ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត
Sat,15 June 2024 (Time 08:06 PM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 285នាក់)


ភ្នំពេញ:​ លិខិ​តគោរពជូនទៅឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះនៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៤ លោកភុំ ធៀម ពលរដ្ឋរស់នៅភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានសុំអន្តរាគមន៍ ចាត់មន្ត្រីជំនាញឲ្យអង្គេតតាមដាន លើតំណើការនៃការសាកសួរ តាមរយៈលិខិតកោះហៅលេខ៖ ៧១៥/ល.ក ២០២៤ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងលិខិតលោកភុំ ធៀមបានសង្ស័យថាការកោះហៅនេះ គឺជាផែនការ និងឈុតឆាកគិតទុកជាមុន រៀបចំឡើងដោយបុគ្គលឈ្មោះគង់ សត្ថារិន ស្នងការរងនៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងបក្សពួក ធ្វើឡើងតាមវិធីសាស្ត្រទុច្ចរិតដើម្បីគំរាមកំហែង គៀបសង្កត់ដល់រូបលោក និងក្រុមគ្រួសារ ពាក់ព័ន្ធវិវាទដីធ្លី។ សូមអានខ្លឹមសារលិខិតទាំងស្រុងដូចតទៅ៖ “សេចក្តីដូចបញ្ជាក់ក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយស សូមគោរពជម្រាបជូន ឯកឧត្តម នាយឧត្តមសេនីយ៍ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ខ្ញុំបាទបានកាប់ឆ្ការព្រៃឬស្សីនៅក្នុងដីរបស់ខ្ញុំបាទស្ថិតនៅភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ខ្ញុំបានកាប់ឆ្កាព្រៃឬស្សីរហូតដល់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៤៖ ៣៨ នាទីរសៀល ពេលនោះ លោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបុរសម្នាក់ទៀត (មិនស្គាល់ឈ្មោះ) បានជិះរថយន្តម៉ាក Ford Ranger ពាក់ស្លាកលេខ៖ កម្ពុជា BP3-0303 បានធ្វើដំណើរមកដល់ទីតាំង ដីចំការរបស់ខ្ញុំបាទ។ មកដល់ភ្លាមគាត់បានឈប់ឡាន ហើយចុចកញ្ចក់ចុះ និងបក់ដៃហៅខ្ញុំបាទ រួចនិយាយមកកាន់ខ្ញុំបាទថា៖ “ឈប់កាប់ឆ្កាបន្តទៀតទៅព្រោះដីនេះជាដីកម្មសិទ្ធិរបស់ខ្ញុំ (គង់ សត្ថារិន) មានប្លង់រឹងហើយ”។ ក្រោយលឺការនិយាយបែបនេះ ខ្ញុំបាទបានយកទូរស័ព្ទថត និងបានសន្ទនាគ្នារយៈពេល ១នាទី ១៦វិនាទី (មានឃ្លីបវីឌីអូ)។ នៅពេលលោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ដឹងថាខ្ញុំបាទកំពុងថតទូរស័ព្ទឆ្លើយឆ្លងជាមួយគាត់ ឈ្មោះគង់ សត្ថារិន និយាយសន្ទនាបានបន្តិចក៏បានបន្តជិះរថយន្តទៅបាត់។ លុះនៅថ្ងៃទី០៩ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង៤៖២៧នាទីរសៀល អនុភូមិកោះរងៀងលោកពុត ឡង់ឌី បានផ្ញើសារតាមតេលេក្រាមមកខ្ញុំបាទថា ប៉េអឹម (លោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស) បានមកសាកសួរសាវតារបស់ខ្ញុំបាទ នឹងបញ្ជាប្រាប់តាមរយៈអនុភូមិឲ្យខ្ញុំបាទបញ្ឈប់កាប់ឆ្ការនិងដកបង្គោលរបងចេញជាបន្ទាន់ បើពុំដូច្នោះទេលោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន នឹងប្តឹងចាប់ខ្លួនខ្ញុំបាទដាក់ពន្ធនាគារ។ លោកពុត ឡង់ឌី អនុភូមិកោះរងៀងបានបញ្ជាក់ទៀតថា លោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន បានអះអាងផ្ទាល់មាត់ថា ដីរបស់ខ្ញុំ ដែលខ្ញុំកំពុងកាប់ឆ្កា ជាដីរបស់មេធំមានអំណាច មានប្លឹងរឹងត្រឹមត្រូវ តែគាត់មិនមិនបង្ហាញឯកសារបញ្ជាក់ណាមួយនោះទេ។ ដូចការអះអាងរបស់អនុប្រធានភូមកោះរងៀង! ២ថ្ងៃ ក្រោយការសាកសួរសាវតាខ្ញុំបាទ ពោលគឺនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ស្រាប់តែមានលិខិតកោះហៅលេខ៖ ៧១៥/ល.ក ២០២៤ របស់កងរាជអាវុធលើផ្ទៃប្រទេស កោះហៅរូបខ្ញុំបាទទៅសាកសួរ ចូលខ្លួននៅ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយបុគ្គលឈ្មោះ ទិត តារ៉ា ចោទខ្ញុំបាទ “ប្រើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត” ទៅវិញ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ជាទីគោរពដ៏ខ្ពង់ខ្ពស់! ដោយហេតុថាខ្ញុំបាទជាប្រជាពលរដ្ឋស្លូតត្រង់ ពុំធ្លាប់មានរឿងហេតុ ជាមួយបុគ្គលណាមួយសោះពីមុនមក ស្រាប់តែមានលិខិតកោះហៅដ៏ចម្លែក ដោយមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន៣នាក់ បានកាន់លិខិតកោះហៅ លេខ៖ ៧១៥/ល.ក ២០២៤ មកផ្ទះរបស់ខ្ញុំបាទនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០២៖ ៤០នាទីរសៀល។ ដោយទម្រង់លិខិតនេះធ្វើឡើងរំលងអាជ្ញាធរមូលដ្ឋាន និងមិនស្គាល់អត្តសញ្ញាណដើមបណ្តឹង ជាពិសេសបានចោទប្រកាន់ដោយមូលបង្កាច់យ៉ាងធ្ងន់ធ្ងរខុសពីការពិតជាក់ស្តែង ហេតុដូច្នេះខ្ញុំបាទជាប្រជាពលរដ្ឋស្លូតត្រង់មានក្តីបារម្ភ, ភ័យខ្លាច, ទទួលអារម្មណ៍គ្មានសុវត្ថិភាព និងតក់ស្លុតយ៉ាងខ្លាំងនៅពេលជួបព្រឹត្តិការណ៍បែបនេះ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
336 នាក់
ម្សិលមិញ :
519 នាក់
សប្តាហ៍នេះ :
2292 នាក់
ខែនេះ :
17657 នាក់
3 ខែនេះ :
59132 នាក់
សរុប :
2489455 នាក់