រឿងវិវាទដីនៅស្ទឹងបទ នេះជាសំនួររបស់ប្រជាពលរដ្ឋតំណាង១២៣គ្រួសារ ឈរសួរទៅកាន់មន្ត្រីតុលាការ ពីមុខសាលាខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី០៨ មេសា ២០២៤ ខណៈគ្រួសារពួកគាត់កំពុងវិលវល់ កើតទុក្ខលំបាក ខ្វល់ខ្វាយនៅក្នុងចិត្ត ដោយសារការសម្រេចរបស់តុលាការម្តងសម្រេចឲ្យអ្នកនេះឈ្នះ ម្តងឲ្យអ្នកនោះឈ្នះ ប្រៀបដូចតួរល្ខោនប្តូវេនចេញចូលក្នុងឆាក។ តាមពលរដ្ឋ ដែលរងគ្រោះដោយសារវិវាទដីធ្លីរវាងឈ្មោះ ហង្ស ម៉ៅ ជាមួយឈ្មោះហេង ពៅ និងឈ្មោះសាយ សុធុល ពាក់ព័ន្ធនឹងដីស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពួកគាត់តែងជួបទុកលំបាកពីមួយដំណាក់កាលទៅមួយដំណាក់កាល នឹងបង្កើតមន្ទិលមិនដាច់ស្រេច នៅពេលតុលាការផ្លាស់ប្តូរឆន្ទានុសិទ្ធិម្តងៗ។ ទទឹមនឹងការតវ៉ាបញ្ជាក់ពីភាពស្របច្បាប់របស់ខ្លួន នៅក្នុងលិខិតលេខ ២១៨/២៣ របក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ គោរពជូនទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថាក្នុងចំនួន១៦០ក្បាលដី ដែលស្ថិតក្នុងតំបន់មានវិវាទ មាន៥៥ក្បាលដី ជាដីដែលពលរដ្ឋបានគ្រប់គ្រងកាន់កាប់ អាស្រ័យផលច្រើនឆ្នាំមកហើយ និងខ្លះទៀតបានតាមរយៈការទិញ លក់ ដូរ ផ្ទេរសិទ្ធិតៗគ្នាពីមួយទៅមួយ តាំង ពីមុនសាលក្រមស្ថាពរលេខ១៦-ក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ របស់សាលាដំបូងខេត្តទៅទៀត។ ចំណែកដីចំនួន១០៥ក្បាលដីទៀត ពលរដ្ឋបានតាមរយៈការទិញ លក់ ដូរ ផ្ទេរសិទ្ធិតៗគ្នាពីមួយទៅមួយ និង ខ្លះទៀតជាដីដែលបានដោះស្រាយបញ្ចប់ទំនាស់ទាំងស្រុងក្រោយពីចេញសាលក្រមស្ថាពរលេខ១៦-ក ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១១ ដោយមានការទទួលស្គាល់ពីអាជ្ញាធរដែនដី និងបានបង់ពន្ធ ប្រថាប់ត្រាត្រឹមត្រូវ និងកំណត់ចំណុចនិយាមកាច្បាស់លាស់តាមការណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនោះក៏មានប័ណ្ណកម្មសិទ្ធិចំនួន២ប័ណ្ណផងដែរ។ គួររម្លឹកថាវិវាទដីធ្លីរវាងឈ្មោះ ហង្ស ម៉ៅ ជាមួយឈ្មោះហេង ពៅ និងឈ្មោះសាយ សុធុល ប្តូវេនគ្នាប្តឹង និងប្តូវេនគ្នាឈ្នះ បង្កផលលំបាករាំរ៉ៃដល់ពលរដ្ឋរស់នៅជាក់ស្តែងជាង២០ឆ្នាំមកនេះ ទើបផ្ទុះរឿងជាថ្មីទៀតដោយសារការអនុវត្តតាមសាលដីកាលេខ ៣០៧ “ឆ” ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ របស់តុលាការកំពូល។ សាលដីកាលេខ ៣០៧ “ឆ” ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ របស់តុលាការកំពូលបានសម្រេច តម្កល់សាលដីការដ្ឋប្បវេណី លេខៈ ១៥៩ “ជ” ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ របស់សាលាឧទ្ឋរណ៍បាត់ដំបង។ បាន ទទួលស្គាល់ការទាមទាររបស់សហដើមចោទឈ្មោះ ហេង ពៅ និងឈ្មោះ សាយ សុ ធុល លើការរំលាយកិច្ចសន្យាលក់-ទិញដី ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៨ និងកិច្ចសន្យាលក់ផ្តាច់ដីស្រែ ចុះថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០០៨ ដែលបង្កើតឡើងរវាងសហដើមចោទ រវាងដើមចោទ និងចុងចម្លើយនោះចោល ។ បង្គាប់ឲ្យចុងចម្លើយ រុះរើសំណង់ ដឹកសម្ភារៈចាកចេញឲ្យផុតពីទីតាំងដីទំហំ ១៤៣,២០២ ម ( មួយសែន បួនម៉ឺន បីពាន់ ពីររយពីរ) ម៉ែត្រការ៉េ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាដើម។ សូមបញ្ជាក់ថា វិវាទដីធ្លីរវាងបុគ្គលបីនាក់នេះ បានប្តូរវេនគ្នាប្តឹងតាមផ្លូវតុលាការតាមគ្រប់រូបភាព រហូតមានលិខិតលេខ៦១៤ សជណ.មយ ចុះថ្ងៃទី ២៤ខែកក្កដា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បង្គាប់ឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ចុះបញ្ជីដីធ្លីតាមអំណាចសាលក្រមស្ថាពរលេខ១៦ “ក” ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ឱ្យទៅឈ្មោះ ហេង ពៅ និងឈ្មោះ សាយ សុធុល កាន់កាប់ជាកម្មសិទ្ធិ។ ប៉ុន្តែការអនុវត្តតាមស្មារតីនេះ បានប៉ះពាល់ដល់ ពលរដ្ឋរស់នៅជាក់ស្តែងយ៉ាងច្រើន ទើបមានសំណើរសុំអន្តរាគមន៍ឲ្យផ្អាកការអនុវត្តដ៏ចម្រូងចម្រាស់ តាមលិខិតលេខ៦១៤ សជណ.មយ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងផ្អាកនីតិវិធីចុះបញ្ជីដីធ្លីតាមអំណាចសាលក្រមស្ថាពរលេខ១៦ “ក” ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ និងបង្កើតគណៈកម្មាការចុះស្រាវជ្រាវលើទីតាំងដីជាក់ស្តែង ដើម្បីស្វែងរកការពិតជូនពលរដ្ឋស្លូតត្រង់។ ក្រោយការស្រាវជ្រាវតាមសំណើពលរដ្ឋស្លូតត្រង់ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យបានធ្វើរបាយការណ៍សំអាងហេតុជាក់ស្តែងគោរពជូនទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងស្នើឲ្យសម្តេច និរាករណ៍លិខិតលេខ៦១៤ សជណ.មយ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋទាំង១៦០ក្បាលដី បានចុះបញ្ជីស្របច្បាប់។
ព័ត៌មានគួរចាប់អារម្មណ៍
ពលរដ្ឋ៣ភូមិ នៅស្រុកសណ្ដាន់ រងគ្រោះដោយសារក្រុមហ៊ុន ស៊ីអ ស៊ីខេ ឈូកឆាយរំលោភយកដីពួកគាត់ សុំឲ្យសម្ដេចតេជោជួយអន្តរាគមន៍ (ខ្មែរជាយដែន)
ឆ្នោត សៀមនិងយួន ត្រូវគេបើកលេងម៉ាសេរី នៅទីក្រុងទេសចរណ៍សៀមរាប (ខ្មែរជាយដែន)
រថយន្តធុនធំ ដឹកប្រេងគេចពន្ធ ពីថៃ ចូលកម្ពុជា តាមច្រកជប់គគីរ ម៉ាសេរី (ខ្មែរជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា