ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ការិយាល័យគយចល័តតំបន់៥ បានស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ ទំនិញខូចគុណភាពតាមច្រករបៀង
Mon,18 July 2022 (Time 09:55 AM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 875នាក់)


បន្ទាយមានជ័យ៖ ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ដុតកំទេចសាច់មាន់ខូចគុណភាពចំនួន ១៥០០ គីឡូក្រាម ភ្លៅមាន់ និងសាច់មាន់ខូចគុណភាព ចំនួន1500 គីឡូក្រាម ដែលនាំចូលពីប្រទេសថៃតាមច្រករបៀងអូរបី ត្រូវបានបង្ក្រាប និងដុតកំទេចចោលនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ។ ការដុតកំទេចចោល ភ្លៅមាន់ និងសាច់មាន់ខូចគុណភាពនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបបានរថយន្តប្រភេទទេសចរណ៍មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2G-6546 ដឹកភ្លៅនិងសាច់មាន់ ចំនួន1500គីឡូក្រាម។ រថយន្តដឹកសាច់មាន់ខូចគុណភាពនាំចូលពីប្រទេសថៃនេះ ត្រូវបានបង្ក្រាបនៅ នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ភូមិសាស្រ្តច្រករបៀងអូរបីជាន់។ តាមរបាយការណ៍ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ក្រោយបង្ក្រាបបាន ភ្លៅនិងសាច់មាន់ទាំងនោះត្រូវបានប្រគល់ជូនមន្ត្រីនៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីមន្ត្រីជំនាញត្រួតពិនិត្យគុណភាព រកឃើញថា សាច់មាន់ទាំងនេះខូចគុណភាព ជាប្រភេទសាច់សល់ក្នុងបាតទូក្លាសេ មានសភាពស្អុយរលួយ ក្នុងករណីពលរដ្ឋយកមកទទួលទាននឹងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ង និងបង្កផលប៉ះពាល់ដល់ខួរក្បាល។ តាមរបាយការណ៍ដដែលបានបញ្ជាក់ថា ក្រោយត្រួតពិនិត្យរួចរាល់ មន្ត្រីជំនាញ មានសមត្ថកិច្ច បានចូលរួមដុតកំទិចចោលនូវទំនិញខូចគុណភាពនោះ និងបានធ្វើកំណត់ហេតុល្មើសច្បាប់គយ ដើម្បីបន្តនីតិវិធីតាមច្បាប់។ ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ សុំណូមពរឲ្យពលរដ្ឋ នាំចូលទំនិញដែលមានក្រុមហ៊ុនទទួលខុសត្រូវស្របច្បាប់ ជៀសវាងនាំចូលទំនិញខូចគុណភាព មកលក់ឲ្យពលរដ្ឋទទួលទាន។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1125 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8274 នាក់
ខែនេះ :
27827 នាក់
3 ខែនេះ :
61660 នាក់
សរុប :
2512367 នាក់