ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើលោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានប្រើប្រាស់កូនចៅដើរគំរាមកំហែងទារលុយ ដើម្បីជូនជាតិឬយ៉ាងណា?
Sun,01 August 2021 (Time 10:39 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 918នាក់)


បន្ទាយមានជ័យ៖ ប្រភពពីក្រុមឈ្មួញ និងអាជីវករ ដឹកជញ្ជូនទំនិញទៅលក់តាមទីផ្សារនានា ក្នុងខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថាកន្លងមកពេលពួកគាត់ដឹកជញ្ជូនទំនិញតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃត្រូវបានសមត្ថកិច្ចគ្រប់ស្ថាប័ន គាបយកលុយគ្រប់ច្រកល្ហក ហើយពេលឥលូវនេះស្រាប់តែមានមន្រ្តីជំនាញ ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានឲ្យប្រកាសឲ្យដឹងមុន គឺតម្រូវឲ្យពួកគាត់បង់លុយតាមការកំណត់ ចាប់ពី ៥០,០០០រៀល(ប្រាំមុឺនរៀល) ទៅ៧០,០០០រៀល (ប្រាំពីរមុឺនរៀល) ក្នុង១រថយន្ត តែបើបង់ខែវិញ គឺតម្រូវឲ្យបង់១,៥០០,០០០រៀល (មួយលានហាសិបមុឺនរៀល)ទៅ ៣,០០០,០០០រៀល(បីលានរៀល)ក្នុង១ខែ ចំពោះអាជីវករដែលលក់ដូរ តាមទីផ្សារនានាក្នុងខេត្តបន្ទាយមានជ័យ បើពួកគាត់លក់ដូររបស់របរដែលបានហាមឃាត់ ក៏ត្រូវបង់ពន្ធប្រចាំខែ ដោយក្នុង១ខែតម្រូវឲ្យបង់ចាប់ពី ៤០០,០០០រៀល (សែសិបមុឺនរៀល) ទៅ ៨០០,០០០រៀល(ប៉ែតសិបមុឺនរៀល)ក្នុង១ខែ។ ប្រការនេះហើយទើបឈ្មួញ និងអាជីវករបានលាតត្រដាងរឿងអាស្រូវពុករលួយរបស់មន្រ្តីជំនាញការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)នៅខេត្តបន្ទាយមានជ័យជាសាធារណៈ ដើម្បីឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំក្រសួងពាក់ពន្ធ័បានជ្រូតជ្រាបជុំវិញរឿងនេះ ។ ប្រភពពីអាជីវករ និងប្រជាពលរដ្ឋដែលដឹកជញ្ជូនទំនិញ តាមច្រករបៀងព្រំដែនបានឲ្យដឹងថា មកដល់ពេលនេះលោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខា (ក.ប.ប) ខេត្តបន្ទាយមានជ័យនឹងបក្ខពួកដែលជាមន្រ្តី បាននាំគ្នាប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀត ប្រភពពីអ្នកជិតស្និតនឹងលោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខា(ក.ប.ប) បានឲ្យដឹងថា កាលដែលលោកសាន វិជ្ជាសារ៉ាវុធ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺដោយសាមានការបើកដៃពីសំណាក់លោកផាន អូន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំផងដែរ។ ហេតុនេះលោកប៉ាន សូស័កដែលជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មិនគួរបណ្តែតបណ្តោយតទៀតទេ ព្រោះលោកផាន អូនអគ្គនាយក (ក.ប.ប) បានបណ្តែតបណ្តោយឲ្យលោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខា(ក.ប.ប) ខេត្តបន្ទាយមានជ័យធ្វើអ្វីៗតាមតែអំពើចិត្ត។ ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មានខ្មែរជាយដែន យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
511 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7660 នាក់
ខែនេះ :
27213 នាក់
3 ខែនេះ :
61046 នាក់
សរុប :
2511753 នាក់