ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ត្រូវបានមន្រ្តីក្រោមឱវាទផ្តិតមេដៃសំណើសុំទៅឧបនាយករដ្ឋមន្រ្តីដើម្បីផ្លាស់ប្តូរ
Thu,30 November 2023 (Time 02:37 PM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 412នាក់)


តាមប្រភពច្បាស់ការប្រាប់សារព័ត៍មានខ្មែរជាយដែនថា នៅព្រឹកថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2023 នេះ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យនឹងបើកការប្រជុំបន្ទាន់មួយ ក្រោយបែកធ្លាយសំណើសុំផ្លាស់ប្តូររូប ចេញពីតួរនាទីព្រោះប្រព្រឹត្តិអំពើមិនប្រក្រតីច្រើនយ៉ាង។ សូមអានលិខិតទាំងស្រុងទាក់ទងនិងមន្ត្រីផ្ទៃក្នុងកើតទុកមិនសុខចិត្ត នឹងទង្វើររបស់លោកអាង ណារិទ្ធ៖ (ខ្ញុំបាទ-នាងខ្ញុំ ទាំងអស់គ្នាជាមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។ សូមគោរពជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! តាមរយៈ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កម្មវត្ត ÷ សំណើសុំផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។ សេចក្តីដូចមានចែងក្នុងកម្មវត្តខាងលើ ខ្ញុំបាទ-នាងខ្ញុំ សូមគោរពជម្រាបជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ÷ ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩) របស់លោក អាង ណារិទ្ធ ជារូបធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីររូបនេះ ធ្វើឲ្យមន្ត្រីក្រោមឪវាទទាំងអស់ជួបការលំបាកជាខ្លាំង ក្នុងការអនុវត្តន៍ ការងារ ដូចជាៈ គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ មានចរិតឆេវឆាវ ច្រឡោងខាម មានតែការគំរាមគំហែង សំដីអសុរោះ ប្រមាថមាក់ងាយអ្នកក្រោមទាំងអស់ និងអែបអបសំដែងជាមួយអ្នកធំ ពុំមានទំនួលខុសត្រូវលើកិច្ចការងារ ដែលខ្លួនបញ្ជាឲ្យកូនចៅធ្វើ នៅពេលមានកំហុសបែរជាមិនទទួលខុសហើយអត្តនោម័តិតែម្នាក់ឯងកាត់ប្រាក់រង្វាន់មន្ត្រីក្របខ័ណ្ឌនៃមន្ទីរ ដែលបំរើការងារចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ដោយនិយាយ ថាពួកគាត់ចុះវាល់មុខជាបានទទួលផលប្រយោជន៍ពីប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់ដល់អារម្មរណ៍មន្ត្រី ក្នុងការផ្តល់សេវាសាធរណៈជូនប្រជាពលរដ្ឋលើការងារចុះបញ្ជីដីធ្លី (ដំណើរការយឺតយ៉ាវ) នៅពេលមានកំហឹង បោះសំណុំឯកសារចោលនៅចំពោះមុខមន្ត្រីថវិកាដែលទទួលបានពីការចុះបញ្ជីដីរដ្ឋនៅដែនព្រៃលិចទឹក តំបន់៣ នៃទន្លេសាបក្នុងភូមិសាស្ត្រក្នុង ខេត្តបន្ទាយមានជ័យ ធ្វើការបែងចែកក្នុងឯកសារចុះហត្ថលេខាបើកថវិកា មន្ត្រីខ្លះត្រូវបានចំនួន ៧ លានរៀល ជាក់ស្តែងកាត់នៅសល់ត្រឹមតែ ៣ លានរៀល និងមន្ត្រីខ្លះទៀត" ជាក់ស្តែងបានតែ ២ លានរៀល... ប៉ុណ្ណោះតម្រូវឲ្យប្រជាពលរដ្ឋបង់លុយចំនួន ៥០$ លើការចុះហត្ថលេខាបញ្ជាក់ថតចម្លងត្រឹមត្រូវលើទម្រង់ ថែចំបទប្រមូលទិន្នន័យក្បាលដី ក្នុង១ក្បាលដី ដែលត្រូវយកទៅបង់ពន្ធប្រថាប់ត្រានៅសាខាវ៉ាន្ធដារខេត្ត តម្រូវឲ្យប្រជាពលរដ្ឋបង់លុយចំនួន ១០០$ លើការចុះហត្ថលេខាចេញដីកាអមលើកទី២ ជំនួស ដីកាំអមលើកទី១ ដែលអស់ស្គាលភាព ពុំមានការ លើកចិត្តដល់មន្ត្រីរាជការដែលបំរើការងារក្នុងមន្ទីរ មានតែការស្តីបន្ទោស និងចាប់កំហុស ឲ្យមន្ត្រីដឹកសំណុំឯកសារដែលមានផលប្រយោជន៍ យកទៅចុះហត្ថលេខានៅពេលចុះបេសកកម្មក្រៅខេត្ត ទាំងដែលខ្លួនផ្ទេរសិទ្ធិជូនអនុប្រធានមន្ទីររួចហើយ ហើយមោទនភាពថាខ្លួនសកម្មនិងការងារ ការបំបែកក្បាលដី ក្នុងតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ តម្រូវឲ្យម្ចាស់បុរី ឬម្ចាស់ដីឡូតិ៍ ជួបចរចារឿងផលប្រយោជន៍ផ្ទាល់ខ្លួនជាមុនសិនទើបធ្វើអាចបំបែកក្បាលដីបាន ប្រសិនបើចរចាគ្នាមិនត្រូវតីមិនអនុញ្ញាតឲ្យបំបែកក្បាលដីឡើយ ជាក់ស្តែងប្រធានមន្ទីររូបនេះ ទទួលបានដីពីការបំបែក គីឡូពីចំនួន ០៧ក្បាលដី មានលេខ: ០១១០០២១៧-៣៤៧០, ០១០៦០៧০৯-০১৯৪, ০৯৩০০៣០៥៦១៩៤, ០១១០០៣០៥-៦១៩៥, ០១០៦០២០១-២១៥០, ០១០៦០២០១-២១៤៩, ០១០៩០៥០៦-០០០៨ដែលធ្វើមហាជនដើរនិយាយបរិហារពេញខេត្ត និងធ្វើឲ្យប៉ះពាល់កិត្តិយសដល់មន្ទីរ ក៏ដូចជាក្រសួងផងដែរការដោះស្រាយទំនាស់ដីធ្លីបែរជាទទួលបានចំណែកដីពីការដោះស្រាយទៅវិញ ធ្វើឲ្យភាគី និងមហាជនអស់ជំនឿលើការដោះស្រាយ និងប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាក់ស្តែងលោក ប្រធានមន្ទីររូបនេះទទួលបានដីចំនួន ០៥ ក្បាលដី មានលេខៈ ០១០៤០៥០៥-០៣១៥ ០១០៩០៥១៣-១០៤១, ០១០៩០៥១៣-១០៤២, ០១០៩០៥១៣-១០៤៣,០១០៩០៥១៣-១៦៨៥ ដែលផ្ទុយពីអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាការដោះស្រាយទំនាស់កុំឲ្យមានផលប្រយោជន៍ក្នុងនោះ ការអនុវត្តន៍នីតិវិធីលើការសុំប្តូរប្រភេទនៃការប្រើប្រាស់ដី និងការស្នើសុំបង្រួមក្បាលដីមានលក្ខណៈ ដាច់ដោយដុំ ខុសពីការណែនាំដែលមាននៅក្នុងសៀវភៅកម្រងឯកសារ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងឺសំណង់ ប្រើប្រាស់មន្ត្រីស្ម័គ្រចិត្តរត់ការកាន់ឯកសារប្លង់ដី និងប្លង់សំណង់ បម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួន ពាក់ស្រោមមុខថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកអួត គំរាមគំហែងើមន្ត្រី ក្រោមឱវាទ ចាត់ទុកកូនចៅជាសត្រូវ។អស់រយៈ៤ឆ្នាំកន្លងមក ទោះជាមន្ត្រីគ្រប់រូបខិតខំបំពេញការងារអស់ពីសមត្ថភាពរៀងៗខ្លួនហើយ ក៏នៅតែខុស និងស្តីបន្ទោសរហូត ដែលបណ្តាលឲ្យមន្ត្រីស័ព្វថ្ងៃបាក់ទឹកចិត្តក្នុងការបំពេញការងារ និងពុំអាចស៊ូទ្រាំចំពោះទង្វើទាំង អស់របស់បុគ្គលរូបនេះលែងបានតទៅទៀត។ ហេតុដូច្នេះហើយទើប ខ្ញុំបាទ-នាងខ្ញុំ សម្រេចចិត្តគោរពស្នើសុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មេត្តាធ្វើការផ្លាស់ប្ដូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ។ អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យ និងសម្រេច ដោយសេចក្ដីអនុគ្រោះ។ សូមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ-នាង ខ្ញុំ៕)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2057 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4690 នាក់
ខែនេះ :
17080 នាក់
3 ខែនេះ :
56826 នាក់
សរុប :
2482535 នាក់