ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើអភិបាលស្រុកព្រះនេត្រព្រះ អាចនឹងត្រូវជាប់ឃុំ ដូចលោកអែម ណុយ ជាមេឃុំ ដែរឬទេ បន្ទាប់ពីចូលខ្លួនឆ្លើយបំភ្លឺរឿងលក់ដូ និងទន្ទ្រានដីតំបន់៣
Sat,19 March 2022 (Time 06:04 PM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 1207នាក់)


បន្ទាយមានជ័យ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤៖ ០០នាទី លោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ នឹងត្រូវចូលខ្លួនផ្តល់ចម្លើយ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ លើដំណើរឿងពាក់ព័ន្ធការឈូសឆាយ ទន្រ្ទានដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាបស្ថិតក្នុងភូមិសាស្រ្ត ឃុំភ្នំលៀប និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ តាមលិខិតអញ្ជើញ របស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ គេមិនដឹងថាបន្ទាប់ពីការសាកសួរ តើលោកឃូ ពៅ អាចត្រូវបានឃាត់ខ្លួនឬយ៉ាងណានោះទេ ស្របពេលមន្ត្រីក្រោមឱវាទរបស់លោក និងជាដៃគូ គាស់កាយទន្រ្ទានដីព្រៃលិចទឹករបស់លោក គឺលោកអែម ណុយ អតីតមេឃុំភ្នំលៀប កំពុងជាប់ឃុំក្រោមបទចោទដូចគ្នាជាមួយលោក ឃូ ពៅ។ ភស្តុតាងជាក់ស្តែងដែលសារព័ត៌មានខ្មែរជាយដែនទទួលបាន គ្រាន់តែនៅក្នុងដីកាសម្រេចរក្សាការពារលេខ ៩០ ពស,រក “ក”/២១ ដែលលោក ងួន ណារ៉ា ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ និងជាប្រធានតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចប្រគល់ដីចំនួន២០០ហិកតានៅក្នុងតំបន់៣ ឲ្យទៅលោកឧកញ្ញា ហ៊ុយ ភៀវ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា កំឡុងឆ្នាំ២០០៨ ឆ្នាំ២០០៩ លោកឃូ ពៅ អភិបាលស្រុកព្រះនេត្យព្រះបានប្រថាប់ត្រាទទួលស្គាល់ដីកម្មសិទ្ធិនៅតំបន់៣ ចំនួន៤៧ក្បាលដី។ បន្ថែមលើនេះប្រជាពលរដ្ឋនៅក្នុងស្រុកព្រះនេត្រព្រះបានឲ្យដឹងថា មានដីនៅតំបន់៣រាប់រយក្បាលដីផ្សេងទៀត ដែលលោកឃូ ពៅ បានឈូសឆាយទន្ទ្រាន បានលក់ដូរ និងបានប្រថាប់ត្រាជាលិខិតយថាភូត ទទួលស្គាល់តាមផ្លូវច្បាប់អំពីសិទ្ធិកាន់កាប់ ចាប់តាំងពីឆ្នាំ២០០៨ មកដល់ឆ្នាំ២០២១ ។ ជាក់ស្តែងនៅក្នុងកិច្ចសន្យាផ្ទេរសិទ្ធិនិងលក់ផ្តាច់ ចុះថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០២១ របស់លោក ហេង ហុង លើដីតំបន់៣ ចំណុចរហាលសន្ទូង ឲ្យលោក ស៊ា សុឃុន និងប្រពន្ធឈ្មោះ ស្រង់ ទ្រព្យ មានទីលំនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចុះហត្ថលេខាបញ្ជាក់នៅលើកិច្ចសន្យាផ្ទេរសិទ្ធិ និង លក់ផ្តាច់ ដោយលោក អែម ណុយ ជាមេឃុំភ្នំលៀប និង លោក ឃូ ពៅ ជាអភិបាលស្រុកព្រះនេត្រព្រះផងដែរ។ ពលរដ្ឋរងគ្រោះទិញដីតំបន់បីពីលោកអភិបាលស្រុក បញ្ជាក់ប្រាប់ខ្មែរជាយដែនថា ការរៀបចំលក់ទិញដីរដ្ឋនេះ មានជាប់ពាក់ព័ន្ធ លោក ហេង ហុង (ជាអ្នកឈរ ឈ្មោះលក់) លោក អែម ណុយ (ជាអ្នកឈូសឆាយព្រៃលិចទឹកដីរដ្ឋ ហើយជាអ្នកចុះហត្ថលេខាលើលិខិតទិញ លក់) ហើយលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ក៏បានចូលរួមប្រថាប់ត្រាចុះហត្ថលេខា លើការលក់ទិញ ដីរដ្ឋនេះផងដែរ ធ្វើឲ្យពួកគាត់មានទំនុកចិត្តកាន់តែខ្លាំង ក្នុងការទិញដីព្រៃលិចទឹកនេះ។ កាលពីថ្ងៃទី៣ ខែមីនា វេលាម៉ោង២ រសៀល ឆ្នាំ២០២២នេះ លោកមាស ហ៊ឹក មេឃុំប្រាសាទ ត្រូវបានតុលការកោះហៅចូលទៅបំភ្លឺ លើដំណើរឿងពាក់ព័ន្ធការឈូសឆាយ ទន្រ្ទានដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តឃុំប្រាសាទ និងឃុំភ្នំលាប តែលោកមិនបានចូលខ្លួនតាមការកោះហៅនេះទេ។ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ លោកហេង ហុង ក្រុមប្រឹក្សា ឃុំភ្នំលៀប បានត្រូវចូលខ្លួនផ្តល់ចម្លើយ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ លើដំណើរឿងពាក់ព័ន្ធការឈូសឆាយ ទន្រ្ទានដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប តាមដីការបង្គាប់ឲ្យចូលខ្លួនរបស់លោក ហេង កេសរោ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ តែលោកមិនត្រូវបានឃុំខ្លួននោះទេ។ ដោយឡែកទាក់ទងនឹងលោកលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ជាចៅហ្វាយនាយ និងជាអ្នកសម្រេច ចូលរួមបញ្ជាដោយផ្ទាល់ក្នុងការលក់ដូរដីតំបន់បីនេះ គេមិនដឹងថា នឹងមានវាសនាយ៉ាងនោះទេ? ព្រោះពឹងអាស្រ័យលើឆន្ទានុសិទ្ធិរបស់ព្រះរាជអាជ្ញា។ តែយ៉ាងនាក៏ដោយអ្នកតាមដានព្រឹត្តិការ ទន្ទ្រានដី និងការលក់ដីដំបន់៣ នៅភូមិសាស្រ្តស្រុកព្រះនេត្យព្រះ បានចាត់ទុកការលក់ដូនេះជាអំពើឃុបឃិត ជាចារី សហចារី សមគំនិត ដែលស្ថាប័នមានសមត្ថកិច្ច គួរមានវិវិធានការតាមផ្លូវច្បាប់មិនគួរលើកលែង។ សូមបញ្ជាក់ថា នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ សាលាដំបូង ខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួនលោក អែម ណុយ បណ្តោះអាសន្ន ក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដោយចោទពីបទ” កាប់ឆ្ការគាស់រាន ឈូសឆាយហ៊ុព័ទ្ធកាន់ កាប់ ដីព្រៃលិចទឹក” ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ១១៦៩ ចុះថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២១ របស់សាលាដំបូង ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1505 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8654 នាក់
ខែនេះ :
28207 នាក់
3 ខែនេះ :
62040 នាក់
សរុប :
2512747 នាក់