ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី
Thu,19 September 2024 (Time 02:33 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 110នាក់)


បាត់ដំបង៖ ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី នៅថ្ងៃវេណកាន់បិណ្ឌទី២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានយកទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នាវត្តពូវ័នសទ្ធារាម ហៅ (វត្តចម្រើនសួស្តី) ស្ថិតនៅភូមិសួស្ដី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ផ្ញើជូន ព្រះចៅអធិការ, ព្រះសង្ឃគ្រប់ព្រះអង្គ រួមនិងពុទ្ធបរិស័ទផងដែរ។ ព្រះសង្ឃ និងពុទ្ធបរិស័ទបានគោរពថ្លែងអំណរអរគុណយ៉ាងក្រៃលែងដល់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលបានជួយសាងសង់សាលាមតេ្តយ្យសិក្សាមួយខ្នងមានបីបន្ទប់ សំរាប់កូនចៅរបស់ពួគាត់បានសិក្សារៀនសូត្រ។ សាលាមតេ្តយ្យសិក្សា សម្តេចតេជោ សន្តិភាព ចុងប្រឡាយ ស្ថិតនៅភូមិចុងប្រឡាយ ឃុំតាលាស់ ស្រុកមោងឬស្សី បានសាងសង់រួចរាល់ទាំងស្រុង ហើយកូនចៅក្នុងសហគមន៍ ឃុំតាលាស់ ស្រុកមោងឫស្សី កំពុងសិក្សាយ៉ាងសប្បាយរីករាយ។ ព្រះសង្ឃ និងពុទ្ធបរិស័ទ វត្តពូវ័នសទ្ធារាម ហៅ (វត្តចម្រើនសួស្តី) ស្ថិតនៅភូមិសួស្ដី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានគោរពជូនពរសម្តេចទាំងទ្វេ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ កម្លាំងរឹងមាំ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ព្រមទាំងប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3854 នាក់
ម្សិលមិញ :
604 នាក់
សប្តាហ៍នេះ :
7288 នាក់
ខែនេះ :
26927 នាក់
3 ខែនេះ :
60880 នាក់
សរុប :
2511056 នាក់