ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើលោក អែម ណុយ អតីតៈមេឃុំភ្នំលៀប ត្រូវបានរួចពីបទចោទ?
Thu,21 April 2022 (Time 05:17 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 954នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង ៤.និង ៤២ នាទីរសៀល សាលាដំបូង ខេត្តបន្ទាយមានជ័យ បានបើកសវនាការ  លោក អែម ណុយ លើសំណុំរឿងព្រហ្មទណ្ឌលេខ ១១៦៩ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ជាប់ចោទពីបទ” កាប់ឆ្ការគាស់រានឈូសឆាយ ហ៊ុំព័ទ្ធ កាន់កាប់ដីព្រៃលិចទឹក (ទន្ទានយកដី) នៅចំណុចតំបន់ ៣ ស្ថិតនៅភូមិកំពង់ក្រសាំង និងភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ  ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ។ មុនចូលបន្ទប់សវនាការ លោក អែម ណុយ បានជួបសាក្សីដាក់បន្ទុកមកលើគាត់ ដោយគាត់និយាយដោយខ្លីថា” អញហួសចិត្ត ដោយមិននឹកស្មានដល់ម្លឹង! ខ្សែអញក្រាស់ជាងដែកថែប នៅតែជាប់គុកបាន! “ ។ នៅក្នុងនីតិវិធីសួរដេញដោលនោះ មាន វត្តមានលោក អែម ណុយ ជាជនជាប់ មានសម្លៀកបំពាក់ ជាអ្នកទោស បានឈរនៅក្នុងរង្វង់ក្រចកសេះ រង់ចាំឆ្លើយនូវសំណួរ របស់ចៅក្រម ជំនុំជម្រះ និងតំណាង អយ្យការ ។ សមាសភាពជំនុំជម្រះ មានៈ លោក រ៉ែម សុភក្តិ ជាចៅក្រម ជំនុំជម្រះ លោក ប៉ង់ ចាន់សុយុទ្ធារា ជាតំណាងអយ្យការ និង លោក តូច សារ៉ា ជាក្រឡាបញ្ជី ។ វត្តមានថ្ងៃនោះដែរ មានជនជាប់ ចោទ លោក អែម ណុយ និងហើយសាក្សីដាក់បន្ទុកចំនួន ០៥ នាក់ បានចូលរួមផងដែរ ។ ក្នុងការសាកសួរដេញដោល ចាប់ពីម៉ោង ៤ និង ៤២នាទីរសៀល ដល់បញ្ចប់ ម៉ោង៥និង ១១នាទី រសៀល រយៈពេល ២៩នាទី ទើបចប់សវនាការ ។ មុននឹងបញ្ចប់ សវនាការ ចៅក្រមជំនុំជម្រះបានឲ្យ លោក តំណាងអយ្យធ្វើការសន្និដ្ឋានចុងក្រោយ ។ តំណាងអយ្យការ នៅតែរក្សាបទចោទនៅក្នុងមាត្រា ៨៩ នៃច្បាប់ស្តីពី ជលផល  ដោយសារតែបទល្មើសប្រព្រឹត្តឡើង ត្រូវបានលោក អែម ណុយ បានសារ ភាព ទទួលស្គាល់ការអំពីការប្រព្រឹត្តរបស់ខ្លួន ហើយចំណែកសាក្សី បានឆ្លើយដាក់បន្ទុកទៅលើលោក អែម ណុយ ហើយស្របទៅនិងចម្លើយសារភាពរបស់លោក អែម ណុយ ។ ចំពោះលោក អែម ណុយ បានសំណូមពរមកតុលាការផងដែរ ដោយស្នើសុំឲ្យតុលាការ ដោះស្រាយ ។ នៅក្នុងមាត្រា ៨៩ នៃច្បាប់ ស្តីពី ជលផល:ចំពោះបទល្មើសនេះ មិនដឹងថា តុលាការ ត្រូវសម្រេចយកបទល្មើសថ្នាក់ណាមួយ មកផ្តន្ទាទោស លោក អែម ណុយ នៅឡើយទេ ។ តុលាការបានសម្រេចប្រកាសសាលក្រមនៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២២ ពេលព្រឹក ដោយមិនបានបញ្ជាក់អំពីម៉ោងច្បាស់លាស់ទេ ។ នៅក្នុងបទល្មើសនេះ សារព័ត៌មានខ្មែរជាយដែន នៅតាមដានបន្តថាៈ លោក អែម ណុយ ត្រូវទទួលទណ្ឌកំរិតណា ? ទៅលើចំណាត់ថ្នាក់ណាមួយ ? ដោយសារតែជននេះ បានបំពារបំពានរំលោភអំណាច ហើយយកដីរដ្ឋតំបន់៣ ទៅលក់ស្រស់ៗយ៉ាងនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
898 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8047 នាក់
ខែនេះ :
27600 នាក់
3 ខែនេះ :
61433 នាក់
សរុប :
2512140 នាក់