ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ជាជនសមគំនិតក្នុងការលក់ដីតំបន់ ៣ អោយឈ្មួញ
Sat,12 February 2022 (Time 08:05 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1479នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមអ្នកសារព័ត៌មាន បានចុះយកព័ត៌មាន ទាក់ទងលើករណីដីធ្លីតំបន់៣ ជាដីដែនអភិរក្សនេសាទ ដីសាធារណៈរបស់រដ្ឋ ត្រូវលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានសមគំនិតជាមួយ លោក អែម ណុយ មេឃុំភ្នំលៀប បានលក់ដី ចំណុចរហាលសន្ទូង ស្ថិតនៅភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាន ជ័យ បាន ចុះហត្ថលេខា កាលពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០១៩ លក់ឲ្យឈ្មួញ ឈ្មោះ ស៊ា សុយុន និង ស៊ា លីហ៊ាង មានទីលំនៅ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អស់ទំហំ ១២០ ហិកតា ។ ក្នុងការប្រព្រឹត្តបទល្មើស សមគំនិតលក់ដីរបស់រដ្ឋខុសច្បាប់នេះ លោក ឃូ ពៅ បានរៀបចំ ជាអង្គការ ចាត់តាំង ដើម្បីសម្រេចផលនៃប្រព្រឹត្តឲ្យបានសម្រេចនោះ គឺ លក់ដីរដ្ឋខុសច្បាប់ឲ្យបានរលូន ។ ដោយបានរៀបចំទាំងអ្នកលក់(លោក ហេង ហុង ក្រុមប្រឹក្សាឃុំភ្នំលៀប ) អ្នកទិញ(លោក ស៊ាន សុឃុន និងលោក ស៊ា លីហ៊ាង) ហើយមានទាំងបង្កើតគណៈកម្មការចុះវាស់វែង ដើម្បីបំភ័ន្ត ភ្នែកមហាជន និងរាជរដ្ឋាភិបាល ឲ្យឃើញថាការលក់ទិញនេះ មានលក្ខណៈរលូន ស្រុបច្បាប់ទៀត ផង ហើយលោក អែម ណុយ ជាមេឃុំភ្នំលៀប ហើយ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ជាអ្នកចុះហត្ថលេខា នៅលើលិខិតបទដ្ឋាននានា ឲ្យគេមើលឃើញថា ការលក់ទិញនោះមានលក្ខណៈស្របច្បាប់ ។ គួររំលឹកផងដែរថា លោក ឃូ ពៅ អតីតៈជាអភិបាលស្រុកស្វាយចេក បានផ្លាស់ប្តូរមក ជាអភិបាល ស្រុកព្រះនេត្រ ជំនួស លោក លី សុវណ្ណារិទ្ធិ កាលពីថ្ងៃ១២ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ដោយលោក ឃូ ពៅ បានសច្ចាថា ដឹកនាំស្រុកព្រះនេត្រព្រះ ឲ្យរីកចំរើន ។ លោកបានចូលកាន់តំណែង មិនបានរយៈពេល ២ ឆ្នាំទេ មានរឿងអាស្រូវខ្លាំង ខាងលក់ដីរដ្ឋខុសច្បាប់ មាននៅក្នុងឃុំ រហាល ឃុំភ្នំលៀប និង ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ។ ការប្រព្រឹត្តរបស់លោក បានធ្វើឲ្យរាជរដ្ឋាភិបាល ដូចជា សម្តេចក្រឡាហោម ស ខេង និង សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន មានការខកចិត្តយ៉ាងខ្លាំង ដែលបានតែងតាំងលោក ជាមន្ត្រីអាជ្ញាធរ ជួយមើល ការពារដីរបស់រដ្ឋ បែរទៅជាលក់ដីរបស់រដ្ឋ ដោយខុសច្បាប់ទៅវិញ ។ នៅក្នុងក្រមព្រហ្មទណ្ឌមាត្រា ២៩ និយមន័យនៃអ្នកសមគំនិត ត្រូវចាត់ទុកថាជាអ្នកសមគំនិតក្នុងបទ ឧក្រិដ្ឋ ឬ មជ្ឈឹម ចំពោះបុគ្គលណាដែលជួយសម្រួលដោយចេតនា ដល់ការប៉ុនប៉ង ឬ ការសម្រេចបទ ឧក្រិដ្ឋ ឬ បទមជ្ឈឹមនោះ ដោយផ្តល់ជំនួយ ឬ ការឧត្ថម្ភរបស់ខ្លួន ។ អ្នកសមគំនិត នឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬ មជ្ឈឹមត្រូវបានសម្រេច ឬ បានប៉ុនប៉ង ។ អ្នកសមគំនិតនៃបទ ឧក្រិដ្ឋឬ មជ្ឈឹម ត្រូវផ្តន្ទាទោសដូចនឹងចារីដែរ ។ កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានចេញលិខិតអញ្ជើញលោក ឃូ ពៅអភិបាលស្រុកព្រះនេត្រព្រះ ចូលខ្លួនបំភ្លឺ ក្នុងសំណុំសុំរឿងព្រហ្មទណ្ឌ លេខ ១០៩ ចុះថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២ អំពីដំណើររឿងអ្នកពាក់ព័ន្ធឈូសឆាយ ទន្ទ្រានដីព្រៃលិចទឹកតំបន់៣ ស្ថិតនៅភូមិក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ ។ នៅក្នុងការប្រព្រឹត្តបទល្មើសលក់ដីរបស់រដ្ឋខុសច្បាប់នេះ បានរៀបចំឡើងជារចនាសម្ព័ន្ធ ដោយមានចារី សហចារី និង អ្នកសមគំនិត មានលោក ហេង ហុង ក្រុមប្រឹក្សាឃុំភ្នំលៀប ជាចារី លោក អែម ណុយ មេឃុំភ្នំលៀបជា សហចារី (ជាអ្នកយកគ្រឿងចក្រចូលទៅឈូសឆាយនៅលើដីតំបន់៣ផង និងជាអ្នកបង្កើតគណៈកម្មការចុះវាស់វែងផង ហើយនិងជាអ្នកចុះហត្ថលេខាលើឯកសារលក់ទិញផង) លោក ឃូ ពៅ ជាជនសមគំនិត បានចុះហត្ថលេខាលើឯកសារលក់ទិញ ដើម្បីឲ្យការប្រព្រឹត្តបទល្មើស របស់ ចារី និង សហចារី បានទទួលនូវលទ្ធផល តាមគោលបំណងរបស់ពួកគេ ។ កន្លងមកនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ សាលាដំបូង ខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួនលោក អែម ណុយ បណ្តោះអាសន្ន ក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដោយចោទពីបទ” កាប់ឆ្ការគាស់រាន ឈូសឆាយហ៊ុំព័ទ្ធកាន់ កាប់ ដីព្រៃលិចទឹក” ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ១១៦៩ ចុះថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២១ របស់សាលាដំបូង ។ សារព័ត៌មានមិនទាន់ឃើញ លោក ហេង ហុង ជាក្រុមប្រឹក្សាឃុំ ជំនាញលក់ដីរដ្ឋ និងខាងរដ្ឋបាលជលផល ស្រុកព្រះនេត្រព្រះ ហើយព្រមទាំងលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ដែលមានឃុបឃិតគ្នា ជាចារី សហចារី និងជនសមគំនិត មិនទាន់ឃើញ ចំណាត់ការរបស់ស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ទៅលើជនទាំងអស់នោះនៅឡើយ ប្រជាពលរដ្ឋបានធ្លាប់បានដឹងរឿងនេះ កំពុងរង់ចាំមើល ថាតើព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ហ៊ានធ្វើការចោទប្រកាន់ដល់ជនទាំងអស់នោះដែរឬទេ? ក្រុមសារព័ត៌មាន បានឃើញលិខិតអញ្ជើញ របស់លោកព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តបន្ទាយមានជ័យ បានអញ្ជើញលោក ឃូ ពៅ ឲ្យចូលបំភ្លឺនេះ ដោយមានចម្ងល់ខ្លាំង ព្រោះជារឿងមួយចម្លែក មិនធ្លាប់ឃើញពីមុនមក ។ ឆ្លើយតប និងការបកស្រាយរបស់ក្រុមអ្នកច្បាប់ បាននិយាយថា ជាធម្មតា លិខិតបទដ្ឋានគតិយុត្តិ ទាក់ទងដំណើរការរឿងក្តីណាមួយ នៅក្នុងនីតិវិធីតុលាការ ប្រើ ជាដីកាកោះ ឬ ដីកាបង្គាប់ឲ្យចូលខ្លួន ចំពោះលិខិតអញ្ជើញ គេប្រើសម្រាប់ការអញ្ជើញឲ្យចូលរួមប្រជុំ អញ្ជើញចូលរួម ពិសារអាហារ អញ្ជើញចូលរួមពិធីឡើងគេហដ្ឋាន..ជាដើម ។ ក្នុងការប្រើប្រាស់លិខិតបែបនេះ មិនដឹង ថាលោកព្រះរាជអាជ្ញាអមសាលាដំបូង ប្រើប្រាស់ក្នុងនីតិវិធីតុលាការ ឬ ក្នុងការអញ្ជើញមិត្តភក្តិញាំអាហារ ? ហើយចំណែក លោក ឃូ ពៅ មានតួនាទីអភិបាលស្រុក រួចផុតពីការចោទប្រកាន់ ឬ ការ ពាក់ព័ន្ធឬយ៉ាងណា ? បើសិនការស៊ើបអង្កេតគ្រាន់តែបំពេញនីតិវីធី តុលាការខេត្តបន្ទាយមានជ័យ ជាតុលាការគំរូសាកល្បងមួយនេះ នឹងរងការរិៈគន់ពីមហាជនមិនខាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
585 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7734 នាក់
ខែនេះ :
27287 នាក់
3 ខែនេះ :
61120 នាក់
សរុប :
2511827 នាក់