ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើហេតុអ្វីបានជាលោកព្រឹម សាលី និងលោកសឿង សីហាមានអចលនទ្រព្យច្រើនយ៉ាងនេះ អង្គភាពប្រឆាំងអំពើពុករលួយគួរតែបើកការស៊ើបអង្កេតលើបញ្ហានេះផង
Sat,06 August 2022 (Time 12:52 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1039នាក់)


បន្ទាយមានជ័យ បន្ទាប់ពីសារពត៌មានខ្មែរជាយដែន បានចុះផ្សាយរឿងអាស្រូវរបស់លោកព្រឹម សាលី និងលោកសឿង សីហា កន្លងមកនៅថ្ងៃទី៧ខែកក្តដាមានចំណងជើងថា ពលរដ្ឋនៅខេត្តបន្ទាយមានជ័យចោទប្រកាន់មន្រ្តីសាខាពន្ធដារខេត្ត ធ្វើឲ្យមានភាពស្មុកស្មាញ លើឯកសារពង់ពន្ធ ដើម្បីរកផលប្រយោជន៍។ ក្រោយពីការចុះផ្សាយរួចមានប្រភពច្បាស់ការពីប្រជាពលរដ្ឋ និងមន្រ្តីថ្នាក់ក្រោមបានបង្ហើបប្រាប់ឲ្យដឹងទៀតថា លោកព្រឹម សាលី និងលោកសឿង សីហា មានអចលនៈទ្រព្យជាច្រើនកន្លែងដូចជា÷ លោកព្រឹម សាលីមានយ៉ាងតិច ៤៣ កន្លែង ដែលមានតម្លៃរាប់សិបលានដុល្លា។ ទ្រព្យដែលលោកមាន នៅបន្ទាយមានជ័យចំនួន ១៧ កន្លែង មានទាំងដីកសិកម្ម ដីលំនៅដ្ឋាន វីឡាសណ្ធាគារ និងដីចំនួន២កន្លែង មានតម្លៃរាប់លានដុល្លានៅក្រុងប៉ោយប៉ែត។ មានដីនៅខេត្តប៉ៃលិន ដំបង កំពង់ស្ពឺ ខេត្តកែប និងខេត្តសៀមរាប រួមនិងអចលនទ្រព្យវីឡាសណ្ធាគា និងផ្ទះជួលនៅរាជធានីភ្នំពេញចំនួន ១៦កន្លែង។ ស្របពេលលោក សឿង សីហា ជាអនុប្រធានផ្នែកសារពើពន្ធ មានអចលនទ្រព្យ ជាដីដែលនៅទីតាំងត្រូវប៉ាន់ នាខេត្តបន្ទាយមានជ័យប្រមាណជា១០កន្លែង។ មានដូចជាៈ ដូចជាដីនៅក្រុងប៉ោយប៉ែតមានចំនួន៧កន្លែង ក្រុងសិរីសោភ័យមាន២កន្លែង និងនៅស្រុកអូរជ្រៅមួយកន្លែងផងដែរ ។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ បានចោទប្រកាន់មន្រ្តីសាខាពន្ធដារថា ក្នុងការប្រមូលពន្ធទៅលើវិស័យអចលនទ្រព្យ និងការបង់ពន្ធប្រថាប់ត្រាគឺទៅតាមតែបបូរមាត់របស់មន្រ្តីពន្ធដារតែប៉ុណ្ណោះ។ ហើយរបៀបក្នុងការយកពន្ធហាក់ដូចជាមានបង្កប់នូវអំពើពុករលួយជាលក្ខណៈប្រព័ន្ធដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យ ពិបាកក្នុងការចូលរួមបង់ពន្ធជូនជាតិ ឲ្យស្រប់ទៅតាមគោលនយោបាយថ្នាក់ជាតិ។ ជាក់ស្តែងដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែត បានសម្តែងនូវការឈឺចាប់គ្រប់ៗគ្នា ដោយសារការបង់ពន្ធប្រថាប់ត្រារបស់ពួកគាត់។ ប្រភពពីប្រជាពលរដ្ឋដែលបានប្រកបមុខរបរបើកក្រុមហ៊ុនពុះដីល្វែងជាច្រើនក្នុងខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា មន្រ្តីដែលទទួលបន្ទុកក្នុងការបង់ពន្ធប្រថាប់ត្រាបានចេញឯកសារយឺតយ៉ាវឲ្យពួកគាត់ដើម្បីទុកគាបសុីលុយពីអ្នកដែលចង់បានលឿន មានដូចជាឯកសារកាត់ប្លង់ដី ក្នុងការផ្ទេរកម្មសិទ្ធិដីធ្លីតាមរយៈការទិញលក់ដែលត្រូវឆ្លង់កាត់ការបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្តដោយបានប្រើប្រាស់លោកសឿង សីហា ផ្នែកខាងវាយតម្លៃអចលនៈទ្រព្យឲ្យបង់ពន្ធប្រថាប់ត្រា ចូលទៅលេខគណនីផ្ទាល់ខ្លួនរបស់លោកព្រឹម សាលីទៅវិញ (02000112013828Prim Saly) ។ ហើយនៅសាខាពន្ធដារមួយនេះ សព្វថ្ងៃពោរពេញទៅដោយបក្ខពួកនិយម និងការិយាល័យអធិប្បតេយ្យយ៉ាងខ្លាំង អាស្រ័យហេតុនេះឯកឧត្តម គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងឯកឧត្តម ឱម យិនទៀង គួរតែបើកការស៊ើបអង្កេត និងស្រាវជ្រាវទៅលើលោកព្រឹម សាលី និងលោកសឿង សីហា ក្នុងការនាំគ្នាប្រព្រឹត្តអំពុករលួយនេះផង ដើម្បីកុំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
534 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7683 នាក់
ខែនេះ :
27236 នាក់
3 ខែនេះ :
61069 នាក់
សរុប :
2511776 នាក់