ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកសាន វិជ្ជាសារ៉ាវុធ បានប្រើប្រាស់កូនចៅដើរល្បាតតាមព្រំដែន និងចាប់រថយន្តដឹកទំនិញ ប្រមូលលុយដាក់ខែ ហើយយកស្ថាប័នតុលាការមកគំរាម
Sun,01 August 2021 (Time 05:11 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 941នាក់)


បន្ទាយមានជ័យ ៖ កន្លងមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសជូនប្រជាពលរដ្ឋជាសាធារណៈថា អោយមានតែស្ថាប័ន្ត តែ២ប៉ុណ្ណោះគឺ ស្ថាប័ន្តគយ និងរដ្ឋាករ និងស្ថាប័ន្តនគរបាលអន្តោប្រវេសន៍ មិនអនុញ្ញាតិអោយស្ថាប័ន្តផ្សេងៗទៀតនៅក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយសម្តេចក៏បានលើកឡើងថា ចំពោះស្ថាប័ន្តកាំកុងត្រូលគឺមិនអនុញ្ញាតអោយត្រួតពិនិត្យនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតឡើយ ។ ក្រោយមកសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែនបានអនុញ្ញាតិអោយស្ថាប័ន្តនេះប្តូរឈ្មោះ ទៅជានាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) យោងតាមអ នុក្រឹត្យលេខ៣៨អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ គ្រប់គ្រងដោយឯកឧត្តមផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន (ក.ប.ប) ។ ដូច្នេះមានការបែកធ្លាយរឿងអាស្រូវរបស់លោក សាន វិជ្ជាសារាវុធ ប្រធានសាខា(ក.ប.ប) ខេត្តបន្ទាយមានជ័យ ដោយបានដាក់កុងត្រួលជជុះនៅចំណុចឃុំអូរបីជាន់មួយកន្លែង ហើយក៏បានបញ្ជារអោយមន្រ្តីក្រោមឱវាទ ទារជំរឹតលុយដាក់ខែ ពីរថយន្តដឹកទំនិញ និងម្ចាស់ទំនិញតាមឃ្លាំង នៅក្នុងខេត្តបន្ទាយមានជ័យ ដោយតម្រូវអោយបង់លុយប្រចាំខែ ក្នុងនោះមានរថយន្តដឹកទំនិញមួយចំនួន ត្រូវបង់លុយ២០មុឺនរៀលក្នុងមួយខែ មានចំនួនរាប់រយគ្រឿង ហើយចំពោះម្ចាស់ទំនិញនៅតាមឃ្លាំងវិញគឺតម្រូវអោយបង់១លានរៀលក្នុងមួយខែ ដោយឡែកកាលពីថ្មីនេះនៅពេលយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១១.១៨នាទីយប់ លោកសាន វិជ្ជាសារ៉ាវុធ បានជំរិតទារប្រាក់ម្ចាស់ទំនិញម្នាក់ ចំនួន២,០០០,០០០រៀល តែដោយម្ចាស់ទំនិញបានអង្វរកសូមអោយបន្ធូរបន្ថយ ក៏ព្រមទទួលយកចំនួន១,០០០,០០០រៀលសិន ហើយចាំពេលថ្ងៃចាំយក១,០០០,០០០រៀលទៀត ។ ប្រភពពីម្ចាស់ទំនិញបានបន្តទៀតថា ដោយពួកមន្រ្តីទាំងនេះស្លៀកពាក់ឯកសណ្ឋាន ជិះរថយន្តម៉ាក់ Lexus ពណ៌ស្ករដែលមានផ្លាកលេខ ភ្នំពេញ 2AF-2367 ដើម្បីល្បាតមើលតាមដងផ្លូវប្រៀបបានដូចជាមន្រ្តីគយចល័ត ក្រោយពេលដែលពួកគេល្បាតរួច បានកំណត់មុខសញ្ញារួចរាល់ហើយ ពួកគេក៏បានមកស្នាក់នៅកុងត្រូលជជុះ ឃុំអូរបីជាន់ ជាកន្លែងដែលពួកមន្រ្តីទាំងនេះ ជួបជាមួយអ្នកដឹកទំនិញ និងឈ្មួញ ។ មជ្ឈដ្ឋានអ្នកច្បាប់បានលើកឡើងថាក្នុងការដកហូតទំនិញធ្វើបានលុះត្រាតែមានដីកាពីតុលាការហើយត្រូវមានកំណត់ហេតុច្បាស់លាស់ ប្រសិនបើក្នុងការដកហូតណា មិនមានដីកាពីតុលាការ និងកំណត់ហេតុដកហូតច្បាស់លាស់ទេ គឺជាអំពើប្លន់(មានស្ថានទំងន់ទោស) ។ ជុំវិញការការចោទប្រកាន់ខាងលើនេះ សារព័ត៌មានខ្មែរជាយដែនយើង មិនអាចទំនាក់ទំនងសុំការបំភ្លឺពី លោក សាន វិជ្ជាសារាវុធបាននៅឡើយទេ តែយើងរងចាំការបកស្រាយពីលោកជានិច្ច។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
586 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7735 នាក់
ខែនេះ :
27288 នាក់
3 ខែនេះ :
61121 នាក់
សរុប :
2511828 នាក់