ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អង្គភាពប្រឆាំងអំពើពុករលួយគួរតែបើកការស៊ើបអង្កេតទៅលើលោក ផាន អូន ដែលបានបំប៉ោងគម្រោងចំណាយផ្សេងៗស្រេចតែអំពើចិត្តដើម្បីកេងប្រវ័ញ្ចថវិកាជាតិ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន
Tue,29 June 2021 (Time 01:31 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 951នាក់)


បន្ទាយមានជ័យ៖ប្រភពស្និទ្ធនឹងលោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្កា្របការក្លែងបន្លំ បានឲ្យដឹងថា គ្រាន់តែនៅក្នុងគំរោងស្នើថវិកាទិញសម្ភារៈសម្រាប់មន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានគឺមានការបំប៉ោងតម្លៃរាប់លានដុល្លារក្នុង១ឆ្នាំៗ។ ជាងនេះទៅទៀតលោក ផាន អូន បានលើកគម្រោងសាងសង់មន្ទីរពិសោធន៍ខ្នាតតូចសម្រាប់បណ្តាខេត្ត-ក្រុង បំប៉ោងគម្រោងដល់ទៅជិត២០ម៉ឺនដុល្លារ ក្នុងមួយកន្លែងៗ​​ តែការចំណាយពិតប្រាកដអស់មិនដល់៥ម៉ឺនដុល្លារ ផង។ ប្រភពបានឲ្យដឹងថា លោក ផាន អូន ប្រើគ្រប់វិធីបំប៉ោងគម្រោងចំណាយស្រេចតែអំពើចិត្តដើម្បីកេងប្រវ័ញ្ចថវិកាជាតិ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួកមួយចំនួនហើយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ។ ថ្មីៗនេះរឿងអាស្រូវពុករលួយតាមច្រើនរូបភាពរបស់លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្កា្របការក្លែងបន្លំ(អតីតអគ្គនាយកដ្ឋានកាំកុងត្រូល) ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ ជុំវិញបញ្ហានេះមន្រ្តីនៅក្នុងក្រសួងពាណិជ្ជកម្ម បានលើកឡើងថា បើគ្មានការបើកដៃពីសំណាក់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទេនោះគឺលោក ផាន អូន មិនអាចធ្វើអ្វីៗតាមអំពើចិត្តបានទេ។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយពេញបន្ទុករបស់លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្កា្របការក្លែងបន្លំ ជាបន្ទាន់។ ប្រភពស្និទ្ធនឹងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបង្ហើបឲ្យដឹងថា លោក ផាន អូន បានរួមដៃជាមួយប្រធាននាយកដ្ឋានរដ្ឋបាល ព្រមទាំងជាមួយប្រធាននាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុក្រសួងពាណិជ្ជកម្ម ដកលុយរាប់លានដុល្លារ ទិញដីធ្វើផ្ទះជូនលោក ប៉ាន សូរស័ក្តិ ដែលជាចៅហ្វាយនាយរបស់ខ្លួន។ ហេតុនេះហើយទើបលោក ប៉ាន សូរស័ក្តិ សម្ងំស្ងាត់ឈឹងបណ្តោយឲ្យលោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្កា្របការក្លែងបន្លំ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។ ឥឡូវនេះរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្កា្របការក្លែងបន្លំ មិនអាចបិទបាំងតទៅទៀតបានទេ ហើយមជ្ឈដ្ឋាននានាសង្ឃឹមថា លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
567 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7716 នាក់
ខែនេះ :
27269 នាក់
3 ខែនេះ :
61102 នាក់
សរុប :
2511809 នាក់