ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ
Wed,11 August 2021 (Time 03:10 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1027នាក់)


បន្ទាយមានជ័យ៖ ប្រភពស្និទ្ធនឹងលោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មទេនោះគឺលោក ផាន អូន មិនអាចធ្វើអ្វីតាមអំពើចិត្តបានឡើយ។ មានន័យថា អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ផាន អូន គឺជាប្រភពចំណូលរបស់លោក ប៉ាន សូរស័ក្តិ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅយ៉ាងសុខស្រួល។ ដូច្នេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល មិនគួរបណ្តែតបណ្តោយឲ្យលោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ព្រមទាំងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតនោះទេ។ ប្រភពពីមន្ត្រីរាជការនៅក្នុងក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ទោះបីរឿងអាស្រូវពុករលួយពេញទំហឹងរបស់លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(អតីតអគ្គនាយកដ្ឋានកាំកុងត្រូល) ត្រូវបានបើកកកាយជាសាធារណៈក៏ដោយក៏លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបលោក ផាន អូន និងបក្ខពួករួមដៃគ្នាប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចថវិកាជាតិស្រេចតែអំពើចិត្តហើយពង្រឹងបណ្តាញពុករលួយកាន់តែរឹងមាំ។ លើសនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ នៅឡើយទេ។ បើតាមប្រភពខ្លះបង្ហើយឲ្យដឹងថា បច្ចុប្បន្នអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ស្ទើរតែក្លាយទៅជាក្រុមហ៊ុនរកស៊ីផ្តាច់មុខរបស់លោក ផាន អូន និងបក្ខពួកទៅហើយ។ ប្រភពបានឲ្យដឹងទៀតថា តំណែងសំខាន់ៗពាក់ព័ន្ធចំណូលចំណាយក្នុងអគ្គនាយកដ្ឋានគឺលោក ផាន អូន បានតែងតាំងមនុស្សជំនិតរបស់ខ្លួនឲ្យកាន់តំណែងទាំងនោះដើម្បីងាយស្រួលប្រមូលផលប្រយោជន៍។ ចំណែកលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សម្ងំស្ងាត់ឈឹងទុកឲ្យលោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ និងបក្ខពួករួមដៃគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1193 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8342 នាក់
ខែនេះ :
27895 នាក់
3 ខែនេះ :
61728 នាក់
សរុប :
2512435 នាក់