ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក អែម ណុយ កំពុងតែរកអ្នករត់ការដោះលែងចេញពីពន្ធនាគារ
Sat,02 April 2022 (Time 11:22 AM)
ដោយ ៖ វិចិត្រ (ចំនួនអ្នកអាន: 1032នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ក្រុមសារព័ត៌មានបានជួបជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ បានលើកអំពីលោក អែម ណុយ ជាអតីតៈមេឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ដែល មានអ្នករត់ការដើម្បីដោះលែងឲ្យមានសេរីភាពវិញ ។ លោក អែម ណុយ ត្រូវបានតុលាការចោទប្រកាន់ពីបទ” កាប់គាស់រាន ឈូសឆាយ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃលិចទឹក(ទន្ទានយកដី) ប្រព្រឹត្តនៅចំណុចតំបន់៣ ស្ថិតនៅភូមិកំពង់ក្រសាំង និងភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ អំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ ២០២១ ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១១៦៩ ចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីប្រជាពលរដ្ឋចំនួន ៥ គ្រួសារ បានផ្តល់ព័ត៌មាន រឿងលោក អែម ណុយ បានលក់ដីតំបន់៣ឲ្យពួកគាត់។ លោក អែម ណុយ ត្រូវបានតុលាការធ្វើការចោទប្រកាន់នោះជាបទល្មើស មជ្ឈឹម ដែលមានអាជ្ញាយុកាលនៃការឃុំខ្លួនបណ្តោះអាសន្ន រយៈពេល ៤ ខែ នឹងបញ្ជូនទៅជំនុំជម្រះ ។ នៅពេលជិតជំនុំជម្រះរឿងក្តីលោក អែម ណុយ នេះ មានបែកធ្លាយព័ត៌មានថា លោក អែម ណុយ នឹងត្រូវបានដោះលែង បន្ទាប់ពីសវនាការ ហើយប្រកាសសាលក្រមហើយ ដោយសារតែអ្នករត់ការ និងអ្នកចូលទៅសម្រប សម្រួលជាមួយតុលាការនោះ សុទ្ធអ្នកមានបុណ្យសក្តិ និងតួនាទីនៅក្នុងខេត្តបន្ទាយមានជ័យ ។ ក្រុមសារព័ត៌មានយើងខ្ញុំបានចុះស្រាវជ្រាវ អំពីប្រវត្តិលោក អែម ណុយ ខ្លួះៗ លោក អែម ណុយ ក្នុងពេលបំពេញការងារ ក្នុងតួនាទីជាភ្នាក់ងាររដ្ឋ ។ លោក អែម ណុយៈ កាលពីឆ្នាំ១៩៨៥ ដល់ ១៩៨៧ លោក អែម ណុយ ធ្វើជាទាហានប្រតិបត្តិការសឹករង ស្រុកព្រះនេត្រព្រះ ។ នៅឆ្នាំ១៩៩១ ដល់ ១៩៩៣ គាត់ជាអ្នកបើកឡាន ឲ្យលោក វង កាន ជាប្រធានបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ។ នៅជំនាន់ឯកឧត្តមភិបាលខេត្ត អន ស៊ុំ ឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ គាត់បានក្លាយជាអ្នកបើកឡាន ឲ្យអភិបាលខេត្ត ។ នៅក្នុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ គាត់ជាប្រធានការិយាល័យ សង្គមកិច្ចស្រុកព្រះនេត្រព្រះ ។ ក្នុងមុខងារតួនាទីជាប្រធានការិយាល័យនេះ គាត់មានរឿងអាស្រូវទាក់ទងកិបកេងលុយ របស់ជនពិកា ហើយគាត់ក៏លាឈប់ពីការងារនោះ ។ នៅចន្លោះចុងឆ្នាំ២២០១១ គាត់រស់នៅជាប្រជាពលរដ្ឋសាមញ្ញ ។ នៅឆ្នាំ២០១២ ដល់ ឆ្នាំ២០១៧ គាត់ជាក្រុមប្រឹក្សាឃុំភ្នំលៀប ។ នៅឆ្នាំ២០១៧ ដល់ ឆ្នាំ២០២១ គាត់បានក្លាយជាមេឃុំភ្នំលៀប កាលឈរជាបេក្ខភាពលេខរៀងទី១នោះ មានប្រទាំងប្រទើសគ្នាយ៉ាងខ្លាំង ដែលប្រជាពលរដ្ឋមិនពេញចិត្តគាត់ឡើយ តែដោយសារ មានអន្តរាគមន៍ពីលោក ប្លែក វ៉ារី (ជាសមាជិកក្រុមប្រឹក្សាខេត្ត ហើយមានតួនាទីមួយទៀត គឺទទួលបន្ទុកប្រចាំទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ) លោក ឱមចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ ក្រុមការងារបក្សខេត្ត និងក្រុមការងារបក្សស្រុក ជាអ្នកជួយជ្រោមជ្រែង ។ ក្នុង ឆ្នាំ២០១៥ លោក អែម ណុយ មានគ្រឿងចក្រ ជីកកាយភ្នំ នៅជិតភ្នំក្រពើ ស្ថិតនៅភូមិទ្រលោកលិច ។ ជីវភាពរបស់គាត់ធូរធារ ដោយបានមកពីការកកាយដីភ្នំលក់ និងស៊ីឈ្នួលឈូសឆាយដីព្រៃលិចទឹក ព្រមទាំងលក់ដីព្រៃលិចទឹកផងដែរ ។ ក្នុងមុខតំណែងជាមេឃុំភ្នំលៀប លោកមានរឿងអាស្រូវជាច្រើន ដែលមានយកអំណាចរបស់ខ្លួន ទៅប្រកបមុខរបរទុច្ចរិត ដូចជាៈ វាស់វែងដីជើងភ្នំកំបោរលក់ ជីកកាយដីភ្នំលក់ ហើយយកគ្រឿងចក្រចូលឈូសឆាយដីតំបន់៣ លក់អោយឈ្មួញ និងប្រជាពលរដ្ឋនៅក្នុងភូមិ ហើយប្រជាពលរដ្ឋមួយចំនួន ត្រូវបានលោក អែម ណុយ ឆបោកលុយកាក់អស់រ៉ាប់ម៉ឺនដុល្លារទៀត ផង។ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ លោក អែម ណុយត្រូវបានតុលាការ សម្រេចឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ ។ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២ មានប្រជាពលរដ្ឋចំនួន ៤ នាក់បានពាក្យបណ្តឹងទៅតុលាការ ដោយចោទប្រកាន់លោក អែម ណុយ ពីបទ” ឆបោក” លក់ដីតំបន់៣ និងលក់ដីខ្យល់ឲ្យពួកគាត់ ហើយ ពួកគាត់ម្នាក់ៗ បានបាត់បង់លុយកាក់អស់រាប់ម៉ឺនដុល្លារ ។ ក្នុងការរត់ការដើម្បីដោះលែងលោក អែម ណុយ ឲ្យមានសេរីភាពនេះ ក្រុមអ្នកច្បាប់ បានលើកឡើងថាៈ ចំណុចនេះ វាជារឿងអាក្រក់ពេក ដែលប្រទេសកម្ពុជា ជាប្រទេសមានច្បាប់ ត្រូវតែគោរពច្បាប់ទាំង អស់គ្នា បើសិនជារត់ការដោះលែងតាមខ្សែនោះ គឺច្បាប់គ្មានន័យទេ ។ ក្នុងការរត់ការដោះលែងលោក អែម ណុយ នេះ គឺមានចំណុចមួយ ដែលតុលាការអាចធ្វើបាន គឺ ក្រោយពេលជំនុំជម្រះ ហើយប្រកាស សាលក្រម អំពីការផ្តន្ទាទោស មានទោសបានអនុវត្តរួចហើយ និងទោសព្យួរ ។ ដូចនេះលោក អែម ណុយ មានឱកាសច្រើនដែលអ្នករត់ការជាមន្ត្រីមានបុណ្យ មានអំណាចបានរៀបចំធ្វើកន្លងមក ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
155 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7304 នាក់
ខែនេះ :
26857 នាក់
3 ខែនេះ :
60690 នាក់
សរុប :
2511397 នាក់