ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ភ្នាក់ងារសារព័ត៌មានខ្មែរជាយដែនប្រចាំក្រុងប៉ោយប៉ែត ប្តឹងឈ្មោះខន ម៉ាប់និងភរិយាពីបទឆបោកលុយចំនួន៣ម៉ឺនដុល្លារ
Mon,07 August 2023 (Time 09:04 AM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 525នាក់)


បន្ទាយមានជ័យ៖ លោក ពែក ចាន់រ៉ា ភ្នាក់ងារសារព័ត៌មានខ្មែរជាយដែនប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រេចប្តឹងបុគ្គលឈ្មោះ ខន ម៉ាប់ និងភរិយាចូលទៅកាន់តំណាងអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យពីបទ “ឆបោកប្រាក់ចំនួន៣ម៉ឺនដុល្លា ” ប្រព្រឹត្តិក្នុងអំឡុងខែកក្កដាឆ្នាំ ២០២២។ តាមលោកពែក ចាន់រ៉ាអំឡុងឆ្នាំ២០២២ លោកបានទិញដីនិងផ្ទះមួយកន្លែងពីឈ្មោះ ខន ម៉ាប់ និងប្រពន្ធឈ្មោះ ហង្ស ស្រីមាន រស់នៅ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតក្នុងតម្លៃ ៣៨.០០០(បីម៉ឺនប្រាំបីពាន់)ដុល្លារអាមេរិក។ កំឡុងពេលទិញ ដោយសារប្លង់ដីជាប់បន្ទុកធនាគា ឈ្មោះ ខន ម៉ាប់ និងប្រពន្ធ បានស្នើសុំខ្ចីប្រាក់ចំនួន៣០០០០ដុល្លា (បីម៉ឺនដុល្លា) យកទៅលោះប្លង់ដីនិងផ្ទះពីធនាគារ ដើម្បីបន្តនីតិវិធីផ្ទេសិទ្ធិកាន់កាប់។ ក្រោយពីទទួលបានលុយ ឈ្មោះ ខន ម៉ាប់ និងភរិយា មិនបានយកលុយទៅដកប្លង់ចេញពីធនាគាទេ! បែជាយកទៅចាយវាយផ្ទាល់ខ្លួនទៅវិញ។ តាមលោក ចាន់រ៉ា ក្រោយដឹងថា ឈ្មោះខន ម៉ាប់ និងភរិយាយកលុយរបស់ខ្លួនទៅចាយវាយខុសគោលដៅដែលបាននិយាយគ្នា! ដោយបំពានសម្តី និងគ្មានសីលធម៍។ លោកទាមទារឲ្យមានការទទួលខុសត្រូវជាបន្តបន្ទាប់។ លោកពែក ចាន់រ៉ា បន្ថែមថា តាមរយៈការចរចារ និងការរកតំណោះស្រាយទ្វេភាគីជាច្រើនដង ឈ្មោះ ខន ម៉ាប់ និងប្រពន្ធ នៅតែមិនព្រមប្រគល់ប្រាក់ត្រលប់មកវិញ។ ចុងក្រោយលោក បានស្នើសុំធ្វើកិច្ចសន្យាខ្ចីប្រាក់នៅចំពោះអាជ្ញាធភូមិ និងមន្ត្រីប៉ុស្តិ៍នគបាល ដើម្បីឲ្យមានឯកសារផ្លូវច្បាប់ជាភស្តុតាង។ ដូចការគ្រោងទុកនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះ ខន ម៉ាប់ និងប្រពន្ធ បានយល់ព្រមធ្វើកិច្ចសន្យាខ្ចីប្រាក់នៅចំពោះអាជ្ញាធភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត។ កិច្ចសន្យាធ្វើឡើងចំពោះមុខមេភូមិមិត្តភាពឈ្មោះ សន មុន្នី ភាគី ខន ម៉ាប់ និងប្រពន្ធ ឈ្មោះហង្ស ស្រីមានបានសន្យាសងប្រាក់ឲ្យឈ្មោះពេក ចាន់រ៉ា ក្នុងរយៈពេល៣ខែ គិតចាប់ពីថ្ងៃទី១១ ខែ វិច្ឆិការ ឆ្នាំ២០២២។ លើចំណុចនេះ លោកពែក ចាន់រ៉ា បញ្ជាក់ថា៖ “ឈ្មោះ ខន ម៉ាប់ និងប្រពន្ធត្រូវសងលុយឲ្យលោក នៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៣ជាកំហិត តែអកុសលដល់ថ្ងៃសងត្រលប់ ឈ្មោះខនម៉ាប់ មិនទទួលខុសត្រូវនិងបានហែកកិច្ចសន្យាខ្ចីលុយទ្វេភាគីចោលយ៉ាងបំពានទៅវិញ”។ ក្រោយកើតហេតុការនេះ! ដោយកើតទុកមិនសុខចិត្ត លោកពែក ចាន់រ៉ា បានស្នើសុំធ្វើកិច្ចសន្យាខ្ចីប្រាក់ថ្មីមួយទៀតនៅចំពោះមុខរងប៉ុស្តិ៍គបាលរដ្ឋបាលប៉ោយប៉ែតលោក វណ្ណ រិទ្ធ ។ ចំណុចទី៧នៃកិច្ចសន្យាថ្មីបានបញ្ជាក់ថា ឈ្មោះ ខន ម៉ាប់ និងប្រពន្ធ យល់ព្រមសងប្រាក់ ទៅលោកពែក ចាន់រ៉ាទាំងអស់នៅថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៣។ ប៉ុន្តែយ៉ាងណាក៏ដោយកិច្ចសន្យា នៅត្រឹមជាកិច្ចសន្យា ការបំពានកិច្ចសន្យានៅតែបន្ត! ដល់ថ្ងៃសងត្រលប់ឈ្មោះ ខន ម៉ាប់ និងប្រពន្ធគេចវេសដោយហេតុផលផ្សេងៗ។ លោកចាន់រ៉ា បន្ថែមថា ក្រៅពីហែកចោលកិច្ចសន្យា និងមិនឲ្យតម្លៃកិច្ចសន្យា លោកខន ម៉ាប់ បានប្រើឥរិយាបទហិង្សាដោយតែងតែទះតុកំញើញនៅកំឡុងសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យានិងទុកឲ្យចរចារទ្វេភាគី។ តាមលោកចាន់រ៉ាក្រោយធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមានសត្ថកិច្ចរួច លោកខន ម៉ាប់ លែងលើកទូរស័ព្ទរបស់លោក ហើយនៅពេលទទួលទូរស័ព្ទម្តងៗ លោកតែងតែជំរុញឲ្យលោកចាន់រ៉ាទៅប្តឹងដោយអះអាងថា កិច្ចសន្យាកន្លងមកគ្មានបានការ។ តាមពាក្យបណ្តឹង ប្តឹងចូលទៅសាលាដំបូង ខេត្តបន្ទាយមានជ័យលេខ៨៩៥ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដែលសារព័ត៌មានខ្មែរជាយដែនទទួលបាន បញ្ជាក់ថាក្រោយពេលឈ្មោះ ខន ម៉ាប់ និងភរិយាគេចវេសមិនទទួលខុសត្រូវជាបន្តបន្ទាប់ លោកបានយកលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីដែលដាក់ធានា ទៅសួរនាំមេភូមិមិត្តភាព ឈ្មោះ សន មុន្នី ទើបដឹងថាលិខិតដែលឈ្មោះ ខន ម៉ាប់ និងប្រពន្ធ ដាក់ធានាបំណុល គឺមិនមែនជាច្បាប់ដើមនោះទេ គឺជាច្បាប់ហ្វូតូកូពីក្លែងបន្លំ។ លោកចាន់រ៉ាចាត់ទុក ទង្វើររបស់ឈ្មោះ ខន ម៉ាប់ និងប្រពន្ធគឺមានគំនិតទុច្ចរិតតាំងពីដំបូងដើម្បីបោកប្រាស់។ ទាំងនៅក្នុងពាក្យបណ្តឹង និងកិច្ចសម្ភាសន៍លោកពែក ចាន់រ៉ា ស្នើសុំដោយទទូច សូមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជួយរកយុត្តិធម៌ និងត្រូវផ្តន្ទាទោសជនដែលបានប្រព្រឹត្ត ទៅតាមច្បាប់នៅជាធរមាន។ តាមពាក្យបណ្តឹងដដែលពែក ចាន់រ៉ាបានទាមទារប្រាក់ ចំនួន ៣ ០.០០០(បីម៉ឺន)ដុល្លារអាមេរិកមកវិញ និងសុំទាមទារសំណងជម្ងឺចិត្ត ចំនួន ៣០.០០០(បីម៉ឺន)ដុល្លារបន្ថែម។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1117 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8266 នាក់
ខែនេះ :
27819 នាក់
3 ខែនេះ :
61652 នាក់
សរុប :
2512359 នាក់