ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកឡេង ជឿន និងបង់ប្រាក់សោហ៊ុយក្រៅពីពន្ធដាក់ពាក្យសុំ នៅអយ្យការ​អមសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០២២​នេះ
Mon,26 December 2022 (Time 10:36 AM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 658នាក់)


បន្ទាយមានជ័យ៖ លោកឡេង ជឿន បានចេញទៅបង់ប្រាក់សោហ៊ុយក្រៅពីពន្ធ តាមការ​ជូន​ដំណឹងរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យហើយនៅព្រឹក​ថ្ងៃនេះ តែលោកមិនទាន់ដឹងថា​ខ្លួននិងត្រូវបង់ប្រាក់ចំនួនប៉ុន្មាននោះទេ។ សូមបញ្ជាក់ថា អយ្យការអមសាលាដំ​បូងខេត្តបន្ទាយ​មានជ័យ ជូនដំណឹងដល់​លោកឡេង ជឿនឱ្យបង់សោហ៊ុយក្រៅពីពន្ធដាក់ពាក្យសុំ កាលពីថ្ងៃទី១៥ ខែធ្នូ កន្លងទៅ។ នៅក្នុងលិខិត​ជូន​ដំណឹងឱ្យបង់សោហ៊ុយក្រៅពីពន្ធដាក់ពាក្យសុំ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ​លោកស៊ិន វិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងជាមន្ត្រី ទទួលបន្ទុកកិច្ចការអាជ្ញាសាលា បានបង្គាប់​ម្ចាស់បំណុលនៃការអនុវត្តឈ្មោះ ឡេង ជឿន ភេទប្រុស កើតឆ្នាំ​១៩៦៨ សញ្ញាតិខ្មែរ អាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិល្បើកស្វាយ ឃុំស្វាយ​ចេក​ ស្រុកស្វាយចេក បង់ប្រាក់សោហ៊ុយក្រៅពីពន្ធ ជាសោហ៊ុយចាំបាច់ក្នុង​ការបញ្ជូនឯកសារ ឬធ្វើសកម្មភាពផ្សេងៗទៀត ដើម្បីនីតិវិធីអនុវត្តដោយ​បង្ខំ ។ លិខិតជូនដំណឹងដដែលតម្រូវឲ្យលោក ឡេង ជឿនបង់ប្រាក់មុនថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០២២ បើពុំដូច្នោះទេតុលាការនឹងលើកពាក្យសុំអនុវត្តចោល៖ “ប្រាក់សោហ៊ុយដាក់ពាក្យសុំនេះ ត្រូវបង់ក្នុងរយៈពេលគិតចាប់ពីថ្ងៃទទួលដំណឹងរហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បើហួសកំណត់ នេះយើងនឹងចេញដីកាសម្រេចលើក​ពាក្យសុំអនុវត្តចោល “។ សូមបញ្ជាក់ថាកាលពីខែវិច្ឆិកា កន្លងទៅនេះលោកឡេង ជឿន បានចោទប្រកាន់​តុលាការសាលាតំបូងខេត្តបន្ទាយមានជ័យ ជំរិតទាប្រាក់៣ពាន់ដុល្លា ជាថ្នូរដើម្បីអនុវត្តសាលក្រមស្ថាពរ។ លោកឡេង ជឿន ជាដើមបណ្តឹងដែលឈ្នះក្តី តាមរយៈសាលក្រមលេខ ៣៤(ង)/១៩០ ចូលជាស្ថាពរនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ដើម្បីបន្តនីតិវិធីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោកបានដាក់ពាក្យស្នើសុំរូបមន្តអនុវត្តនៅសាលាតំបូងខេត្តបន្ទាយមានជ័យ ៤ខែក្រោយមក នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ សាលាតំបូងខេត្តបន្ទាយមានជ័យបានចេញរូបមន្តអនុវត្តសាលក្រម ដោយលោក​ឡេង ជឿនអាចអនុវត្តដោយបង្ខំតាមអំណាចសាលក្រមនេះ។ តែដើម្បីអនុវត្តបាន លោកចាន់ សាវ៉ាត ក្រឡាបញ្ជីនៅសាលាដំបូងខេត្ត​បន្ទាយមានជ័យ បានទារលុយចំនួន៣ពាន់ដុល្លា បើពុំដូច្នោះទេឯក​សារទាំងអស់នឹងត្រូវប្រមូលទុកក្នុងឃ្លាំង។ លោកឡេង ជឿនសម្តែងការ​ហួស​ចិត្តព្រោះដីទំនាស់មានតំលៃមិនដល់មួយលានរៀលផង តុលាការជំរិត​ទារហូតដល់ជាង១០លានរៀល ទើបលោកសម្រេចចិត្តទំលាយព័ត៌​មាន​នេះឲ្យសារព័ត៌មាន​ខ្មែរជាយដែនជួយផ្សព្វផ្សាយ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1114 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8263 នាក់
ខែនេះ :
27816 នាក់
3 ខែនេះ :
61649 នាក់
សរុប :
2512356 នាក់