ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋខេត្តបន្ទាយមានជ័យនៅតែទទួចឲ្យ ACU ស៊ើបអង្គេត ករណីលោកព្រឹម សាលី តម្រូវឲ្យពលរដ្ឋបង់ពន្ធប្រថាប់ត្រាតាមគណនីផ្ទាល់ខ្លួន
Wed,07 September 2022 (Time 08:53 AM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 819នាក់)


បន្ទាយមានជ័យ៖ បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយព័ត៌មានកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ មានចំណងជើងថា “ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យស្នើឲ្យ ACU ស៊ើបអង្គេត ករណីលោកព្រឹម សាលី តម្រូវឲ្យពលរដ្ឋបង់ពន្ធប្រថាប់ត្រាតាមគណនីផ្ទាល់ខ្លួន ស្របពេល លោក ព្រឹម សាលី មានទ្រព្យសម្បត្តិរាប់សិបកន្លែង និងមានតម្លៃរាប់សិបលានដុល្លា” មានពលរដ្ឋជាច្រើន បន្តជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្គេតលើរឿងនេះ។ សារព័ត៌មានខ្មែរជាយដែន នឹងស្រង់យកសម្រង់សំដីដើមមួយចំនួន ដែលពលរដ្ឋបានបញ្ចេញមតិលើវីឌីអូដែលយើងបានផ្សព្វផ្សាយ។ គណនីឈ្មោះ Chann Like បានស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយយ៉ាងនេះថា “ត្រូវចុះស្រាវជ្រាវផងខាងអំពើពុករលួយកុំឲ្យសង្កត់កររាស្រ្តខ្លាំងពេក”។ គណនីឈ្មោះ Sokhom Bunhoung បានលើកឡើងថា “ប្រាក់ខែជាង១លានរៀលក៏មានទ្រព្យច្រើនម្លឹងៗយ៉ាងនេះដូចមិនសមសោះ”។ គណនីឈ្មោះ Angkor Bophalhoney បានបន្ទរថា “ល្បីយូរហើយខាងទារតាមមាត់កំណត់” ស្របពេលគណនីឈ្មោះ Koeut Kheng បន្ទរបន្ថែមថា “គិតពន្ធប្រថាប់ត្រានៅលើបបូរមាត់” ក្រោយឃើញការបញ្ចេញមតិជាបន្តបន្ទាប់ គណីឈ្មោះ Narong Hong បានចោទសួរថា “តើអ្វីជាវិតិក្រម? អ្វីទៅជាអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាលកម្ពុជា?” ក្រោយឃើញការបញ្ចេញមតិបែបនេះគណនីឈ្មោះ Kosal Pen លើកឡើងថា “ACU មិនមែនស្ថាប័ណឯករាជ្យទេ បើគ្មានអនុសាសន៍ គេក៏គ្មានសកម្មភាពដែរ គេបង្កើតស្ថាប័ណនេះ ដូចគេបង្កើតអ្នកតា បើគេយកអ្វីទៅសែនអ្នកតាមិនកាច់ទេ តែបើមិនសែនទេអ្នកតាច្បាស់ជាកាច់ហើយ”។ ដោយឡែកគណនីឈ្មោះ ខ្មែរ សន្តិភាព អចិន្ត្រៃយ៍ បានលើកឡើងថា “ វាមកពីមន្ត្រីថ្នាក់លើមិនចេះស៊ើបអង្គេតលើមន្ត្រីថ្នាក់ក្រោម ទើបកើតមានរឿងអំពើពុករលួយបាន”។ គណនីឈ្មោះ Heng Rothana បានបញ្ចេញមតិបែបផ្តល់ដំបូន្មានថា “ច្បាប់ធ្វើឲ្យមនុស្សថ្លៃថ្នូរ ធ្វើឲ្យសង្គមជាតិរីកចម្រើន តែបើអ្នករៀនចេះច្បាប់ ហើយអត់អនុវត្តន៍ច្បាប់ ហើយអង្គុយលើច្បាប់ បុគ្គលនោះថោកជាងសំរាមទៅទៀត ធ្វើបាបគេដើម្បីតែផលប្រយោជន៍ខ្លួនឯងគឺជាជោគជ័យមួយថោកទាបជាទីបំផុត”។ សូមបញ្ជាក់ថាកន្លងមកសារព័ត៌មានខ្មែរជាយដែនបានទទួលព័ត៌មានជាច្រើនអំពីភាពមិនប្រក្រតីនៃការបង់ពន្ធជូនរដ្ឋនៅខេត្តបន្ទាយមានជ័យ ដោយពលរដ្ឋដែលមានបទពិសោធចូលបង់ពន្ធជូនរដ្ឋបានរាយការណ៍ និងចោទថាមន្ត្រីសាខាពន្ធដាខេត្តបន្ទាយមានជ័យ ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ និងបានស្នើដោយទទួចឲ្យអង្គភាព ACU ស៊ើបអង្គេត លើករណីនេះ។ ក្រោយការផ្សព្វផ្សាយភាពមិនប្រក្រតីទាំងនេះ មានពលរដ្ឋជាមួយចំនួនដែលស្និតនិងលោក ព្រឹម សាលី ប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យ បានផ្តល់ព័ត៌មាន ឯកសារបញ្ជាក់ថា លោក ព្រឹម សាលី មានអចលនទ្រព្យ យ៉ាងតិច ៤៣ កន្លែង ដែលមានតម្លៃរាប់សិបលានដុល្លា។ ទ្រព្យដែលលោកមាន នៅបន្ទាយមានជ័យចំនួន ១៧ កន្លែង មានទាំងដីកសិកម្ម ដីលំនៅដ្ឋាន វីឡាសណ្ធាគារ និងដីចំនួន២ហិកតា មានតម្លៃរាប់លានដុល្លានៅក្រុងប៉ោយប៉ែត។ មានដីនៅខេត្តប៉ៃលិន បាត់ដំបង កំពង់ស្ពឺ ខេត្តកែប និងខេត្តសៀមរាប រួមនិងអចលនទ្រព្យវីឡាសណ្ធាគារ និងផ្ទះជួលនៅរាជធានីភ្នំពេញចំនួន ១៦កន្លែង។ ស្របពេល លោកសឿង សីហា អនុប្រធានផ្នែកសារពើពន្ធ នៃសាខាពន្ធដាខេត្តបន្ទាយមានជ័យ មានអចលនទ្រព្យ ជាដី និងផ្ទះធំៗដែលនៅទីតាំងត្រូវប៉ាន់ នាខេត្តបន្ទាយមានជ័យប្រមាណជា ១០កន្លែង។ ព័ត៌មានចុងក្រោយដែលសារព័ត៌មានខ្មែរជាយដែនទទួលបាន លោកសឿង សីហា អនុប្រធានផ្នែកសារពើពន្ធ នៃសាខាពន្ធដាខេត្តបន្ទាយមានជ័យត្រូវបានផ្លាស់ប្តូរចេញពីសាខាពន្ធដាខេត្តបន្ទាយមានជ័យទៅកាន់ពន្ធដាស្រុកព្រះនេត្រព្រះ ហើយជំនួសដោយលោក ទូច រដ្ឋា និងលោកប្រាក់ ចាន់ថេន។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
934 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8083 នាក់
ខែនេះ :
27636 នាក់
3 ខែនេះ :
61469 នាក់
សរុប :
2512176 នាក់