ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អ្នកដឹកទំនិញអះអាងថា មន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យ ចាប់ផ្តើមជំរិតទារប្រាក់ប្រចាំខែ
Thu,20 October 2022 (Time 11:21 AM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 724នាក់)


បន្ទាុយមានជ័យ៖ លោកលីន ស៊ូហ្សាណា មន្ត្រីក.ប.ប ខេត្តបន្ទាយមានជ័យ នឹងទទួលរងពិន័យរដ្ឋបាល ឬអាចស្នើសុំលុបឈ្មោះចេញពីក្របខណ្ឌ ប្រសិនរកឃើញមានកំហុសដូចការចោទប្រកាន់ ថាលោកបានជំរិតទារប្រាក់ខុសនីតិវិធីពីក្រុមអ្នកទឹកទំនិញចាប់ហួយនៅតាមព្រំដែនខ្មែរថៃ។ នេះជាការអះអាងបញ្ជាក់របស់លោកមាស មោរ៉ា ប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យបន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានសាកសួរបញ្ហានេះ។ លោកលីន ស៊ូហ្សាណា និងបក្សពួក ត្រូវបានលោកយ៉ឹង សារ៉ាត់ ហៅ ប៉ាវ អ្នកដឹកទំនិញចាប់ហួយរស់នៅក្រុងប៉ោយប៉ែត ចេញមុខលាតត្រដាងថាបានឆែកឆែដកទូរស័ព្ទដៃចេញពីខ្លួន រួចបង្ខំឲ្យចូលរថយន្ត មុននឹងចាប់ផ្តើមចចាជំរិតឲ្យលោកបង់ប្រាក់ប្រចាំខែចំនួន២០០ដុល្លា ជាថ្នូរនិងការការពាររថយន្តដឹកទំនិញ។ តាមលោកយ៉ឹង សារ៉ាត់ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឈ្មោះលីន ស៊ូហ្សាណា នឹងមនុស្ស២នាក់ផ្សេងទៀតមិនពាក់ឯកសណ្ឋាន បានអះអាងថាខ្លួនឯងជាមន្ត្រីក.ប.ប ប្រចាំខេត្តបន្ទាយមានជ័យ ចូលមកហៅលោកដល់ផ្ទះ ឲ្យចូលខ្លួនទៅបង់លុយថ្លៃការពារដឹកទំនិញ ទាំងលោកមិនដឹងខ្លួនថាមានកំហុសអ្វី។ លោកយ៉ឹង សារ៉ាត់ បញ្ជាក់បន្ថែមថា ក្រោយជួបមន្ត្រី ក.ប.ប នៅក្នុងឡាន មន្ត្រីទាំងនោះបានផ្តល់លេខទូរស័ព្ទសម្រាប់វេប្រាក់ប្រចាំខែ តាមរយៈលេខ 0975511559។ ក្រោយផ្ទៀងផ្ទាត់លេខទូរស័ព្ទ និងស្តាប់សំឡេងទើបដឹងថាលេខទូរស័ព្ទដែលផ្តល់ដើម្បីបង់ប្រាក់នេះ គឺលេខរបស់ឈ្មោះ ឡាយ ចាន់ឌី ជាអ្នកបើករថយន្តឲ្យលោកលីន ស៊ូហ្សាណា។ មិនខុសពីលោកយ៉ឹង សារ៉ាត់ អ្នកស្រី ហម គឹមវ៉ង់អ្នកដឹកទំនិញចាប់ហ៊ួយម្នាក់ទៀតបានបានប្រាប់សារព័ត៌មានខ្មែរជាយដែនថាក្រុមលោក លីន ស៊ូហ្សាណាតែងតែទាក់ទងមកអ្នកស្រីដើម្បីបង់ប្រាក់ដាក់ខែជាថ្នូរនៃការការពារ។ លើបញ្ហានេះលោកហុង លាង អនុប្រធានស្តីទី(ក.ប.ប) ខេត្តបន្ទាយមានជ័យបញ្ជាក់ថា សាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ គ្មានគោលការណាមួយអនុញ្ញាតិឲ្យមន្ត្រីរបស់ខ្លួនប្រព្រឹត្តិអំពើផ្ទុយច្បាប់ខុសនីតិវិធី និងប្រាស់ចាកក្រមសីលធម៍នេះទេ។ លោកហុង លាងបន្ថែមថា លោកមាស មោរ៉ា ប្រធានសាខាថ្មី ជាមនុស្សកាន់សីល៨ មានគុណធម៍ខ្ពស់ ទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ម្លោះហើយទើបលោកត្រូវបានចាត់តាំងមករំលត់អាធិករនៅខេត្តបន្ទាយមានជ័យ។ ដោយយោងលើការស្រលាញ់កិត្តិយ័ស និងមានភាពស្អាតស្អំ លោកហុង លាង ច្រានចោលការអះអាងណាមួយដែលយកឈ្មោះមេ (លោកមាស មោរ៉ា) មកសំអាងពីក្រោយខ្នងក្នុងគោលដៅស្វែងយកផលប្រយោជន៍ផ្ទាល់ខ្លួនគឺជាអំពើទុច្ចរិកដែលត្រូវតែបើកការស៊ើបអង្គេត។ សូមបញ្ជាក់ថា លោក លីន ស៊ូហ្សាណាជាមន្ត្រីក.ប.ប ជើងចាស់ស្គាល់ព្រៃច្បាស់ នៅទឹកដីខេត្តបន្ទាយមានជ័យ លោកធ្លាប់រងការចោទប្រកាន់ប្រព្រឹត្តិអំពើពុករលួយ និងជំរិតទាប្រាក់ជាប្រព័ន្ធកំឡុងពេលលោក សាន វិជ្ជាសារ៉ាវុធធ្វើជាប្រធានចន្លោះឆ្នាំ២០១៨ ដល់ខែធ្នូឆ្នាំ២០២១។ លោកសាន វិជ្ជាសារ៉ាវុធ ដែលរុំព័ទ្ធដោយរឿងអាស្រូវពុករលួយ និងជំរិតទារប្រាក់ត្រូវបានប្តូរចេញពីខេត្តបន្ទាយមានជ័យទៅកាន់នៅខេត្តត្បូងឃ្មុំ។ ចប់...

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
982 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8131 នាក់
ខែនេះ :
27684 នាក់
3 ខែនេះ :
61517 នាក់
សរុប :
2512224 នាក់