ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពិតជាខ្លាំងមែនអ្នកកត់កន្ទុយលេខឆ្នោតយួនអូរអំបិលគេត្រូវ 30 ម៉ឺនរៀលមិនសងជំរុញឱ្យទៀគេប្តឹងទៀត!
Sat,23 April 2022 (Time 12:20 PM)
ដោយ ៖ លន់ (ចំនួនអ្នកអាន: 895នាក់)


បន្ទាយមានជ័យ÷ គោលការណ៍ភូមិឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញឱ្យនគរបាលទូទាំងរាជធានីខេត្តអនុវត្តដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនោះ ត្រូវបានគេមើលឃើញថាការអនុវត្តរបស់សមត្ថកិច្ចមានការខុសគ្នាដោយខេត្តខ្លះមានការអនុវត្តបានម៉ឺងម៉ាត់និងតឹងរឹងបំផុតនូវរាល់ល្បែងស៊ីសងតែបណ្ដាលខេត្តមួយចំនួនទៀតហាក់បីដូចជាធូររលុងមិនសូវជាគោរពនិងអនុវត្តតាមឡើយជាក់ស្ដែងដូចជាខេត្តបន្ទាយមានជ័យហាក់បីដូចជាមិនយកចិត្តទុកដាក់បង្ក្រាបទៅលើល្បែងស៊ីសងនោះទេជាពិសេសគឺល្បែងកន្ទុយលេខឆ្នោតសៀមនិងយួននេះតែម្តង។ដោយមេឆ្នោតដើរនិងលក់តាមផ្សារដូចលក់ត្រីឬបន្លែអញ្ចឹងរហូតពេលខ្លះមានបញ្ហាទំនាស់ដោយសារតែចាក់ឆ្នោតត្រូវមេមិនសងក៏មានជាក់ស្ដែង។ តាមប្រភពពីប្រជាពលរដ្ឋដែលសុំលាក់ឈ្មោះបានប្រាប់ឲ្យដឹងថា÷កាលពីថ្ងៃទី 6 ខែមេសាឆ្នាំ 2022ប្រពន្ធរបស់លោកបានចាក់កន្ទុយលេខឆ្នោតយួនដោមមានមេជាអ្នកកត់កន្ទុយលេខឈ្មោះស៊ីឌឿន ដែលមានទីតាំងនៅភូមិអូរអំបិលសង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ ចៃដន្យអីបានត្រូវចំនួន30 ម៉ឺនរៀលដោយពេលនោះប្រពន្ធរបស់លោកបានឲ្យកន្ទុយលេខដែលត្រូវនោះឲ្យរូបលោកជាអ្នកទៅបើកលុយឱ្យតែដោយសារការងាររបស់លោករវល់ពេកវង្វេងដៃបាត់កន្ទុយលេខទៅតែលោកបានថតកន្ទុយលេខដែលត្រូវនោះជាប់នឹងទូរសព្ទដែរតែនៅពេលដែលលោកទៅបើកគឺមេឆ្នោតខាងលើមិនព្រមបើកឲ្យនោះទេ។ដោយសន្យាថាពីរបីថ្ងៃទៀតចាំគេបើកឱ្យ។ លុះដល់ថ្ងៃកំណត់លោកក៏បានទៅបើកលុយតាមការសន្យាប៉ុន្តែមេឆ្នោតឈ្មោះ ស៊ីឌឿន នោះ នៅតែរកលេសមិនព្រមបើកលុយចំនួន 30 ម៉ឺនរៀលដែលត្រូវឆ្នោតមិនឲ្យឡើយ។ហើយបានបោះពាក្យសម្ដីថាគាត់មិនសងលុយនោះទេចង់ទៅប្ដឹងដល់ណាប្ដឹងទៅគាត់មិនខ្លាចច្បាប់។ ក្រោយទទួលបានព័ត៌មាននេះអ្នកសារព័ត៌មានយើងបានព្យាយាមទៅជួបនិងអ្នកកត់ឆ្នោតឈ្មោះស៊ីឌឿន ដើម្បីសាកសួរតាមពិតជាដូចការអះអាងរបស់ប្រភពខាងលើដែរឬយ៉ាងណា។ ចំណែកអ្នកកត់ឆ្នោតខាងលើបានឆ្លើយតបទៅនឹងអ្នកសារព័ត៌មានយើងដោយអង្គុយគងទាក់ខ្លាហើយឆ្លើយយ៉ាងខែងរ៉ែងថា ពិតជាមានរឿងដូចដែលបានលើកឡើងខាងលើមែន។ រឿងដំបូងនៅពេលដែលអ្នកត្រូវបានទៅបើកលុយនោះមិនមានកន្ទុយលេខហើយរូបគាត់បានប្រាប់ថាខ្លាចមានគេហ្នឹងបានមកបើកលុយទើបឲ្យចាំពីរបីថ្ងៃតែក្រោយមកគាត់មកឡូឡារំខានទើបយើងមិនបើកប្រាក់ឲ្យមកទេ។ ពាក់ព័ន្ធទៅលើបញ្ហានេះដែរលោកវរសេនីយ៍ឯកស៊ីដេអធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថាចំពោះបញ្ហានេះលោកបានជំរុញឲ្យអ្នកត្រូវឆ្នោតនោះទៅដាក់ពាក្យបណ្ដឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យទៅព្រោះល្បែងស៊ីសងឆ្នោតយួននិងសៀមមិនមានច្បាប់ណាអនុញ្ញាតឲ្យលេងនោះទេ។ បើមកប្តឹងនៅអធិការរដ្ឋាននគរបាលក្រុងសិរីសោភ័ណលោកនឹងចាប់ទាំងពីរនាក់តែម្ដង។ ទោះជាយ៉ាងណាជុំវិញបញ្ហាខាងលើនេះមជ្ឈដ្ឋាននានាបានលើកឡើងថា៖អ្នកកត់កន្ទុយលេខឆ្នោតសៀមនិងយួនគឺបានប្រព្រឹត្តបទល្មើសជាក់ស្ដែងបាត់ទៅហើយមិនចាំបាច់មានពាក្យបណ្ដឹងនោះទេសមត្ថកិច្ចគឺត្រូវតែបង្ក្រាបព្រោះល្បែងស៊ីសងគឺជាប្រភពនៃអំពើហិង្សាក្នុងគ្រួសារនិងសង្គមបង្កទៅជាអំពើចោរកម្មគ្រប់ប្រភេទធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ រងចាំទស្សនាភាគបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
830 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7979 នាក់
ខែនេះ :
27532 នាក់
3 ខែនេះ :
61365 នាក់
សរុប :
2512072 នាក់