ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក សាត គឹមសាន ស្នងការនគរបាលខេត្តគួរតែពិនិត្យឡើងវិញ ដោយមេល្បែងឈ្មោះ អួន តាល់ បើកល្បែងភ្នាល់ទឹកភ្លៀងក្រុងបាត់ដំបង មានការឃុបឃិតជាប្រព័ន្ធ
Tue,01 June 2021 (Time 06:38 PM)
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 864នាក់)


បាត់ដំបង៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ល្បែងភ្នាល់ទឹកភ្លៀងដែលបុគ្គលឈ្មោះ អួន តាល់ បើកលេងនៅចំណុចវាលស្រែ១០០ សង្កាត់អូរចារ ក្រុងបាត់ដំបង គឺលេងក្នុងទ្រង់ទ្រាយធំហើយមានអ្នកចូលរួមលេងយ៉ាងពពាក់ពពូន មិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះឡើយ។ ក្នុងមួយថ្ងៃៗបុគ្គលឈ្មោះ អួន តាល់ ប្រមូលបានលុយរាប់សិបលានរៀលនិងរាប់ម៉ឺនដុល្លារយ៉ាងស្រួលៗ ក្នុងខណៈដែលអធិការនគរបាលក្រុងបាត់ដំបង និងអភិបាលក្រុងបាត់ដំបង រក្សាភាពស្ងៀមស្ងាត់។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង លុបបំបាត់ល្បែងស៊ីសង ខុសច្បាប់ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។ ប្រភពពីប្រជាពលរដ្ឋនៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានអោយដឹងថាបច្ចុប្បន្ន បុគ្គលឈ្មោះ អួន តាល់ បើកល្បែងភ្នាល់ទឹកភ្លៀងយ៉ាងរលូនដោយគ្មានញញើតអ្វីទាំងអស់ព្រោះមានការឃុបឃិតជាប្រព័ន្ធ។​ ប្រភពបានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីសំណាក់មន្រ្តីអាជ្ញាធរថ្នាក់សង្កាត់និងថ្នាក់ក្រុងទេនោះគឺបុគ្គលឈ្មោះ អួន តាល់ មិនអាចបើកល្បែងភ្នាល់ទឹកភ្លៀងនិងល្បែងស៊ីសងផ្សេងៗទៀតតាមអំពើចិត្តរបស់ខ្លួនឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ពិនិត្យឡើងវិញជាបន្ទាន់ ហើយចាត់វិធានការទប់ស្កាត់ តាមការបញ្ជាក់ពីប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង បានឲ្យដឹងថា ប្រសិនបើគ្មានខ្នងបង្អែករឹងមាំទេនោះគឺបុគ្គលឈ្មោះ អួន តាល់​ មិនអាចបើកល្បែងភ្នាល់ទឹកភ្លៀងនិងល្បែងផ្សេងៗទៀតស្រេចតែអំពើចិត្តបានឡើយ។ ជាក់ស្តែងឥឡូវនេះបុគ្គលឈ្មោះ អួន តាល់ បើកល្បែងស៊ីសងខុសច្បាប់យ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់ ហើយមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រជាពលរដ្ឋក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង បានលើកឡើងថា ដោយសារបុគ្គលឈ្មោះ អួន តាល់ និងបក្ខពួកបើកល្បែងស៊ីសងខុសច្បាប់តាមអំពើចិត្តទើបបច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់កើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច។ ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មានខ្មែរជាយដែន យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
583 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7732 នាក់
ខែនេះ :
27285 នាក់
3 ខែនេះ :
61118 នាក់
សរុប :
2511825 នាក់