ភ្នំពេញ៖ លោក ឧកញ៉ា ប្រាក់ ប្រាកដ ត្រូវបាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឃាត់ ដើម្បីសួរនាំពីដំណើរឿង ឆបោក តាមពាក្យបណ្តឹងរបស់នារីម្នាក់ ឈ្មោះ ចាន់ ធូ រស់នៅ ភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនុប ខេត្តព្រះសីហនុ។ លោក ឧកញ៉ា ប្រាក់ ប្រាកដ ត្រូវបានឃាត់ខ្លួន នៅក្នុងហាងការហ្វេ និងបូជនីដ្ឋាន TEAM (TEAM Coffee and Restaurant ) ស្ថិតតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង៩ ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ។ តាមពាក្យបណ្តឹងរបស់ អ្នកស្រីចាន់ ធូ ប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ ឩសភា ឆ្នាំ ២០២១ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឈ្មោះប្រាក់ ប្រាកដ បាននិយាយធានារត់ការផ្ទេរ ឈ្មោះតួរនាទីប្តីរបស់នាង ឈ្មោះ អេង អូន ចេញពីក្របខ័ណ្ឌកងទ័ព ទៅជាក្របខ័ណ្ឌនគរបាលជាតិ ដើម្បីធ្វើជាស្នងការរងខេត្តព្រះសីហនុ ដោយទារប្រាក់រត់ការ៣០ម៉ឺនដុល្លា។ ដោយនិយាយត្រូវគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ អ្នកស្រី ចាន់ ធូ និងស្វាមី បានប្រគល់លុយចំនួន ១០ម៉ឺនដុល្លា រងចាំផ្ទេរឈ្មោះ និងតួរនាទីមានតួរនាទីជា ស្នងការរងជាផ្លូវការទើបប្រគលថែម ២០ម៉ឺនដុល្លាទៀត។ តាមពាក្យបណ្តឹងដដែលបានឲ្យដឹងថា ក្រោយទទួលបានលុយសន្យាធារារត់ការផ្ទេរឈ្មោះ ឈ្មោះ ប្រាក់ ប្រាកដ ពុំបានធ្វើតាមការសន្យា ហើយបានប្រើឡេះមិនចេះចប់មិនចេះហើយ មិនលើកទូរស័ព្ទ មិនតបតាមតេឡេក្រាម ហើយគេចចេញមិនចូលផ្ទះរហូតដល់បច្ចុប្បន្ន។
ព័ត៌មានគួរចាប់អារម្មណ៍
ពលរដ្ឋ៣ភូមិ នៅស្រុកសណ្ដាន់ រងគ្រោះដោយសារក្រុមហ៊ុន ស៊ីអ ស៊ីខេ ឈូកឆាយរំលោភយកដីពួកគាត់ សុំឲ្យសម្ដេចតេជោជួយអន្តរាគមន៍ (ខ្មែរជាយដែន)
ឆ្នោត សៀមនិងយួន ត្រូវគេបើកលេងម៉ាសេរី នៅទីក្រុងទេសចរណ៍សៀមរាប (ខ្មែរជាយដែន)
រថយន្តធុនធំ ដឹកប្រេងគេចពន្ធ ពីថៃ ចូលកម្ពុជា តាមច្រកជប់គគីរ ម៉ាសេរី (ខ្មែរជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា