ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋ រិះគន់ លើ មន្ត្រីមេបក្សខេត្ត ចំពោះការដកចៅសង្កាត់០២រូបមកពីគណបក្សប្រជាជនកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ ----------
Tue,21 June 2022 (Time 04:21 PM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 768នាក់)


បន្ទាយមានជ័យៈ បន្ទាប់ពីលេចឮព័ត៌មានអំពីការដកដំណែងចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ០២រូប គឺទី១លោក មុំ ប៊ុណ្ណា ជាចៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដោយឲ្យអ្នកស្រី ឆាត សុជា ក្លាយជាចៅសង្កាត់ជំនួសវិញ និងទី២គឺលោក មែ ណន ជាបេក្ខភាពលេខរៀងទី១ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឲ្យលោក ខាត់ ធា ជាលេខរៀងទី២ មកជំនួសវិញនោះ ប្រជាពលរដ្ឋបានបញ្ចេញមតិមិនពេញចិត្តជាខ្លាំងចំពោះការ ធ្វើការរបស់មន្ត្រីមេបក្សខេត្ត ក្នុងការដោះដូរចៅសង្កាត់ទៅតាមអារម្មណ៍របស់ខ្លួន និង ធ្វើការដោយយកបក្សពួកជាធំ។ ជាក់ស្ដែងបើយោងទៅតាមការបញ្ចេញមតិរបស់បងប្អូនប្រជាពលរដ្ឋ នៅលើការបង្ហោះព័ត៌មានអំពីរឿង ការដកដំណែងចៅសង្កាត់ទាំងពីររូបរបស់សារព័ត៌មានខ្មែរជាយដែនកាលពីថ្ងៃ១៧ ខែមិថុនា កន្លងទៅនេះ ពួកគាត់បានលើកឡើងជាមតិយោបល់ជាច្រើនហូរហែរ ដោយខ្លះលើកឡើងថា អំពើពុករលួយ ក្នុងបក្សតាមឃុំសង្កាត់សំបូរណាស់ឥឡូវ អ្នកខ្លះទៀតក៏លើកឡើងថា បើចឹងអាដែល រៀបចំការបោះឆ្នោតឃុំសង្កាត់ធ្វើអី? អោយខាងគណបក្ស តែងតាំងមកតែម្តងទៅ កុំរំខានប្រជាជន បើគង់តែទុកសន្លឹកឆ្លោតឬការជ្រើសរើសរបស់ពួកគាត់ជាមោឃៈដដែល តើបោះឆ្នោតធ្វើអី? ចំណែកអ្នកខ្លះទៀតលើកជាយោបល់ថា កន្លែងខ្លាញ់ដណ្តើមគ្នាឆ្ងាញ់ គេដាក់កូនចៅរបស់គេតាមមូលដ្ឋានរៀងៗខ្លួនដើម្បីរកប្រាក់អោយមេកើយ។ អ្នកអត់ចេះរកខ្នងបង្អែកអត់ចេះរកលុយអោយមេនៅមិនបានយូរទេ។ ហើយក៏មានប្រជាពលរដ្ឋមួយរូបនោះគាត់បានបញ្ចេញមតិបែបបញ្ចើចបញ្ចើថា ព្រោះគាត់មានប្រជាប្រិយភាពខ្លាំង ទើបយកគាត់មកប្រើសិនទៅ ឈ្នះហើយចាំដកក៏វាមិនទាន់ហួសពេលដែរ បើដាក់អ្នកថ្មីវិញក្រែងលោបោះឆ្នោតមិនឈ្នះគេព្រោះអ្នកថ្មីគ្មានប្រជាប្រិយភាពទេ។ ទាក់ទងនឹងការដកដំណែងរបស់ចៅសង្កាត់ទាំងពីររូបខាងលើនេះអ្វីដែលជាចម្ងល់ខ្លាំងបំផុតរបស់ប្រជាពលរដ្ឋនោះគឺ បើគង់តែដកគាត់ចេញដដែលហេតុអ្វីបានជាដាក់គាត់ជាបេក្ខភាពឈរឈ្មោះនៅលេងរៀងទី១? និងហេតុអ្វីបានជាមកដកពួកគាត់នៅក្រោយការបោះឆ្នោតគួរណាស់តែដកតាំងពីរមុនពេលបេក្ខភាពឈរឈ្មោះ ហើយទុកសិទ្ធិឲ្យពលរដ្ឋជាអ្នកចម្រេច ពួកគាត់មានទំនុកចិត្តលើកបេក្ខភាពឈរឈ្មោះរូបណាទើបគាត់បោះឲ្យបុគ្គលរូបនោះ។ ការដកដំណែងរបស់ចៅសង្កាត់ដែលជាបេក្ខភាពឈរឈ្មោះនៅក្រោយការបោះឆ្នោត របស់មន្ត្រីមេបក្សខេត្តបន្ទាយមានជ័យបែបនេះគឺជាទង្វើមួយដែលបំផ្លាញការទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ហាក់ជាទង្វើដែលមិនមាននីតិវិធីច្បាប់ទាល់តែសោះ ដែលអាចនាំឲ្យបាត់បង់សម្លេងឆ្នោតនៅអាណត្តិក្រោយ។ សូមបញ្ជាក់ថាកាលពី៥ឆ្នាំកន្លងទៅ លោកសាន ស៊ានហូរ ជាប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងធ្លាប់ជាអតីតចៅសង្កាត់ប៉ោយប៉ែតបានរិះគន់ថ្នាក់ដឹកនាំក្រុងប៉ោយប៉ែតចំៗ ថាបានប្រព្រឹត្តអំពើពុករលួយ បក្សពួកនិយម និងដកដាក់ចៅសង្កាត់ស្រេចតែចិត្តរបស់ខ្លួន។ ឃ្លីប.... គួរបញ្ជាក់ថា៥ឆ្នាំកន្លងផុតទៅ រឿងដកចៅសង្កាត់បានកើតឡើងម្តងរួចមកហើយ ដល់ពេលថ្មីៗនេះក៏មានករណីដកដំណែងទៀត គឺនៅដើមខែមិថុនាកន្លងទៅនេះ បានដកដំណែកចៅសង្កាត់០២រូប មកពីគណបក្សប្រជាជនកម្ពុជាក្នុងខេត្តបន្ទាយមានជ័យទៀត គឺលោក មុំ ប៊ុណ្ណា និង លោក មែ ណន ត្រូវបានទទួលនូវភាពឈឺចាប់ ដោយត្រូវដកពីដំណែង ពួកគាត់បានខិតខំខ្លាំងណាស់ក្នុងការបម្រើប្រជាជន មិនមែនចំណាយតែពេលវេលា និងកម្លាំងនោះទេ ពេលចុះពង្រឹងបក្សគាត់ហ៊ានចាយលុយហោប៉ៅខ្លួនឯងទៀតក៏មានដែរតែចុងក្រោយបែជាជួបរឿងបែបនេះទៅវិញ ពួកគាត់ទាំងពីរក៏បានអំពាវនាវ ដល់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង សម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌ជូនពួកគាត់ផង ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
832 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7981 នាក់
ខែនេះ :
27534 នាក់
3 ខែនេះ :
61367 នាក់
សរុប :
2512074 នាក់