ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ សហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង នគរបាលខេត្ត ឃាត់រថយន្តគ្មានពន្ធចំនួន១៩គ្រឿង
Thu,11 August 2022 (Time 03:48 PM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 769នាក់)


មន្ត្រីការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ សហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង នគរបាលខេត្ត ឃាត់រថយន្តគ្មានពន្ធចំនួន១៩គ្រឿង យ៉ាងហោចណាស់រថយន្តទំនើបគ្មានពន្ធចំនួន១៩ គ្រឿងនៅចំណុច ក្រុងប៉ោយប៉ែត ត្រូវបានបង្រ្កាប នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ។ នេះបើតាមការឲ្យដឹងពីមន្ត្រីការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ មន្ត្រីជំនាញបានបញ្ជាក់ប្រាប់សារព័ត៌មានខ្មែរជាយដែនថា កម្លាំងបង្ក្រាបមានមន្ត្រីការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ សហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីនគរបាលខេត្ត ក្រោមកិច្ចសម្របសម្រួលដោយ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ ជំនួសដោយលោក លឹម ប៊ុនសុភក្រ័ ព្រះរាជអាជ្ញារង ឃាត់បានរថយន្ត ម៉ាក MAZDA 2 ប្រភេទទេសចរណ៍ ចង្កូតស្តាំ ឆ្នាំម៉ូដែល 2018-2020 ចំនួន 12គ្រឿង -រថយន្តម៉ាក MAZDA3 ចង្កូតស្តាំ ចំនួន 2គ្រឿង -រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូត ឆ្វេង ឆ្នាំ2004 ចំនួន 2គ្រឿង -រថយន្តម៉ាក LEXUS RX400H ពណ៌ប្រាក់ ចង្កូតឆ្វេង ឆ្នាំ2006 ចំនួន 1 គ្រឿង -រថយន្តម៉ាក volkswagen ចង្កូតស្តាំ ពណ៌ខៀវ ចំនួន1គ្រឿង -រថយន្តម៉ាក suzuki swift ចង្កូតស្តាំ ពណ៌ស ចំនួន1គ្រឿង សរុប១៩គ្រឿង។ បច្ចុប្បន្នរថយន្តទាំងនេះ បាននាំមករក្សាទុកបណ្តោះអាសន្ននៅកន្លែងឈរជើងការិយាលយ័តំបន់៥ ដោយសុវត្ថិភាព និង បានធ្វើកំណត់ហេតុល្មើសច្បាប់គយតាមនីតិវិធីរួច រាល់ហើយ។ ការបង្រាបនេះធ្វើឡើងក្រោយពេលឱសានវាទនៃការអនុញ្ញាតឲ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធចូលមកបង់ពន្ធ ឬចុះបញ្ជី ត្រូវបានបញ្ចប់កាលពីថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២២កន្លងទៅនេះ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកក្កដាថ្មីៗនេះ ឯកឧត្តមបណ្ឌិ គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានជំរុញឲ្យប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋករ ត្រូវពង្រឹងប្រសិទ្ធិភាពនៃការប្រមូលពន្ធ និងអាករលើរថយន្តគ្មានពន្ធមានស្រាប់នៅក្នុងប្រទេស និងត្រៀមយុទ្ធនាការបង្ក្រាបរថយន្តគ្មានពន្ធឲ្យមានប្រសិទ្ធភាព។ ចំណុចបីនៃលិខិតជម្រាមកមន្ត្រីក្រោមឱវាទ ឯកឧត្តមបណ្ឌិ គុណ ញឹម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ តទៅ គ្រប់អង្គភាពគយ និងរដ្ឋាករត្រូវប្រមូលផ្តុំនិងប្រើប្រាស់កម្លាំងសមស្រប ដើម្បីអនុវត្តយុទ្ធនាការបង្ក្រាបឲ្យបានសកម្ម និងម៉ឹងប៉ាត់លើរថយន្តគ្មានពន្ធគ្រប់ប្រភេទនៅគ្រប់មុខសញ្ញាដូចជាទីសាធារណៈ ការដ្ឋាន និងអាជីវកម្មដ្ឋានជាដើម។ ស្របតាមស្មារតីនេះ ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បានបញ្ជាក់ថា ក្រៅពីតំបន់ប៉ោយប៉ែត លោកនឹងបន្តបង្ក្រាបរថយន្តគ្មានពន្ធ នៅតាមទីតាំងផ្សេងៗទៀត ទាំងនៅខេត្តបន្ទាយមានជ័យ ឧត្តមានជ័យព្រះវិហា ខេត្តកំពង់ធំ និងខេត្តកំពង់ចាមជាដើម។ ទន្ទឹមនិងការបង្ក្រាបនេះ ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ សុំណូមពរឲ្យពលរដ្ឋ គួរកុំទិញរថយន្តដែលមានតម្លៃថោក និងគ្មានឯកសារច្បាស់លាស់ ព្រោះងាយចាញ់បោកជនទុច្ចរិច យករថយន្តគ្មានពន្ធទៅលក់ឲ្យ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
515 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7664 នាក់
ខែនេះ :
27217 នាក់
3 ខែនេះ :
61050 នាក់
សរុប :
2511757 នាក់