ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យ អាចជាប់ពាក់ព័ន្ធករណីក្លែង QR Code ដើម្បីបន្លំយកលុយ
Thu,27 October 2022 (Time 08:59 AM)
ដោយ ៖ វីរៈ (ចំនួនអ្នកអាន: 1172នាក់)


សេចក្តីជូនដំណឹងស្តីពីការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ជាច្រើនសន្លឹក ចេញដោយ លោកព្រឺម សាលីប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ តម្រូវឲ្យពលរដ្ឋទៅបង់លុយពន្ធ មានបញ្ហា QR Code ដោយស្កែនចេញទិន្ន័យ តែចំនួនទឹកលុយដែលត្រូវបង់មានចំនួនលុយមិនត្រូវគ្នា នឹងទិន្នន័យដែលក្រសួងបានកំណត់នោះទេ។ បញ្ហានេះកើតឡើងនៅពេលដែលពលរដ្ឋចូលទៅប្រើប្រាស់កម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ របស់អគ្គនាយដ្ឋានពន្ធដា។ នេះបើតាមប្រភពជាច្រើនដែលបានរាយការណ៍ផ្តល់ឯកសារព័ត៌មាន និងធ្វើវីឌីអូឃ្លីបផ្ញើមកកាន់មកសារព័ត៌មានខ្មែរជាយដែន។ ភាពមិនប្រក្រតីមួយទៀតដែលកើតឡើងលើករណីបង់ពន្ធនេះ គឺសេចក្តីជូនដំណឹងស្តីពីការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ចេញដោយលោកព្រឹម សាលីប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ មានបញ្ជាក់លេខកុងធនាគាដៃគូយ៉ាងច្បាស់នៅក្នុងតារ៉ាងនោះ ប៉ុន្តែពេលយកទៅបង់បែជាមន្ត្រីដាក់ចូលទៅកុងធនាគារឈ្មោះព្រឹម សាលីទៅវិញ។ ពលរដ្ឋជាច្រើនបានបញ្ជាក់ថា ពេលពួកគាត់យកទៅបង់ពន្ធផ្ទាល់ បែជាមានឈ្មោះព្រឹម សាលីទៅបង់ជំនួសពួកគាត់ទៅវិញ។ ហើយចំនួនលុយដែលត្រូវបង់ គឺតែងតែខុសគ្នាជាមួយចំនួនជាក់ស្តែងនៅពេលដែលកម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ របស់អគ្គនាយដ្ឋានពន្ធដា។ លើបញ្ហានេះភ្នាក់ងារផ្តល់ព័ត៌មានតាមខ្សែទូរស័ព្ទ របស់អគ្គនាយដ្ឋានពន្ធដាបានបញ្ជាក់ថា គ្មានប្រធានសាខា ណាម្នាក់មានសិទ្ធិប្រើប្រាស់គណនីផ្ទាល់ខ្លួន ដើម្បីបង់ពន្ធជូនពលរដ្ឋនោះទេ!។ លោកបានបញ្ជាក់បន្ថែមថា ចំនួនលុយដែលត្រូវបង់ពន្ធដែលមានសេចក្តីជូនដំណឹងស្តីពីការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ គឺត្រូវតែដូចគ្នាជាមួយចំនួនដែលបានបង្ហាញតាមរយៈការស្កែន QR Code ក្នុងកម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ របស់អគ្គនាយដ្ឋានពន្ធដា។ ករណីតម្លៃបង់ពន្ធ ត្រូវឆ្លងតាមគណនីបុគ្គលព្រឹម សាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ រួមនិងមានភាពមិនប្រក្រតីនៃតម្លៃ ក្នុងសេចក្តីជូនដំណឹងស្តីពីការបង់ពន្ធប្រថាប់ត្រាលើការផ្ទេកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ខុសពីការស្កែន QR Code ពលរដ្ឋជាច្រើន ងើយឆ្ងល់ និងសង្ស័យថាជាចេតនាគៃបន្លំ និងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ។ ជាភស្តុតាងមានពលរដ្ឋ ជាច្រើនការចូលរួមផ្តល់ឯកសារវិក័យបត្រដែលបានបាញ់ចូលក្នុងគណនីរបស់លោកព្រឹម សាលី។ ប្រើរូបបង្ហាញវិក័យបត្រ....ចប់

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1452 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4085 នាក់
ខែនេះ :
16475 នាក់
3 ខែនេះ :
56221 នាក់
សរុប :
2481930 នាក់