ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បុគ្គលិកកាស៊ីណូម្នាក់ ប្តឹងឈ្មោះសេង ឡុង អតីតមេភូមិគីឡូម៉ែតលេខ៤ និងភរិយា ពីបទឆបោក ទាមទារជំងឺចិត្ត១០០០០ដុល្លារ
Mon,26 December 2022 (Time 08:44 AM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 1116នាក់)


បន្ទាយមានជ័យ៖ បុគ្គលិកកាស៊ីណូអ្នកស្រី ផេង សោភា ពលរដ្ឋរស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានសម្រេច ប្តឹងបុគ្គលឈ្មោះ សេង ឡុង ភេទប្រុស អាយុ ៤៦ ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិទំនប់ក៥ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះអុី គីមឡាយជាភរិយា ពីបទ- ឆបោក” ព្រឹត្តនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងអំឡុងឆ្នាំ ២០១២។ នេះបើតាមពាក្យបណ្តឹងព្រហ្មទណ្ឌ លេខ១០៣១ ប្តឹងចូលទៅអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដែលសារព័ត៌មានខ្មែរជាយដែនទទួលបាន។ ក្នុងពាក្យបណ្តឹង អ្នកស្រី ផេង សោភាបានរៀបរាប់ថា កាលអំឡុងឆ្នាំ២០១២ អ្នកស្រីបានទិញដីល្វែងពីឈ្មោះ សេង ឡុង និងប្រពន្ធឈ្មោះ អុី គីមឡាយ ចំនួន ២ល្វែង ដែលក្នុង១ល្វែង មានទំហំ ៤ម x ២០ម សរុបទាំងពីរ ល្វែង មានទំហំ ១៦០ ម៉ែត្រការ៉េ ។ នៅក្នុងឆ្នាំ២០១៥ នាងខ្ញុំបានបង់លុយដាច់អស់ ទើបភាគីខាងអ្នកលក់ដីនោះ កាត់បំបែកក្បាលដីជាលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ (ជាប័ណ្ណទន់) ឲ្យមកអ្នកស្រី ។ ដោយទីតាំងដីរបស់អ្នកស្រីមានព្រំប្រទល់ត្រឹមត្រូវ គឺ ខាងជើងទល់លេខ ឃ៩ លេខ ៧ ហើយត្បូង ទល់ឃ៩លេខ១០ ខាងលិចផ្លូវ ១២ម ខាងកើតទល់ឈ្មោះយឿត ធិរ ។ លុះដល់ខែមីនា ឆ្នាំ២០២២ ក្រុមគណកម្មការរដ្ឋបាល បានចុះវាស់វែងក្បាលដីជាលក្ខណៈជាប្រព័ន្ធ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកស្រីដឹងថា ក្បាលដី របស់អ្នកស្រីជាន់គ្នាជាមួយដីរបស់អ្នកផ្សេង ។ ក្រោយបានដឹងរឿងរ៉ាវនេះ អ្នកស្រីបានព្យាយាមទាក់ទងទៅអ្នកលក់ដីឲ្យចូលខ្លួនដោះស្រាយ។ អ្នកស្រី អុី គីមឡាយ ជាប្រពន្ធរបស់លោក សេង ឡុង បាននិយាយថា គាត់មិនទទួលខុសត្រូវ ស្របពេលលោក សេង ឡុងជាប្តី បាននិយាយថា នឹងជួយដោះស្រាយរកដីមួយល្វែងផ្សេងដោះដូរជូនអ្នកស្រី ។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថាចាប់តាំង ពេលនោះមក អ្នកស្រីផេង សោភា ជាជនរងគ្រោះបានបាត់បង់ទាំងប្រាក់ និងខាតទាំងពេលវេលាលើការទិញដីនេះ។ តាមអ្នកស្រីផេង សោភា អ្នកស្រីហ៊ានទិញដីនេះ ដោយសារតែមានការជឿជាក់ ទៅលើលោក សេង ឡុង និងប្រពន្ធឈ្មោះ អុី គីមឡាយ ដែលបានអះអាងនៅក្នុងលិខិតធានាអះអាង និង កិច្ចសន្យា ។ តែនៅពេលអ្នកស្រីបានទិញដីល្វែងហើយ និងបានបង់លុយគ្រប់ចំនួនអស់ហើយ បែរទៅជាលោក សេង ឡុង និង អ្នកស្រី អុី គីមឡាយ មិនមានដីឲ្យ អ្នកស្រីទៅវិញ។ អំពើនៃការទិញដូរ សកម្មភាពទទួលទូទាត់លុយថ្លៃដីជាប្រចាំ រហូតបង់លុយដាច់អស់ ប៉ុន្តែបែរជាដី ស្ថិតក្នុងទីតាំងតែមួយ មានលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដី លិខិតធានាអះអាងនិងកិច្ចសន្យាលិខិតបញ្ជាក់ពីប្រវត្តិដី ចេញពីម្ចាស់តែមួយ មានស្នាមមេដៃប្តីប្រពន្ធ លក់ឲ្យមនុស្សពីរនាក់ អ្នកស្រីផេង សោភា ចាត់ទុកអំពើទុច្ចរិត រៀបចំទុកជាមុនដើម្បីឆបោកអ្នកស្រី។ លើបញ្ហានេះអ្នកស្រីស្នើសុំ ឲ្យព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបន្ទាយមានជ័យជួយរកយុត្តិធម៌ និងត្រូវផ្តន្ទាទោសជនប្រព្រឹត្ត ទៅតាមច្បាប់នៅជាធរមាន។ ហើយអ្នកស្រី ទាមទារសំណងជម្ងឺចិត្ត និង ខាតបង់ពេលវេលារបស់នាងខ្ញុំ ចំនួន ១០.០០០ (មួយម៉ឺនដុល្លារ) និងទាមទារយកដីល្វែងរបស់នាងខ្ញុំមកវិញ ។ តាមឯកសារទិញលក់ដីឡូតិ៍ដែលសារព័ត៌មានខ្មែរជាយដែនទទួលបាន ឈ្មោះ សេង ឡុង និងភរិយាឈ្មោះអុី គីមឡាយ បានចុះហត្ថលេខាលើលិខិតបញ្ជាក់ពីប្រវត្តិដី ចុះថ្ងៃទី២៦ ខែ មករា ឆ្នាំ២០១៥ ទទួលស្គាល់ ដោយចៅសង្កាត់ផ្សារកណ្តាល ។ លិខិតធានាអះអាងនិងកិច្ចសន្យា ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៥ ទទួលស្គាល់ដោយចៅសង្កាត់ផ្សារកណ្តាល ឈ្មោះ គាត ហ៊ុល ។ លិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដី ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ ទទួលស្គាល់ដោយអភិបាលក្រុងប៉ោយប៉ែត ឈ្មោះង៉ោ ម៉េងជ្រួន លក់ឲ្យទៅឈ្មោះ ស៊ិន សុផាន និងសាតសាន ក្រោយមកមិនដល់៩ខែស្រួលបួលឈ្មោះ សេង ឡុង និងភរិយាឈ្មោះអុី គីមឡាយ បានកាន់ឯកសារដដែល ដែលមានការទទួលស្គាល់ពីចៅសង្កាត់ផ្សារកណ្តាល ឈ្មោះគាត ហ៊ុល និងទទួលស្គាល់ដោយអភិបាលក្រុងប៉ោយប៉ែត ឈ្មោះង៉ោ ម៉េងជ្រួន លក់មកឲ្យអ្នកស្រីផេង សោភា។ ពោលគឺលិខិតធានាអះអាង និងកិច្ចសន្យា ចុះថ្ងៃទី១៦ ខែ០៩ ឆ្នាំ២០១៥ ទទួលស្គាល់ដោយចៅសង្កាត់ផ្សារកណ្តាល។ លិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដី ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ ទទួលស្គាល់ដោយអភិបាលក្រុងប៉ោយប៉ែត និងលិខិតបញ្ជាក់ពីប្រវត្តិដី ចុះថ្ងៃទី១៦ ខែ០៩ ឆ្នាំ២០១៥ ទទួលស្គាល់ ដោយចៅសង្កាត់ប៉ោយប៉ែត។ ការលក់ដូរដីត្រួតប្លង់នៅលើទីតាំងតែមួយ កើតឡើងច្រំដែលៗនៅក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជ័យនេះ កន្លងមកសារព័ត៌មានក្នុងស្រុកធ្លាប់បានផ្សព្វផ្សាយថា កើតឡើងដោយសារលោកង៉ោ ម៉េងជ្រួនកាលនៅជាអភិបាលក្រុងប៉ោយប៉ែត ធ្លាប់បានស៊ីញ៉េបោះត្រារលើឯកសារដីធ្លីទុកជាមុន ហើយមានឯកសារខ្លះបោះត្រាមុនស៊ីញ៉េដែលអំពើនេះប្រាស់ចាកការងារបែបបទរដ្ឋបាល។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1484 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8633 នាក់
ខែនេះ :
28186 នាក់
3 ខែនេះ :
62019 នាក់
សរុប :
2512726 នាក់