ពិតជាគួរឱ្យឆ្ងល់ណាស់នៅពេលឃើញអង្គការសង្គមស៊ីវិលមួយក្រុមដែលមិនត្រឹមតែមិនបានចូលរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិតបំផ្លើសបំភ្លៃ ដែលមានចរិតញុះញង់បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែ បែរជាបានចេញមុខការពារអ្នកដែលបង្កើតព័ត៌មានក្លែងក្លាយទៅវិញ។ លើសពីនេះពួកគេបែរជាចាត់ទុកចំណាត់ការផ្លូវច្បាប់ទៅលើអ្នកបង្កើតព័ត៌មានក្លែងក្លាយនោះថាជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងជាការរឹតត្បិតសេរីភាពសារព័ត៌មានទៅវិញ? សព្វថ្ងៃ ក្រុមការងារយើងធ្វើការហត់នឿយខ្លាំងណាស់ដោយគ្មានពេលសម្រាកថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទេ ហើយស្ទើរតែមិនបានសម្រាកពេលយប់ផង ដោយសារតែត្រូវលាងជម្រះព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃដែលក្រុមទុច្ចរិតបង្កើតឡើង។ ពេលយើងបំភ្លឺរឿងមួយ ពួកគេទៅបង្កើតរឿងមួយទៀតមិនចេះចប់មិនចេះហើយ។ ក្រុមនេះមានបណ្តាញនិងមានការចាត់តាំងច្បាស់លាស់ពីព្រោះព័ត៌មានមួយដែលគេប្រឌិតឡើងត្រូវបានបណ្តាញរបស់គេយកទៅបង្ហោះចែកចាយព្រោងព្រាតពេញបណ្តាញសង្គមក្នុងគោលបំណងញុះញង់បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាល។ សូម្បីតែរដូវភ្ជុំបិណ្ឌដែលប្រជារដ្ឋកំពុងជួបជុំគ្រួសារ និងធ្វើបុណ្យទានយ៉ាងសប្បាយរីករាយក៏ពួកគេមិនលើកលែងដែរ។ សព្វថ្ងៃនេះ ប្រទេសណាក៏និយាយពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែរដោយចាត់ទុកបញ្ហានេះជារឿងអាទិភាពមួយ ហើយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មិនត្រូវបានចាត់ទុកជាសេរីភាពបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះឡើយ។ ដើម្បីធានាភាពសប្បាយរីករាយនិងធានាសិទ្ធិទទួលបានព័ត៌មានពិតរបស់ប្រជាពលរដ្ឋក៏ដូចជាការពារតួនាទីដ៏សំខាន់របស់សារព័ត៌មានក្នុងការផ្តល់ព័ត៌មានពិតឥតក្លែងបន្លំ គ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយតាមរយៈការចាត់វិធានការគ្រប់បែបយ៉ាងប្រឆាំងអ្នកផ្សព្វផ្សាយព័ត៌មានក្លែងបន្លំទាំងនោះដោយមិនលើកលែង។ ក្នុងន័យនេះ ចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលឬបណ្តាញដែលបង្កើតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដើម្បីបំពុល សង្គមគឺជាវិធានការចាំបាច់ដែលត្រូវធ្វើ។ ដូច្នេះ តើអង្គការសង្គមស៊ីវិលឬអ្នកទាំងឡាយដែលចេញមុខការពារមេក្លោងឬបណ្តាញអ្នកបង្កើតព័ត៌មានក្លែងក្លាយចង់បានអ្វី? តើពួកគេចង់ឃើញព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់ដ៏អាក្រក់បែបនេះ ត្រូវបានបង្ហោះជារៀងរាល់ថ្ងៃតទៅទៀតឬយ៉ាងណា? តើពួកគេមិនចង់ឃើញប្រជាពលរដ្ឋមានភាពស្ងប់សុខនិងចៀសផុតពីព័ត៌មានក្លែងក្លាយដ៏គ្រោះថ្នាក់ទាំងនេះទេឬ? ឬមួយក៏ជារបៀបវារៈដែលពួកគេចង់បាន? ទាំងនេះជាសំណួរដែលប្រជាពលរដ្ឋខ្មែរចង់បានចម្លើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលរដ្ឋ៣ភូមិ នៅស្រុកសណ្ដាន់ រងគ្រោះដោយសារក្រុមហ៊ុន ស៊ីអ ស៊ីខេ ឈូកឆាយរំលោភយកដីពួកគាត់ សុំឲ្យសម្ដេចតេជោជួយអន្តរាគមន៍ (ខ្មែរជាយដែន)
ឆ្នោត សៀមនិងយួន ត្រូវគេបើកលេងម៉ាសេរី នៅទីក្រុងទេសចរណ៍សៀមរាប (ខ្មែរជាយដែន)
រថយន្តធុនធំ ដឹកប្រេងគេចពន្ធ ពីថៃ ចូលកម្ពុជា តាមច្រកជប់គគីរ ម៉ាសេរី (ខ្មែរជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា