ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តំណែងដុះស្លែរបស់លោក សុខ សុដារ៉ាប្រធានសាខាគយខេត្តសៀមរាប និងលោកម៉ៅ សាមឿន មេគយចល័តក្រសួងប្រចាំខេត្តសៀមរាប បាននាំប្រព្រឹត្តអំពើពុករលួយតាមអំពេីចិត្ត
Tue,25 May 2021 (Time 06:13 PM)
ដោយ ៖ ភក្រ្តា (ចំនួនអ្នកអាន: 1038នាក់)


សៀមរាបៈ សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប បានលើកឡើងថា ក្នុងតំណែងជាប្រធានសាខាគយខេត្តសៀមរាប ឡើងដុះស្លែរយៈពេលច្រើនឆ្នាំកន្លងទៅនេះគឺលោក​ សុខ សុដារ៉ា និងលោក ម៉ៅ សាមឿន មិនដែលបង្ក្រាបក្រុមឈ្មួញ​ដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ឬទំនិញខុសច្បាប់ចូលខេត្តសៀមរាប និងឆ្លងកាត់ខេត្តសៀមរាប នោះទេ។ ហេតុនេះហើយទើបឈ្មួញធំៗអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីច្រកព្រំដែនខ្មែរ-ថៃនៃខេត្តឧត្តរមានជ័យ ឆ្លងកាត់ចូលតាមខេត្តសៀមរាប ចូលទៅខេត្តកំពង់ធំ និងចូលទៅរាជធានីភ្នំពេញ តាមអំពើចិត្ត។ ​ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពីនិត្យឡើងវិញជាបន្ទាន់ ព្រោះ លោក គុណ ញឹម អគ្គនាយកគយ បណ្តោយឲ្យលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តក្រសួងខេត្តសៀមរាប ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង។ ប្រភពពីមន្ត្រីគយនៅក្នុងអគ្គភាពសាខាគយខេត្តសៀមរាប បានឲ្យដឹងថា លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប ដែលកាន់តំណែងឡើងដុះស្លែទៅហើយនោះ កំពុងបន្តប្រើតួនាទីនឹងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។​ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺដោយសារអាងមានលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលជាបង្អែកដ៏រឹងមាំ។ លើសនេះទៅទៀតអំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក សុខ សុដារ៉ា អាចប្រព្រឹត្តទៅយ៉ាងរលូនគឺមានការរួមដៃពីសំណាក់លោក ម៉ៅ សាមឿន ដែលជាមេគយចល័តក្រសួងប្រចាំខេត្តសៀមរាបផងដែរ។ ប្រភពស្និទ្ធនឹងលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប បានឲ្យដឹងថា ការដែលឈ្មួញធំៗមួយចំនួនអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីច្រកព្រំដែនខ្មែរ-ថៃក្នុងខេត្តឧត្តរមានជ័យ ឆ្លងកាត់ខេត្តសៀមរាប ចូលទៅខេត្តកំពង់ធំ និងចូលទៅរាជធានីភ្នំពេញ យ៉ាងរលូនគឺមានការបើកដៃពីសំណាក់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿនគយចល័តក្រសួងផងដែរ។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ រថយន្តធុនធំរបស់ឈ្មួញមានងារជាជំទាវម្នាក់ដែលដឹកទំនិញគេចពន្ធពីខេត្តឧត្តរមានជ័យ ឆ្លងកាត់ខេត្តសៀមរាប ចូលទៅខេត្តកំពង់ធំ ហើយក្រឡាប់នៅលើផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ គឺបង្ហាញយ៉ាងច្បាស់នូវអំពើពុករលួយ​របស់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តក្រសួងប្រចាំខេត្តសៀមរាប យ៉ាងច្បាស់ក្រឡែត។​ ដោយហេតុថាបើគ្មានការបើកដៃពីសំណាក់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន ទេនោះគឺគ្មានឈ្មួញណាអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ឆ្លងកាត់ខេត្តសៀមរាប បានឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
798 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7947 នាក់
ខែនេះ :
27500 នាក់
3 ខែនេះ :
61333 នាក់
សរុប :
2512040 នាក់