ទេរទៅបំរើការងារ នៅសាលាខេត្តបន្ទាយមានជ័យ ។ បើតាមមន្ត្រីសាលាខេត្តបន្ទាយមានជ័យ សុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ សារព៏ត៌មានខ្មែរជាយដែនថា លោក ទូច មុនី និង លោកស្រី អៀង កណ្ណារ៉ា ដែលត្រូវផ្ទេរមកបំរើការងារនៅ សាលា ខេត្តបន្ទាយមានជ័យនោះ ដោយមិនទាន់មានឃើញមុខតំណែងតួនាទីណាមួយ ដែលត្រូវធ្វើការទេ បើនិយាយឲ្យចំ ទៅ សូម្បីកៅអីអង្គុយមិនមានផង តើគាត់មកបំរើការងារនៅសាលាខេត្តបន្ទាយមានជ័យ ជំនាញអ្វី ? កាន់ផ្នែកអ្វី? ។ នៅក្នុងវចនានុក្រម សម្តេចសង្ឃរាជជូនណាត លោកបានសរសេរអំពីពាក្យ” ការងារ” ពាក្យ”ការ” មកពី”ករ-ធាតុ ប្រែថា “ធ្វើ” ចំណែកពាក្យថា”ងារ” ប្រែថា តួនាទី ឋានៈ មុខដំណែង សរុបមកហៅថា” ការងារ” ។ចំណែកលោក ទូច មុនី និង លោកស្រី អៀង កណ្ណារ៉ា មាន”ងារ” ជាមន្ត្រីសាលាខេត្ត តែ”ការ” ធ្វើអ្វី? ។ កន្លងមកឃើញលោក វ៉ៃ កេងលី អភិបាលរងក្រុងសិរីសោភ័ណ ក៏ត្រូវបានក្រសួងមហាផ្ទៃសម្រេចឲ្យទៅបំរើការងារ ជាមន្ត្រីសាលាខេត្តបន្ទាយមាន ជ័យដែរ តែសូម្បីកៅអីត្រូវអង្គុយត្រង់កន្លែងណាមិនមានផង ។ ចំណែកលោក កែវ តារារស្មី ជាប្រធានអន្តរវិស័យ ខេត្តបន្ទាយមានជ័យ បានទៅកាន់តំណែងជាអភិបាលរងក្រុងប៉ោយប៉ែត ហើយជាទីពេញចិត្តដែលលោកចង់ បានទៀត ដែលមានតួនាទី និងការងារច្បាស់លាស់ ។ មន្ត្រីក្រុមសិទ្ធិមនុស្សអ្នកឃ្លាំមើលការអនុវត្តច្បាប់នៅកម្ពុជា បាននិយាយថា កន្លងមកនៅក្នុងជួរមន្ត្រីរាជការ នៅមាន ការប្រកាន់បក្សពួក បើខ្លួនបានទទួលដំណែងមុខងារតួនាទី ជាអ្នកគ្រប់គ្រងនៅកន្លែងណាមួយ តែងតែរកមើលអ្នក ណាដែលមានលក្ខណៈស្មោះត្រង់និងខ្លួន ហើយប្រើធ្វើការងារផ្សេងៗ ហើយអ្នកត្រូវគេប្រើ តែងតែទទួលបាននូវ លាភសក្ការៈ ចំណែកអ្នកដែលខ្លួនមិនចូលចិត្ត តែងតែដាក់ទុកនៅក្បែរជញ្ជាំង មានតួនាទីមុខងារត្រូវបំពេញ ក៏មិនដែល បានបំពេញការងាររបស់ខ្លួនឲ្យពេញដៃពេញជើងដែរ ដោយសារតែអ្នកគ្រប់គ្រងកន្លែងនោះ មិនអនុញ្ញាត ឲ្យធ្វើ ។ ចំពោះរឿងនេះមិនមែនជាអ្វីទើបកើតឡើងនោះទេ វាបានកើតឡើងយូរមកហើយ ។ យើងបានទទួល ព័ត៌មានខ្លះ មន្ត្រីអភិបាលរងខេត្តខ្លះ ដែលអភិបាលខេត្តមិនបានអើពើ ប្រគល់ការងារឲ្យធ្វើ ពួកគាត់ នៅតែផ្ទះ ចាំពេលអភិបាលខេត្តប្រើ ទើបមកកន្លែង ដើម្បីបំពេញការងារ ត្រង់នេះហើយដែលមន្ត្រីបំពេញការងារ បំរើរាស្ត្រ សូម្បីតែការងាររបស់ខ្លួនក៏មិនហ៊ានបំពេញតាមតួនាទី មុខតំណែងរបស់ខ្លួនផង រង់ចាំការសម្រេចពី អភិបាល ខេត្តសិន ទើបអាចធ្វើបាន ។ យន្តការគ្រប់គ្រងរបៀបនេះ គឺជាយន្តការមួយដែលត្រូវបានគេមើលឃើញ ថាៈរាល់ការ សម្រេចក្នុងខេត្តមានតែមនុស្សមួយនាក់ ។ យើងមានអនុសាសន៍ខ្លះដែរ បើក្លាយជាមន្ត្រីបំរើរាស្ត្រ កុំប្រ កាន់បក្សពួកចែកបក្សគ្នាអី នាំគ្នាធ្វើការបំរើរាស្ត្រឲ្យបានល្អទៅ កុំឲ្យមានអយុត្តិធម៌សង្គមក្នុងកន្លែងការងារ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1388 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8537 នាក់
ខែនេះ :
28090 នាក់
3 ខែនេះ :
61923 នាក់
សរុប :
2512630 នាក់