ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បែកធ្លាយលិខិតអភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំឲ្យលោកប៉ាន់ខែម ប៊ុនថន ជួយជំរុញឲ្យអ្នកស្រីរិទ្ធ សុគន្ធា ទទួលយកដីដើម្បីបញ្ចប់រឿង
Wed,04 January 2023 (Time 06:20 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 2713នាក់)


បន្ទាយមានជ័យ៖ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសុំឲ្យ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីជួយសម្របសម្រួលឲ្យអ្នកស្រីរិទ្ធ សុគន្ធា ទទួលយកដី ចំនួន១ឡូត៍ទំហំ៣០មx៥០ម, ផ្ទះ០១ខ្នង និងដីកសិកម្មទំហំ១ហិកតា ដែលជាទីតាំងដីសម្រាប់គោលដៅ សម្បទានសង្គមកិច្ចអតីតយុទ្ធជន នឹងគ្រួសារក្រីក្រ(ដីការ៉េ២) ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ នេះបើតាមលិខិតរដ្ឋបាលខេត្តបន្ទាយមានជ័យចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ផ្ញើជូនទៅ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ លិខិតនេះផ្ញើទៅលោកប៉ាន់ខែម ប៊ុនថន បន្ទាប់ពីលោកប៊ុនថនប្រកាស តាមគណីហ្វេកប៊ុក កាលពីថ្ងៃទី០៦ ខែធ្នូថា សម្តេចនាយករដ្ឋមន្ត្រីបានចាត់តាំងរូបលោក និងឯកឧត្តម គី តិច រួមជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោដើម្បីពិនិត្យ និងដោះស្រាយចំពោះករណីនេះដោយយកចិត្តទុកដាក់។ ក្នុងលិខិតរាយការទៅ លោកប៉ាន់ខែម ប៊ុនថន ដដែលបានលើកឡើងករណីវិវាទដីធ្លីរវាងឈ្មោះ រិទ្ធ សុគន្ធ ជាមួយឈ្មោះ អេង សំអឿន នឹងឈ្មោះ រ៉េន វើក មានទីតាំងដីស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប៉ុន្តែក្នុងនាមជាប្រធានដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត លោកអ៊ុំ រាត្រីមិនព្យាយាមបង្ហាញអំពីវិធីសាស្រ្តដោះស្រាយស្របតាមនិតិវិធី តែលោកបែជាជំរុញឲ្យ អ្នកស្រីរិទ្ធ សុគន្ធាទទួលយកដីជាការបញ្ចប់រឿងទៅវិញ។ អ្នកស្រីរិទ្ធ សុគន្ធា បានប្រាប់សារព័ត៌មានខ្មែរជាយដែនថា ដី១ឡូត៍ទំហំ៣០មx៥០ម, ផ្ទះ០១ខ្នង និងដីកសិកម្មទំហំ១ហិកតា ដែលជាទីតាំង (ដីការ៉េ២) ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន នឹងគ្រួសារក្រីក្រ ដែលប្តីរបស់អ្នកស្រីត្រូវទទួលបាន តែដោយសារបក្សពួក ដីរបបរបស់អ្នកស្រីត្រូវធ្លាក់ទៅឈ្មោះអ្នកដទៃទៅវិញ។ អ្នកស្រីធ្លាប់បានសួររឿងដីរបបនេះជាច្រើនដងតែគ្មានការឆ្លើយតប។ តាមអ្នកស្រីសុគន្ធា ដីនេះជាដីរបបរបស់អ្នកស្រី ដែលគួរទទួលបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រសិនបើគ្មានការឃុតឃិតជាប្រព័ន្ធ មិនមែនយកដីនេះ មកជាកម្មវត្ថុដោះដូរដីដែលមន្ត្រីបំពានយកយ៉ាងអយុត្តិធម៍នោះទេ។ អ្នកស្រីស្នើឲ្យអភិបាលខេត្តបន្ទាយមានជ័យត្រូវដោះស្រាយតាមនីតិវិធី បើគ្មានសមត្ថភាពដោះស្រាយគួររុញរឿងនេះមកគណកម្មការដោះស្រាយវិវាទថ្នាក់ជាតិ មិនគួរទុករឿងអ្នកស្រីរហូតដល់១៥ឆ្នាំ និងរង់ចាំឲ្យអ្នកស្រីស្លាប់សិនទើបចប់នោះទេ។ សូមបញ្ជាក់ថានៅក្នុងលិខិតសុំសម្របសម្រួលនេះ អភិបាលខេត្តបន្ទាយមានជ័យបានទទួលស្គាល់ថា អ្នកស្រីរិទ្ធ សុគន្ធ មានវិវាទដីធ្លី ជាមួយឈ្មោះ អេង សំអឿន នឹងឈ្មោះ រ៉េន វើក មានទីតាំងដីស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខុសពីលិខិតបំភ្លឺកាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ដែលអភិបាលខេត្តបន្ទាយមានជ័យអះអាងថា ឈ្មោះ រិទ្ធ សុគន្ធា មិនមានដីនៅទីនោះទេ ដីដែលគាត់ប្តឹងទាមទារនេះ គឺជាចំណែកដីរបស់អ្នកដទៃ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
630 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7779 នាក់
ខែនេះ :
27332 នាក់
3 ខែនេះ :
61165 នាក់
សរុប :
2511872 នាក់