ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើលោកព្រឹម សាលី និងលោកសឿង សីហា បានប្រព្រឹត្តដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋឬយ៉ាងណា អង្គភាពប្រឆាំងអំពើពុករលួយគួរតែបើកការស៊ើបអង្កេតទៅលើរឿងនេះ
Wed,06 July 2022 (Time 08:03 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1299នាក់)


បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋដែលរកសុីលើវិស័យអចលនទ្រព្យ នៅខេត្តបន្ទាយមានជ័យបាននិយាយតាមតុកាហ្វេ ដោយបានចោទប្រកាន់ លោកព្រឹម សាលី និងលោកសឿង សីហាថា គឺជាចោរដែលមានវិជ្ជាជីវៈក្នុងការប្រមូលពន្ធដារដោយមិនញញើត និងប្រព្រឹត្តអំពើពុករលួយ ពោរពេញទៅដោយបច្ចេកទេស និងកលល្បិច។ យ៉ាងណាក៏ដោយលោកព្រឹមសាលី មិនដែលខ្វល់ពីការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋ ពីព្រោះក្នុងការកាន់តំណែងនូវក្នុងអង្គភាពពន្ធដារនេះ លោកស្គាល់ក្តៅ ត្រជាក់ អ្នកធំ អ្នកតូច អស់ទៅហើយ ។ ក្នុងការប្រមូលពន្ធដារ ក្នុងខេត្តបន្ទាយមានជ័យនេះ លោកព្រឹម សាលីមានភាពមិនប្រក្រតីជាច្រើន ដោយឱ្យ លោកសឿង សីហា អនុប្រធានផ្នែកសារពើពន្ធជាអ្នករកផលប្រយោជន៍ពីការប្រមូលពន្ធ និងការបង់ពន្ធប្រថាប់ត្រាអចលនទ្រព្យ ក៏ដូចជាការវាយតម្លៃទៅលើពន្ធប្រថាប់ត្រាជាដើម គឺអាស្រ័យទៅលើបបូរមាត់របស់លោកសឿង សីហាប៉ុណ្ណោះ នេះហើយគឺជាចំណុចដ៏សំខាន់ដែលលោកព្រឹម សាលី និងលោកសឿង សីហាប្រមូលលុយពីអំពើគាប់ជំរិតពីលើវិស័យអចលទ្រព្យបានយ៉ាងស្រួល។ ប្រភពពីប្រជាពលរដ្ឋដែលបានប្រកបមុខរបរ បើកក្រុមហ៊ុនពុះដីល្វែងជាច្រើន ក្នុងខេត្តបន្ទាយមានជ័យ មានការឈឺចាប់យ៉ាងខ្លាំងដោយបានរិះគន់ថាមន្រ្តីជំនាញដែលបានធ្វើការងារនៅសាខាពន្ធដារខេត្តបន្ទាយមានជ័យ បានចេញឯកសារយឺតយ៉ាវ ឲ្យប្រជាពលរដ្ឋដើម្បីទុកគៀបសុីលុយពីអ្នកដែលចង់បានលឿន ដោយត្រូវបង់លុយក្រោមតុជាច្រើន មានដូចជាឯកសារកាត់ប្លង់ដីក្នុងការផ្ទេរកម្មសិទ្ធិដីធ្លី តាមរយ:ការទិញ លក់ដែលត្រូវឆ្លងកាត់ការបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្ត ដោយមានលោកសឿង សីហាជាអ្នកវាយតម្លៃ ។ ប្រភពពីមន្រ្តីថ្នាក់ក្រោមបានបង្ហើបប្រាប់ឱ្យដឹងទៀតថា រឿងអាស្រូវរបស់លោកព្រឹម សាលី និងលោកសឿង សីហា ក្នុងការកំណត់ទារលុយក្នុងការវាយតម្លៃដើម្បីបង់ពន្ធប្រថាប់ត្រានេះ កើតមានជាយូរមកហើយ ចាប់តាំងពីលោកព្រឹម សាលីឡើងកាន់តំណែងជាប្រធានសាខាពន្ធដារមកម៉្លេះ។ ហើយនៅសាខាពន្ធដារមួយនេះសព្វថ្ងៃពោរពេញទៅដោយបក្ខពួកនិយម និងការិយាល័យអធិបតេយ្យយ៉ាងខ្លាំង ដែលត្រូវការឯកឧត្តម គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងសា្ថនប័នពាក់ព័ន្ធមួយចំនួនទៀតគួរតែស៊ើបអង្កេត និងស្រាវជ្រាវទៅលើលោកព្រឹម សាលី និងលោកសឿង សីហា តាមការរិះគន់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធ និងការនាំគ្នាប្រព្រឹត្តអំពើពុករលួយនេះផង ដើម្បីកុំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ឲ្យស្របទៅនឹងប្រសាសន៍សម្តេចតេជោ ហ៊ុន សែនដែលបានក្រើនរំលឹក មន្រ្តីរាជការណាដែលធ្វើអំពើផ្តេសផ្តាស់ត្រូវតែទទួលនូវពិន័យ ខ្លាក៏វៃ...... ពស់ក៏វៃ...... កណ្តុរក៏វៃ...... រុយក៏វៃ....... វៃទាំងអស់ឲ្យតែរំខាន់ដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ គឺត្រូវតែវៃហើយ ។ សារព័ត៌មានយើងខ្ញុំសង្ឃឹមថា នឹងបានទទួលការស្រាយបំភ្លឺពីលោកព្រឹម សាលី និងលោកសឿង សីហា ក្រោយអំពីការចេញផ្សាយនូវអត្ថបទនេះ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
529 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7678 នាក់
ខែនេះ :
27231 នាក់
3 ខែនេះ :
61064 នាក់
សរុប :
2511771 នាក់