ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា?
Mon,24 June 2024 (Time 01:34 PM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 435នាក់)


បន្ទាយមានជ័យ៖ ពលរដ្ឋនៅក្រុងប៉ោយប៉ែតងឿងឆ្ងល់ តើបេនឡានក្រុងប៉ោយប៉ែត ដែលសម្តេចមហាបវរតីបតីនាយករដ្ឋមន្ត្រី បានការពារមិនឲ្យវិនិយោគទៅកន្លែងផ្សេង តាមរយៈលិខិតលេខ ៩២៧ សជណ.មយ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅកន្លែងណាពិតប្រាកដ? ខណៈសំណង់អគានៅលើទីតាំងដីបេនឡានកំពុងសំរុកសាងសង់យ៉ាងសកម្ម និងមានផ្ទាំងប្រកាសលក់ផ្ទះអាជីវកម្ម និងអគារ ខុនដូ។ តាមរយៈការសាកសួរពលរដ្ឋនៅក្រុងប៉ោយប៉ែត! តើអ្នកដឹងទេថា ចំណតរថយន្តបេនចាន (បេនឡានធំ) និងចំណតរថយន្តផ្សារអគ្គ (បេនឡានតូច) នាក្រុងប៉ោយប៉ែតស្ថិតនៅកន្លែងណា? ចំលើយរបស់ពលរដ្ឋ ១០០% ឆ្លើយថា៖ ចំណតទាំងពីរនេះស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត គឺទីតាំងដែលកំពុងសាងសង់សំណង់អគារ យ៉ាងសកម្មនេះហើយ។ សារព័ត៌មានខ្មែរជាយដែនបានបន្តសួរ៖ លិខិតលេខ ៩២៧ សជណ.មយ បានសម្រេច និរាករណ៍គោលការណ៍អនុញ្ញាតិឲ្យវិនិយោគ និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្តតូច ចំណតរថយន្តដឹកភ្ញៀវទេសចរធុនធំ និងរថយន្តដឹកទំនិញធនធំ ស្ថិតនៅផ្សារកណ្តាល សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត! តើទីតាំងជាក់ស្តែងដែលបានលើកឡើងនេះស្ថិតនៅកន្លែងណា? ពលរដ្ឋ១០០% ឆ្លើយថា៖ មិនដឹង និងមិនធ្លាប់ស្គាល់។ ទាក់ទងនឹងទីតាំងដីបេនឡានទាំងពីរកន្លែង នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកន្លងមក តាមរយៈលិខិតលេខ ៣៩៤ សជណ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ទីស្តីការគណៈរដ្ឋមន្ត្រីបានយល់ព្រមជាគោលការណ៍ ឲ្យរដ្ឋបាលខេត្តធ្វើការដោះដូរទីតាំងដីចំនួន២ កន្លែង មានទំហំ ១១០១៦ ម៉ែតការ៉េ ជាមួយដីរបស់ក្រុមហ៊ុនឈឿន ចាន់ថន អហរ័ណ នីហរ័ណ ទំហំ៤០០០០ ម៉ែត្រការ៉េ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ។ យ៉ាងណាក៏ដោយ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈលិខិតលេខ ៩២៧ សជណ.មយ ស្របតាមចំណារដ៏ខ្ពង់ខ្ពស់បំផុតបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចនិរាករណ៍គោលការណ៍អនុញ្ញាតិឲ្យវិនិយោគ និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្តតូច ចំណតរថយន្តដឹកភ្ញៀវទេសចរធុនធំ និងរថយន្តដឹកទំនិញធនធំ ស្ថិតនៅផ្សារកណ្តាល សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត នៃសេចក្តីជូនដំណឹងលេខ៣៩៤ សជណ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ។ តាមប្រជាពលរដ្ឋ លិខិតចំនួន៣៖ លិខិតលេខ៣៩៤ សជណ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២, លិខិតលេខ៤១៣ សជណ.មយ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣, និងលិខិតលេខ៩២៧ សជណ.មយ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បាននាំឲ្យមានការបកស្រាយខុសៗគ្នាលើទិដ្ឋភាពបេនឡាននៅក្រុងប៉ោយប៉ែតនេះ។ បន្ថែមលើនេះពលរដ្ឋនៅតែបន្តចោទសួរថា តើទីតាំងបេនឡានក្រុងប៉ោយប៉ែតពិតប្រាកដ ដែលអតីតសម្តេចនាយករដ្ឋមន្ត្រី និងសម្តេចបវរធិបតីការពារស្ថិតនៅទីណា? មានទំហំប៉ុន្មាន? និងបានដោះដូរទីតាំងតាមរបៀបណា? ជាការកត់សម្គាល់៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដីចំណតរថយន្តធំ (បេនចាន) ស្ថិតនៅភូមិបាលិលេយ្យ១ ត្រូវបានចុះបញ្ជី ដោយមានវិញ្ជាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 01100202-2194។ វិញ្ជាបនបត្រ (ប្លង់រឹង) នេះបញ្ជាក់ថា ជាដីរបស់រដ្ឋមានទំហំ ៤៦៣៣ ម៉ែត្រការ៉េ និងការប្រើប្រាស់ធ្វើជាចំណតរថយន្ត ប៉ុន្តែបច្ចុប្បន្នវិញ្ជាបនបត្រ (ប្លង់រឹង)នេះ បានកែប្រែ ពីដីរបស់រដ្ឋទៅជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឈឿន ចាន់ថន អាហរ័ណ នីហរ័ណនិងសំណង់, ប្រែពីដីចំណតរថយន្តទៅជាដីលំនៅដ្ឋាន។ ពលរដ្ឋនៅក្រុងប៉ោយប៉ែតចោទសួរថា តើលិខិតលេខ៩២៧ សជណ.មយ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣របស់ទីស្តីការគណៈរដ្ឋមន្ត្រីអាចការពារដីបេនឡានបានឬទេ? ស្របពេលទីតាំងបញ្ជាក់បេនឡាន អាចបកស្រាយបាន ហើយ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីហាក់ស្រពិចស្រពិល។ យ៉ាងណាក៏ដោយតាមការបញ្ជាក់ពីពលរដ្ឋ សាវតា និងកំណត់ហេតុដោះស្រាយដីចំណតរថយន្តនៅក្រុងប៉ោយប៉ែត របស់លោក ផាន់ សាមន្ថា គឺជាតឹកតាងមួយអាចបញ្ជាក់បានថា ដីចំណតឡានក្រុងប៉ោយប៉ែត គួរត្រូវបានការពារជាទ្រព្យរបស់រដ្ឋ និងមិនត្រូវបានកែប្រែទីតាំង។ សារព័ត៌មានខ្មែរជាយដែន រង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធ និងបន្តតាមដានករណីបេនឡានក្រុងប៉ោយប៉ែតនេះ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
407 នាក់
ម្សិលមិញ :
519 នាក់
សប្តាហ៍នេះ :
2363 នាក់
ខែនេះ :
17728 នាក់
3 ខែនេះ :
59203 នាក់
សរុប :
2489526 នាក់