ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី
Sat,07 September 2024 (Time 07:40 PM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 153នាក់)


បន្ទាយមានជ័យ៖ លោក លី សុវណ្ណារិទ្ធិ អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ សម្រេចប្តឹងពលរដ្ឋដែលមានឈ្មោះទទួលដីបង្កបង្កើនផលនៅតំបន់បឹងទន្លេសាបពីរនាក់ ទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយចោទប្រកាន់ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ នេះបើតាមដីកាកោះរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ តាមដីកាកោះ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ញើញឈ្មោះអ៊ុន គន្ធា និងឈ្មោះ ឈួម ធូ ជាជនសង្ស័យឲ្យចូលទៅ អយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង២រសៀល។ លោកអ៊ុន គន្ធា គ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ទទួលបន្ទុកផ្នែកវិន័យ បានប្រាប់សារព័ត៌មានខ្មែរជាយដែនថា ការប្តឹងរបស់លោក លី សុវណ្ណារិទ្ធិ អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ធ្វើឡើងបន្ទាប់ពីរូបលោកនិងប្រជាពលរដ្ឋប្រមាណជា២០០នាក់ផ្សេងទៀតដែលមានឈ្មោះទទួលបានដីបង្កបង្កើនផលនៅតំបន់បឹងទន្លេសាប បានចេញមុខទាមទារសុំឲ្យអាជ្ញាធរខេត្តបញ្ឈប់គោលនយោបាយដោះដូរដីស្រែឆ្លងឃុំ និងសុំឲ្យបែងចែកដីជាក់ស្តែងតាមទីតាំងជាក់ស្តែង នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នាសាលាខេត្តបន្ទាយមានជ័យ។ លោកអ៊ុន គន្ធា គ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង អះអាងថា លោកនឹងចូលខ្លួនតាមការកោះហៅដោយពុំមានការភ័យខ្លាចនោះទេ ព្រោះលោកមិនដែលដឹកនាំ និងមិនដែលញុះញង់ឱ្យនណាម្នាក់ប្រព្រឹត្តបទអំពើខុសច្បាប់ ដោយការចោទប្រកាន់នេះទេ។ លោកអ៊ុន គន្ធាបញ្ជាក់បន្ថែមថា៖ “ការទាមទារចង់បានដីធ្វើស្រែមិនឆ្លងឃុំ គឺជាការសិទ្ធិទាមទាររបស់បុគ្គលម្នាក់ៗ លោកមិនមែនជាអ្នកដឹកនាំពលរដ្ឋនោះទេ! សូម្បីពលរដ្ឋនាំគ្នាស្នើសុំឲ្យអាជ្ញាធរបញ្ឈប់គោលនយោបាយដោះដូរដីស្រែឆ្លងឃុំ និងសុំឲ្យបែងចែកដីជាក់ស្តែងតាមទីតាំងជាក់ស្តែងនាពេលថ្មីៗនេះក៏លោកមិនបានចូលរួមដែរ”។ ទោះបីមានការចោទប្រកាន់បែបនេះក្តី លោកអ៊ុន គន្ធា នៅតែមិនបោះបង់គោលបំណង សុំឲ្យអាជ្ញាធរកុំចែកដីឆ្លងតំបន់ ព្រោះដីរបស់លោកដែលមានលិខិតទទួលស្គាល់ពីស្រុក ស្ថិតក្នុងតំបន់២ បានសាងសង់ផ្ទះ ជីកប្រឡាយអាងទឹក មានហេដ្ឋារច្ចនាសម្ព័ន្ធរួចអស់បាត់ទៅហើយ។ លោកអ៊ុន គន្ធា បញ្ជាក់បន្ថែមថាដីរបស់លោកស្ថិតភូមិបត់ត្រង់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ទោះបែងចែកដីបានតិចឬច្រើន លោកចង់បាននៅទីតាំងដដែលនេះ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
440 នាក់
ម្សិលមិញ :
519 នាក់
សប្តាហ៍នេះ :
2396 នាក់
ខែនេះ :
17761 នាក់
3 ខែនេះ :
59236 នាក់
សរុប :
2489559 នាក់