ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋក្រុងប៉ោយប៉ែត៥៨គ្រួសារ ប្តឹងសុំអន្តរាគមន៍ឲ្យផ្អាកការចុះបញ្ជីដីធ្លី និងបង្កើតគណៈកម្មការចុះស្រាវជ្រាវលើទីតាំងដីជាក់ស្តែងនៅភូមិស្ទឹងបត់ ដើម្បីទទួលបានយុត្តិធម៌
Tue,11 October 2022 (Time 01:01 PM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 920នាក់)


បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋក្រុងនៅប៉ោយប៉ែតចំនួន៥៨គ្រួសារ ប្តឹងសុំអន្តរាគមន៍ មកអភិបាលខេត្តបន្ទាយមានជ័យ និងប្រធានមន្ទីរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ឲ្យផ្អាកការអនុវត្តលិខិតលេខ៦១៤ សជណ.មយ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងផ្អាកនីតិវិធីចុះបញ្ជីដីធ្លីតាមអំណាចសាលក្រមស្ថាពរលើផ្ទៃដីសរុបជិត៣ហិកតា នាភូមិសាស្រ្តភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពាក្យសុំអន្តរាគមន៍ដដែលក៏បាន សុំឲ្យភាគីពាក់ព័ន្ធបង្កើតគណៈកម្មការចុះស្រាវជ្រាវលើទីតាំងដីជាក់ស្តែង ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌សម្រាប់ពលរដ្ឋដែលកំពុងកាន់កាប់ដីជាក់ស្តែង។ ក្នុងលិខិតសុំអន្តរាគមន៍ ប្តឹងចូលទៅរដ្ឋបាលខេត្តបន្ទាយមានជ័យចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន បង្ហាញឲ្យដឹងថា ពលរដ្ឋទាំង៥៨គ្រួសារ បានទិញដីស្របច្បាប់ចំនួនៈ៧៥ក្បាលដី មានទំហំសរុបចំនួន៣១,៥៤៧.៧៥ ម៉ែត្រក្រឡា ដែលការទិញលក់នេះមានឯកសារលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីត្រឹមតាមច្បាប់ និងបានបង់ពន្ធប្រថាប់ត្រាជូនរដ្ឋ ព្រមទាំងបានកាន់កាប់ ប្រើប្រាស់ អាស្រ័យផលលើដីទាំង អស់នេះជាក់ស្តែង តាំងពីពេលទិញរហូតមកដល់បច្ចុប្បន្ន។ លិខិតបន្ថែមឲ្យដឹងថាទីតាំងដីនេះ ពលរដ្ឋបានធ្វើរបងព្រំដី ចាក់ដី និងធ្វើផ្ទះរស់នៅរួចហើយ ស្រាប់តែមុនថ្ងៃបុណ្យភ្ជុំ ចំថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ប្រជាជនដែលកំពុងរស់នៅលើដីនេះ បានទទួលដំណឹងថា មានការចុះអនុវត្តលិខិតលេខ៦១៤ សជណ.មយ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំអនុវត្តដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងស្ថាប័នពាក់ព័ន្ធនានាចុះវាស់វែងលើដីទំហំចំនួន១៤៣,២០២ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅ ភូមិស្ទឹងបត់ សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីប្រគល់ដីទាំងអស់នេះឱ្យឈ្មោះ ហេង ពៅ និងឈ្មោះ សាយ សុធុល ដែលការចុះអនុវត្តនេះប៉ះចំលើដីដែលពលរដ្ឋ ចំនួន៥៨គ្រួសារកំពុងរស់នៅ និងកាន់កាប់ស្របច្បាប់ ។ ស្របពេលដែលការអនុវត្តលិខិតលេខ៦១៤ សជណ.មយ ចុះថ្ងៃទី ២៤ខែកក្កដា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានប៉ះពាល់ដល់ ពលរដ្ឋចំនួន៥៨គ្រួសារ ពួកគេស្នើដោយទទួច ឲ្យផ្អាកការអនុវត្តដ៏ចម្រូងចម្រាស់ តាមលិខិតលេខ៦១៤ សជណ.មយ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងផ្អាកនីតិវិធីចុះបញ្ជីដីធ្លីតាមអំណាចសាលក្រមស្ថាពរលេខ១៦ “ក” ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ និងបង្កើតគណៈកម្មាការចុះស្រាវជ្រាវលើទីតាំងដីជាក់ស្តែង ដើម្បីស្វែងរកការពិតជូនពលរដ្ឋស្លូតត្រង់។ លិខិតលេខ៦១៤ សជណ.មយ ចុះថ្ងៃទី ២៤ខែកក្កដា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបង្គាប់ឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ចុះបញ្ជីដីធ្លីតាមអំណាចសាលក្រមស្ថាពរលេខ១៦ “ក” ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ឱ្យទៅឈ្មោះ ហេង ពៅ និងឈ្មោះ សាយ សុធុល កាន់កាប់ជាកម្មសិទ្ធិ។ និងបង្គាប់ឲ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធត្រូវបិទបញ្ចប់ការបកស្រាយ និងការប្រើប្រាស់កិច្ចសន្យា ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០០៨ និងកិច្ចសន្យាចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ២០០៨។ សូមបញ្ជាក់ថា សិទ្ធិកាន់កាប់អចលនទ្រព្យ (ដីធ្លី) នាភូមិសាស្រ្តភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានទំនាស់ចម្រូងចម្រាស់ជាច្រើនបានកើតឡើង នៅកំឡុងឆ្នាំ២០០៨ រវាងឈ្មោះ ហេង ពៅ ឈ្មោះ សាយ សុធុល និងឈ្មោះ ហង្ស ម៉ៅ រូមនិងពលរដ្ឋមួយចំនួនទៀត។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
449 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7598 នាក់
ខែនេះ :
27151 នាក់
3 ខែនេះ :
60984 នាក់
សរុប :
2511691 នាក់