ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? .........................
Tue,29 October 2024 (Time 12:50 PM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 103នាក់)


កាលពី២ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០នៅក្នុងការស្នើសុំសាងសង់អគារ លោកកៅ លីម៉េង បានសន្យាអនុវត្តតាមប្លង់លំអិតគ្រឿងផ្គុំសំណង់ក្នុងការសាងសង់ គោរពតាមប្លង់ស្ថាបត្យកម្ម ដែលបានយល់ព្រមដោយ មន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ។ នៅក្នុងលិខិតអនុញ្ញាតសាងសង់អគារ ឈ្មោះកៅ លីម៉េង បានធានាអៈអាងថា៖ “សូមគោរពតាមបទបញ្ជាដូចមានចែងខាងលើដោយឥតលក្ខ័ណ។ ក្នុងករណីដែលខ្ញុំបាទមិនគោរពតាមបទបញ្ជាដូចមានចែងខាងលើនេះ ខ្ញុំបាទសុខចិត្តឲ្យស្ថាប័នមានសមត្ថកិច្ចមានវិធានការតឹងរឹងដូចជា៖ផ្អាកការដ្ឋាន ឃាត់ជាង រឹបអូសឧបករណ៍ ឬមិនឲ្យបើកអាជីវកម្ម ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យតាមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា”។ បើទោះមានការអះអាងបែបនេះក្តី ពលរដ្ឋក្នុងតំបន់បានចង្អុលបង្ហាញថាប្លង់ស្ថាបត្យកម្ម ដែលលោកកៅ លីម៉េង ទទួលបានការអនុញ្ញាត មានគម្រោងសាងសង់ អគាស្នាក់នៅរួមមានជាន់ផ្ទាល់ដី ជាន់ទី១ ដល់ទី៤ ដំបូលទែរ៉ាស់ និងដំបូលគ្រប់ជណ្តើរ តែរូបភាពសាងសង់ជាក់ស្តែងខុសពីគំរូប្លង់ដំបូលគ្របជណ្តើរ។ ភាពខុសគ្នារវាង ប្លង់ស្ថាបត្យកម្ម នឹងអគារជាក់ស្តែងមានតែមន្ត្រីជំនាញទេដែលអាចវាយតម្លៃ នឹងត្រួតពិនិត្យជាក់ស្តែងបាន។ តាមច្បាប់ស្តីពីសំណង់ ជំពូកទី១៣ មាត្រា៥៥ បានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការផ្អាកការងារសាងសង់ឬរុះរើដែលបានធ្វើឡើងខុសពីលិខិតអនុញ្ញាត និងតម្រូវឲ្យម្ចាស់សំណង់កែតម្រូវសំណង់កែតម្រូវឲ្យស្របតាមលិខិតអនុញ្ញាត។ ពលរដ្ឋនៅក្នុងតំបន់ នៅតែទទូចសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ចុះត្រួតពិនិត្យ អគាឈ្មោះ សណ្ឋាគារ កៅ លីម៉េង (KAO LY MENG HOTEL) ស្ថិតនៅម្ដុំស្រាផ្ទិល ខាងត្បូងជាប់ក្លិបកំសាន្តស្តារឡាយ៍ក្លឹប (STARLIGHT CLUB) នាភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលពួកគេសង្ស័យថា កំពុងសាងសង់ខុសពីលិខិតអនុញ្ញាត។ ទាក់ទងការលើកឡើងខាងលើនេះ សារព័ត៌មានខ្មែរជាយដែនមិនអាចសុំការឆ្លើយតប ពីលោកកៅ លីម៉េង បានទេដោយហៅទូរស័ព្ទមិនអាចទាក់ទងបាន។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3869 នាក់
ម្សិលមិញ :
604 នាក់
សប្តាហ៍នេះ :
7303 នាក់
ខែនេះ :
26942 នាក់
3 ខែនេះ :
60895 នាក់
សរុប :
2511071 នាក់